រឿងបុរសដើលើផ្ទៃទឹក

នៅថ្ងៃមួយមានបុរសម្នាក់ចង់ធ្វើដំណើរឆ្លងស្ទឹងទៅត្រើយម្ខាងទៀត គ្រានោះមានគ្រូមន្តអាគមន៍ម្នាក់ក៏បានឲ្យគាថាមួយ បិតជាប់នឹងស្មារបស់បុរសនោះ ហើយក៏និយាយផ្តាំផ្ញើរទៅកាន់បុរសនោះថា៖ ” កុំខ្លាច ឲ្យតែរក្សានូវជំនឿចិត្ត នោះឯងនឹងអាចដើរឆ្លងកាត់ស្ទឹងបាន តែបើឯងបាត់បង់ជំនឿចិត្តវិញនោះឯងនឹងលិចទៅក្នុងស្ទឹងជាក់ជាមិនខានឡើយ។” បុរសនោះបានចាប់ផ្តើមធ្វើដំណើរឆ្លងស្ទឹង ដោយអារម្មណ៍នឹកចង់ដឹងថាតើលោកគ្រូបានបិតអ្វីលើស្មារបស់គាត់ គាត់ក៏បានបកវាមកមើល តែពេលនោះមានតែស្លឹកឈើមួយសន្លឹកដែលសរសេរអក្សរថា ” ត្រូវរក្សាជំនឿចិត្តលើខ្លួនឯង ” តែប៉ុណ្ណោះ។ បុរសនោះក៏គិតថា ” យីគ្រាន់តែពាក្យប៉ុណ្ណេះសោះ

Read more

ប្រវត្តិនៃ «ប្រាសាទសំបូរព្រៃគុក» ! តើប្រាសាទសំបូរព្រៃគុកត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ(UNESCO) នៅថ្ងៃ ខែ ឆ្នាំណា?

ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ដោយអង្គការយូណេស្កូ(UNESCO) ក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុង Krakov ប្រទេសប៉ូឡូញ។ ប្រាសាទសំបូរព្រៃគុហ ឬ ព្រៃគុហ៍ គឺជារមណីដ្ឋានសំបូរព្រៃគុហ៍ ជាប្រភេទរមណីដ្ឋានវប្បធម៍ និងប្រវត្តិសាស្រ្តដែលមានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

Read more

កំណាព្យ “នឹកវរលក្ខណ៍…”

នឹកវរលក្ខណ៍ភក្ត្រស្រទន់មុននិទ្រា នឹកពុំងាគ្រាដើមដានបានថ្នមពៅ បានសំណេះកេះសំណាលកាលកើយភ្លៅ នាយប់ជ្រៅនៅយប់ជ្រុលពុលតណ្ហា ។ មុនព្រលប់យប់ប្រឡែងតែងសាសង អូននឹងបងឆ្លងលុះបានឋានសុខា ឱក្លិនកាយផ្សាយទឹកអប់ជាប់នាសា ក្លិនជីវ៉ាថ្លាជីវិតពិតមានន័យ ។ ដួងព្រះចន្ទ្រកាន់តែចរក៏ត្រជាក់ ខ្លួននួនអ្នកជាក់ជាស្និទ្ធដិតហឫទ័យ គ្រានោះឯងតែងអាឡោះព្រោះអាល័យ នឹកស្រមៃច្នៃស្រមោលចោលជិតប្រាណ ។ គ្រាដើមដានបានដិតដាមស្នាមស្នេហា កកាលណាផ្សាកាលនោះព្រោះខកខាន ខកប្រលោមចោមប្រឡែងតែងរួមប្រាណ នឹកដើមដានបាននែបនិត្យជិតនួនល្អង… ៕

Read more

កំណាព្យ “បណ្តែតអារម្មណ៍”

“បណ្តែតអារម្មណ៍”” -បញ្ចេញអារម្មណ៍ ផ្សំពាក្យពេចន៍ ចាប់សៀវភៅប៊ុិច ចែងអក្ខរា តែងឃ្លាប្រយោគ បូកខ្លឹមសារ បញ្ចូលវោហា ជូនអ្នកស្តាប់។ -សរសេរផ្ចិតផ្ចង់ តម្រង់ន័យ លើកដាក់ឆ្លាក់ច្នៃ ស្តីរាយរាប់ តម្រៀបចុងចួន តាមលំដាប់ ជូនញ្ញាតិអ្នកស្តាប់ គ្រាន់កំសាន្ត។ -សរសេរបណ្តេីរ សរសេីផ្លូវ សរសៀរសំដៅ

Read more

កំណាព្យ “ទឹកភ្នែកម្តាយចុងឆ្នាំ”

“ទឹកភ្នែកម្តាយចុងឆ្នាំ” 《1》ផ្គលាន់ចុងឆ្នាំ លាផ្តាំក្តាមខ្យង លាទាំងត្រយ៉ង ទុងស្មោងក្រសា ផ្ទក់រ៉ស់អណ្តែង ផ្ទោងក្រាញ់ច្រវ៉ា លាទូកយាយតានាវាឬជាតិ៕ 《២》ទឹកភ្នែកចុងឆ្នាំ ម្តាយផ្តាំលាកូន អណ្តែតដូចក្បូន លូនលាចាកឃ្លាត ភូមិព្រះពន្លា លាឃុំឬស្សី លាអស់សាច់ញាតិ ក្រោណក្រាធចិន្តា៕ 《៣》ដំបូលធ្លាប់ជ្រក មិននឹកស្មានព្រាត់ ឧកូនកំសត់កំណត់វាសនា គ្រាប់ពេជ្រទាំងបី

