៤ ចំណុចសំខាន់ៗដែលសហគ្រិនត្រូវធ្វើជាប្រចាំ

១. សរសេរ ការសរសេរមានសារៈសំខាន់ណស់ក្នុងកិច្ចការរដ្ឋបាល កិច្ចសន្យា ឬលិខិតស្នាមនានា។ អ្នកត្រូវតែចេះបែបបទក្នុងការសរសេរតាមរបៀបនីមួយៗឲ្យបានច្បាស់លាស់។ ម្យ៉ាងការប្រាស្រ័យទាក់ទងការងារ ជាមួយដៃគួជំនួញ ក៏ចាំបាច់ត្រូវការប្រើសំណេរដែរ ដូចជាសាអេឡិចត្រូនិច  អ៊ីម៉ែល ជាដើម ព្រោះវាជាភស្តុតាងយ៉ាងសំខាន់ជំនួសដោយការនិយាយផ្ទាល់មាត់។ ២. ធ្វើបទបង្ហាញ អ្នកត្រូវហ្វឹកហាត់ធ្វើបទបង្ហាញជាប្រចាំ ព្រោះដោយហេតុថាកាលណាអ្នកធ្វើបទបង្ហាញពីគម្រោងផែនការអាជីវកម្មណាមួយជាមួយដៃគួពាណិជ្ជកម្ម ឬធ្វើបទបង្ហាញដល់អតិថិជនរស់អ្នកអំពីផលិតផល ឬសេវាកម្ម អ្នកត្រូវតែធ្វើវាឲ្យបានច្បាស់ៗ

Read more

៤ ចំណុចសំខាន់ៗដែលសហគ្រិនត្រូវតែមានដើម្បីទទួលបានជោគជ័យ

១. ការជឿជាក់ ការមានជំនឿជាក់លើខ្លួនឯង គឺជាកត្តាដ៏សំខាន់សម្រាប់សហគ្រិនម្នាក់នៅក្នុងការប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ នៅពេលអ្នកមានការជឿជាក់លើខ្លួនឯងហើយ នោះអ្នកនឹងមានទំនុកចិត្តក្នុងការធ្វើកិច្ចការប្រកបដោយភាពច្បាស់លាស់មិនស្ទាក់ស្ទើរ។ ហើយអតិថិជនរបស់អ្នកទៀតសោតក៏កាន់តែមានទំនុកចិត្ត និងភាពជឿជាក់មកដល់អ្នកផងដែរ។ ២. យកចិត្តទុកដាក់ អ្នកត្រូវចេះផ្តោតយកចិត្តទុកដាក់រាល់កិច្ចការរបស់អ្នក ទោះជាការងារដែលមានការគ្រោងទុក ឬគ្មានការគ្រោងទុកក៏ដោយ។ ការចេះគ្រប់គ្រងពេលវេលា ដោយយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវរមែងធ្វើឲ្យកិច្ចការរបស់អ្នកដំណើរការទៅដោយមានភាពល្អប្រសើរ។ ៣. ការស្តាប់         ការស្តាប់ គឺជាចំណុចដ៏សំខាន់សម្រាប់បុគ្គលជោគជ័យ

Read more

មានវិន័យ ៣ យ៉ាងដើម្បីក្លាយជាបុគ្គលជោគជ័យ

គ្មាននរណាម្នាក់ដែលមិនចង់ទទួលបានជោគជ័យក្នុងឆាកជីវិតនោះទេ ទាំងមុខរបរ និងការងារ។ យើងមិនដឹងពីអ្វីដែលយើងកំពុងមើលរម្លង ដែលគិតថាវាសាមញ្ញ ហើយមិនចាំបាច់ ប៉ុន្តែប្រសិនណាយើងមិនធ្វើវា ហើយចេះតែព្រងើយកន្តើយនោះ វាពិតជាមិនអាចនាំឲ្យយើងទទួលបានជោគជ័យឡើយ។ ចំណុចទាំងបីខាងក្រោមនេះគឺជាគន្លឹះដ៏សំខាន់ ដែលនាំឲ្យអ្នកក្លាយជាបុគ្គលជោគជ័យ៖ ១. ទៀងទាត់ពេលវេលា ការគោរពពេលវេលា នាំឲ្យអ្នកដទៃមានទំនុកចិត្តចំពោះអ្នក។ គេតែងយល់ថា អ្នកដែលគោរពពេលវេលា គឺជាបុគ្គលជាក់លាក់ ច្បាស់លាស់ និងឲ្យតម្លៃដល់អ្នកដទៃជានិច្ច។

