ការពារជំងឺបេះដូង ស្ទះសរសៃឈាម និងអាការឡើងឈាម ដោយភេសជ្ជៈធម្មជាតិ

បញ្ហាទាំងនេះច្រើនតែកើតមានឡើងចាប់ពីវ័យកណ្តាលឡើងទៅ តែកុំបារម្មណ៍រូបមន្តធម្មជាតិមួយ នេះអាចជួយអ្នកឲ្យមានសុខភាពល្អ និងបង្កើនភាពស្វាហាប់រាងកាយទាំងមូល ឲ្យធន់នឹងជំងឺផ្សេងៗបានជាពិសេសគឺអាការផ្តាសាយ និងបញ្ហាទាក់ទងជាមួយសុខភាពបេះដូង។

សូមប្រិយមិត្តតាមដានការរៀបរាប់គ្រឿងផ្សំ និងរបៀបអនុវត្តដូចខាងក្រោមនេះ ៖
ការពារជំងឺបេះដូង ស្ទះសរសៃឈាម និងអាការឡើងឈាម ដោយភេសជ្ជៈធម្មជាតិ

គ្រឿងផ្សំ៖

  • ទឹកស្អាត ២លីត្រ
  • ក្រូចឆ្មារយកទាំងសំបក ៤ផ្លែ
  • ខ្ទឹមស ៤កំពឹស
  • ខ្ញីទំហំ ៤សង់ទីម៉ែត្រ

របៀបអនុវត្ត ៖

  • លាងក្រូចឆ្មារឲ្យស្អាត រួចកាត់វាជាចំណិតៗ
  • លាង និងបកសំបកខ្ទឹមស និងខ្ញីឲ្យស្អាត
  • យកគ្រឿងផ្សំទាំងនេះមកកិន ក្នុងម៉ាស៊ីនក្រឡុកឲ្យក្លាយជាល្បាយសព្វសាច់
  • បន្ទាប់មកយកល្បាយទាំងនោះចាក់ចូលក្នុងឆ្នាំងមួយ រួចចាក់ទឹក ២ លីត្រចូល ដាំឲ្យពុះ
  • បន្ទាប់ពីពុះហើយ ដាក់វាទុកចោលឲ្យត្រជាក់
  • ស្រង់កាកចេញ យកតែទឹក ដាក់ចូលក្នុងដប រក្សាទុកក្នុងទូទឹកកក
  • សម្រាប់ការទទួលទានវិញ គឺត្រូវក្រឡុកបន្តិចជាមុនសិន សឹមចាក់ទទួលទាន
  • អ្នកអាចទទួលទានចំនួនមួយកែវ មុនពេលទទួលទានអាហារពេលយប់ ២ ម៉ោងមុន ជាការស្រេច៕

សូមអ្នកត្រូវចងចាំថា គ្រឿងផ្សំដែលអ្នកយកមកប្រើជាគ្រឿងផ្សំ ដែលធម្មជាតិពិតៗ ទើបអាចទទួលបានប្រសិទ្ធភាពខ្ពស់។

អត្តបទ៖ ​គន្ធា
ប្រភព៖​ planetinsider