Read more

កំណាព្យ “រាត្រីនឹកអូន”

“រាត្រីនឹកអូន” 1»សម្លឹងមើលមេឃ មេឃនៅសែនឆ្ងាយ សម្លឹងមើលផ្កាយ ឆ្ងាយដួងចន្ទ្រថ្លា ឲ្យបងវង្វេង ចំបែងចិន្តា ព្រួយនឹកស្នេហា កណ្តាលរាត្រី។ 2»យប់យន់ត្រជាក់ ធ្លាក់ខ្យល់រំភើយ ទុក្ខបងឥតស្បើយ ព្រោះនឹកអាល័យ ដៃគេងឱបខ្នើយ ចិត្តនឹកស្រម៉ៃ ខ្យល់អើយប្រណី នាំប្រាប់ស្រីផង ។ ៣»នឹកៗបងនឹក នឹកអូនខ្លាំងណាស់

Read more

កំណាព្យ “កម្មរបស់ខ្ញុំ”

“កម្មរបស់ខ្ញុំ” វាសនាអភព្វជាប់កម្មបុព្វេ ជីវិតខុសគេតែងរេទៅលិច ព្រោះខ្លួនមានកម្មនៅចាំលួចក្ដិច បំផ្លាញបំផ្លិចជានិច្ចពុំស្រាន្ត ។ ហេតុអកុសលផលខ្មៅងងឹត កម្មតាមដាមដិតរួបរឹតចិត្តប្រាណ ទទួលរងទុក្ខរកសុខពុំបាន វាសនាសាមាន្យក្នុងឋានអប្រិយ ។ គេបានធ្វើល្អក៏រស់ស្រណុក រស់នៅបានសុខផុតទុក្ខអ្វីៗ ជីវិតគេបានសុខសាន្តសួស្ដី មានគ្រប់អ្វីៗឥតបីខ្វះខាត ។ មើលមករូបខ្ញុំពុំមានស្រស់ថ្លា អាសូរសង្ខារវាសនាមិនស្អាត ខ្មាសគេជិតឆ្ងាយដូចកាយអាក្រាត សាងកម្មមិនស្អាតខ្វះខាតគ្រប់យ៉ាង

Read more

កំណាព្យ “១៤កុម្ភះ វរលក្ខណ៍ត្រូវចាំ”

“១៤កុម្ភះ វរលក្ខណ៍ត្រូវចាំ” ១៤កុម្ភះ វប្បធម៌ខ្មែរធ្លាក់ ដោយសារកូនខ្មែរ គិតពីសប្បាយ មិនចេះមើលថែ ដើរលេងហូរហែ ឥតប្រែកែខ្លួន។ ថ្ងៃបុណ្យសង្សារ នាំគ្នាជូនផ្កា ធ្វើឫកសមសួន យកវប្បធម៌គេ ប្រព្រឹត្តផ្ទួនៗ ហាក់សមណាស់ស្ងួន ធ្វើខ្លួនមិនដឹង…!!។ ស្រីអរបានផ្កា ព្រោះប្រុសសង្ហា ជូនផ្កាស្រស់ម្លឹង ចង់បានរូបស្រី

Read more

កំណាព្យ “បរិយាយដួងចិត្ត”

បរិយាយដួងចិត្ត មើលទៅមុខទុក្ខលាក់ភក្ត្រស្រពាប់ ភក្ត្រស្រពោនសូន្យជាប់ធ្លាប់ញញឹម ធ្លាប់ញញែមផ្អែមស្រស់អស់ប៉ប្រិម អស់ប៉ប្រៃច្នៃត្រឹមផ្ទឹមសោកា ។ ផ្ទឹមសោកកាយឆ្ងាយញាតិឃ្លាតពំនាក់ ឃ្លាតពំនឹងពឹងពាក់អ្នកឯណា អ្នកឯណោះប្រុសស្រីស្ដីដៀលថា ​​​​​​ ស្តីដៀលថែមផ្អែមផ្សាខារល្វីងជូរ ។ ខារល្វីងចត់អត់ទ្រាំខំប្រឹងលាក់ ខំប្រឹងលេបអែបខ្ជាក់លាក់ទុកយូរ លាក់ទុកយល់សល់សព្វធ្លាប់តស៊ូ ធ្លាប់តសិទ្ធិគិតគូរស៊ូសង្ខារ ។ ស៊ូសង្ឃឹមត្រឹមស្ងាត់បាត់ស្រមៃ បាត់ស្រមោលចោលថ្ងៃដៃស្រវា ដៃស្រវាំងភាំងភាន់ស្លន់សង្ខារ

Read more

វេយ្យាករណ៍ខ្មែរ៖ នាម

នាម ជាសំដីសំដែងនូវឈ្មោះ ជាគ្រឿងសំគាល់ឱ្យហៅបានដូចជាពាក្យជា៖ មនុស្ស សត្វ ដី ទឹក ខ្យល់ ឈើ ទន្លេ សមុទ្រ …ពាក្យទាំងឡាយនោះហៅថា នាម។ នាម មានពីរយ៉ាងគឺ៖ · នាមសារណនាម · អសាធារណនាម ២២.១

Read more