Read more

មនុស្ស ៤ ប្រភេទដែលពិបាកក្នុងការទទួលជោគជ័យ

  មនុស្សដែលទទួលបានជោគជ័យ លុះណាតែជៀសវាងពីចំណុចទាំងបួន ដែលនាំឲ្យពួកគេបាត់បង់ឱកាស និងមិនអាចទទួលបានជោគជ័យក្នុងឆាកជីវិតឡើយ។ ចំណុចទាំងបួននោះរួមមាន៖ ១. ការខ្វះនូវមហិច្ឆតាក្នុងខ្លួន មនុស្សកាលណាដែលខ្វះខាតនូវមហិច្ឆតានៅក្នុងខ្លួនហើយ មនុស្សទាំងនោះតែងតែខ្វះគោលដៅ មិនដឹងថាខ្លួនត្រូវធ្វើអ្វីឲ្យប្រកដ​ មិនដឹងថាត្រូវដើរទៅទិសមួយណាឲ្យច្បាស់លាស់ក្នុងឆាកជីវិត។ កុំថាឡើយ គោលដៅក្នុងរយៈ ១០ ឆ្នាំ ១ ឆ្នាំ មួយត្រីមាស សូម្បីតែមួយថ្ងៃក៏គេមិនដឹងថាត្រូវធ្វើអ្វីឲ្យប្រាកដប្រជាដែរ។

Read more

ទម្លាប់ទាំង ៨ របស់អ្នកជំនួញជោគជ័យ

រាល់បុគ្គលជោគជ័យទាំងអស់សុទ្ធតែមានទសម្លាប់ និងការងារជាប្រចាំដែលពួកគេតែងតែធ្វើជារៀង រាល់ថ្ងៃ​ ឬរៀងរាល់មុនពេលចូលគេង។ ពួកគេតែងធ្វើនូវទម្លាប់ទាំង ៨ យ៉ាងដូចខាងក្រោម៖ ​១. ការបែងចែកពេលវេលា មុនពេលចូលគេង ពួកគាត់តែងតែរៀបចំ និងបែងចែកពេលវេលារបស់ពួកគាត់ រៀងរាល់មុនពេលចូលគេងជានិច្ច។ ធ្វើបែបនេះដើម្បីឲ្យខ្លួនឯងគោរពពេលវេលា កំណត់ពេលវេលាធ្វើការប្រចាំថ្ងៃឲ្យបានត្រឹមត្រូវ ។ ២. ចំណាយពេលវេលាអានសៀវភៅមុនពេលចូលគេង បុគ្គលជោគជ័យតែងចំណាយពេលប្រចាំថ្ងៃរបស់ខ្លួនសម្រាប់ការអានសៀវភៅ ដើម្បីស្វែងយល់បន្ថែមនូវចំណេះដឹងដឹងថ្មីៗ។

Read more

ការធ្វើជំនួញមានពីរប្រភេទ

ក្នុងការធ្វើជំនួញសព្វថ្ងៃ គេសង្កេតឃើញមានការធ្វើជំនួញផ្សេងៗគ្នាជាច្រើន ប៉ុន្តែគេបានបែងចែកការធ្វើជំនួញទាំងនោះតែពីរប្រភេទប៉ុណ្ណោះគឺ ការធ្វើជំនួញតាមជំនាញ និងការធ្វើជំនួញតាមតម្រូវការទី ផ្សារ ។ តើការ ធ្វើជំនួញទាំងពីរនេះមានភាពខុសគ្នាយ៉ាងណា និងលទ្ធផលយ៉ាងណាដែរ? ១. ការធ្វើជំនួញតាមជំនាញ មានន័យថាអ្នកជំនួញធ្វើការតាមជំនាញ និងចំណេះដែលគេបានចេះចាំ ពួកគេមានការយល់ដឹងពីការរកស៊ីយ៉ាងច្បាស់លាស់ ។ ការធ្វើជំនួញតាមជំនាញ វាមានភាពប្រទាំងប្រទើសខ្លាំងទៅនឹងតម្រូវការទីផ្សារ ប្រឈមមុខនឹងការប្រកួតប្រជែងច្រើន ប្រឈមមុខទៅនឹងគុណភាព

Read more

ការដាក់ឈ្មោះអាជីវកម្មដំបូងឱ្យមានភាពទាក់ទាញ

ការប្រើឈ្មោះអាជីវកម្មដំបូងរបស់អ្នកពិតជាមានសារៈសំខាន់ណាស់។ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗមួយចំនួនក្នុង ការដាក់ឈ្មោះអាជីវកម្មដំបូងរបស់អ្នកដើម្បីឱ្យមានភាព ទាក់ទាញ៖ ១ . កំណត់ឈ្មោះអាជីវកម្មឱ្យមានភាពងាយស្រួល ធ្វើយ៉ាងណាត្រូវដាក់ឈ្មោះអាជីកម្មរបស់អ្នកឱ្យមានភាព ងាយស្រួលដល់អតិថិជន ឬដៃគួក្នុងកាចងចាំ។ គួរដាក់ ឈ្មោះសាមញ្ញៗ ងាយអាន និងងាយស្វែងយល់ អត្ថន័យរបស់វា។ ២ . ជៀសវាងការដាក់ឈ្មោះជាន់នឹងឈ្មោះអាជីវកម្មដទៃ អ្នកត្រូវស្វែងរកឈ្មោះអាជីវកម្មដែលអ្នកចង់ដាក់នោះ ថា

Read more

៧ ចំណុចរបស់សហគ្រិនជោគជ័យ

១. ផ្នត់គំនិតជោគជ័យ សហគ្រិនជោគជ័យតែងតែមានគំនិតសុទិដ្ឋិនិយម និងមានការប្តេជ្ញាចិត្តយ៉ាងមុតមាំទៅលើភាពជោគជ័យ ។ ពួកគេតែងបដិសេធរាល់គំនិតអវិជ្ជមាន ហើយខិតខំធ្វើនូវ អ្វីដែលជាផ្នត់គំនិតរបសពួកគេ។ ២. ភាពក្លាហាន សហគ្រិនជោគជ័យតែងតែមានភាពក្លាហាន ហ៊ានធ្វើនូវ រឿងមួយចំនួនដែលមនុស្សធម្មតាមិនហ៊ានធ្វើ។ ពួកគេតែងតែរៀបចំផែនការយ៉ាងល្អិតល្អន់ ហើយឆក់យក ឱកាសដើម្បីធ្វើវា។ ៣. ការចេះបែងចែកពេលវេលា សហគ្រិនជោគជ័យតែងតែបែងចែកពេលវេលា និងគម្រោង

Read more

គន្លឹះ ៦ យ៉ាងដើម្បីជោគជ័យក្នុងអាជីវកម្ម

១ . កំណត់ចំនួនទឹកប្រាក់ឱ្យបានជាក់លាក់ អ្នកត្រូវកំណត់ចំនួនទឹកប្រាក់ដែលអ្នកចង់បានជាមុនសិន ។ វានឹងជម្រុញទឹកចិត្តរបស់អ្នកឱ្យខំស្វែងរកគ្រប់មធ្យោបាយ ដើម្បីសម្រេចតាមផែនការដែលបានដាក់ចេញនោះ។ ២ . កំណត់ពេលវេលាឱ្យបានជាក់លាក់ អ្នកត្រូវកំណត់ពេលវេលាឱ្យបានជាក់លាក់ ថាតើអ្នកត្រូវប្រើ រយៈពេលប៉ុនណា ដើម្បីសម្រេចឱ្យបាននូវចំនួនទឹកប្រាក់ ដែលបានកំណត់? ៣. កំណត់ប្រភពចំណូល ត្រូវធ្វើការកំណត់ប្រភពចំណូលឱ្យបានច្បាស់លាស់ នោះអ្នកនឹងអាចកំណត់បាននូវពេលវេលាកាន់តែច្បាស់ ក្នុងការស្វែងរកចំណូលឱ្យបានតាមការកំណតរបស់អ្នក។

Read more

មានទម្លាប់៤យ៉ាងនេះអ្នកនឹងក្លាយជាសហគ្រិនដ៏ជោគជ័យ

១ . រៀនសូត្រនូវអ្វីដែលថ្មីៗ ក្នងមុខជំនួញអ្នកមិនគួរគិតតែពីប្រាក់ចំណេញតែមួយមុខនោះទេ វានឹងធ្វើឱ្យអាជីកម្មអ្នកទទួលបរាជ័យយ៉ាងឆាប់។ អ្វីដែលអ្នកត្រូវផ្តោតនោះគឺ ការរៀនសូត្រនូវមេរៀនថ្មីៗ ពីមុខជំនួញរបស់អ្នក ដើម្បីធ្វើឱ្យអ្នកអាចបត់បែនគ្រប់ស្ថាន ភាពបាន និងមានដំណោះស្រាយប្រសើរពេលជួបបញ្ហា។ ២ .ពូកែសន្សំសំចៃ អ្នកត្រូវតែជាមនុស្សពូកែសន្សំសំចៃ  ដើម្បីកសាងគ្រឹះហិរ ញ្ញវត្ថុឲ្យបានរឹងមាំ។ ចេះសន្សំនូវចំណូលដែលរកបានទុក គ្រាន់ទប់ទាល់នូវពេលមានហានិភ័យផ្សេងៗដែលកើតមានឡើង។ ៣. ពូកែស្តាប់

Read more