សម្រស់ស្រស់ត្រកាលនៃទឹកធ្លាក់សុភមិត្ត ឬទឹកជ្រោះព្រះនិមិត្តស្ថិតនៅ…

ទឹកធ្លាក់សុភមិត្ត ឬទឹកជ្រោះព្រះនិមិត្តគឺទីតាំងទឹកធ្លាក់ដ៏ស្រស់ត្រកាល និងខ្លាំងជាងគេតែមួយគត់នៅក្នុងប្រទេសកម្ពុជា។
Waterfall Sopheakmet2

ទឹកជ្រោះសុភមិត្ត ឬទឹកជ្រោះព្រះនិមិត្ត តាមដងទន្លេមេគង្គកម្ពុជាលើ ដែលស្ថិតនៅជាប់ព្រំដែននៃប្រទេសកម្ពុជា និងឡាវ គឺជាទីតាំងទឹកធ្លាក់ដ៏ស្រស់ត្រកាល និងខ្លាំងជាងគេតែមួយគត់នៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើធ្វើដំណើរពីទីរួមខេត្តស្ទឹងត្រែង ទៅទីតាំងទឹកធ្លាក់ គឺមានចម្ងាយប្រហែល៦០គីឡូម៉ែត្រប៉ុណ្ណោះ។ ប៉ុន្តែបើសិនធ្វើដំណើរពីទីរួមខេត្តព្រះវិហារវិញ គឺមានចំងាយជាង១០០គីឡូម៉ែត្រឯណោះ។

ជ្រោះសុភមិត្តនេះ មានទីតាំងភូមិសាស្រ្តស្ថិតនៅក្នុងឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ។ ទីតាំងនេះស្ថិតនៅជាប់ព្រំប្រទល់រវាងខេត្តពីរនៃព្រះរាជាណាចក្រកម្ពុជា គឺខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ហើយជាប់ព្រំប្រទល់ជាមួយខេត្តចំប៉ាសាក់ នៃប្រទេសឡាវ។

ទឹកធ្លាក់សុភមិត្ត ជាកន្លែងដែលទឹកទន្លេមេគង្គបានហូរធ្លាក់យ៉ាងគំហុកកាត់តាម ថ្មដាដែលមានកំពស់រហូតដល់២៦ ម៉ែត្រ។ នៅរដូវវស្សាពេលកំរិតទឹកទន្លេបន្តឡើងខ្ពស់ដល់ចំណុចអតិបរមា ល្បឿនទឹកហូរមានកំលាំងខ្លាំងជាទីបំផុតបង្កើតបានជាផ្ទាំងទស្សនីយភាពជាផ្សែងអ័ព្ទនៃទឹកពេញនភាល័យ។ ចំណែកនៅរដូវប្រាំងវិញល្បឿននៃទឹកហូរធ្លាក់មានការថមថយមកនៅ ត្រឹមចន្លោះផ្ទាំងថ្មរដិប រដុបដែលយើងអាចមើលឃើញដុំថ្មខ្លះមានរាងជាដុំពក ទាល និងស្រួចតាមធម្មជាតិ ធ្វើឱ្យផ្ទៃលំហនៃទីតាំងទឹកធ្លាក់នោះបានក្លាយជាទីវាលថ្មចំរុះពណ៌គួរជាទីគយគន់ក្រៃលែង។

រូបភាពនៃទេសភាពជាច្រើនទៀត៖
Waterfall Sopheakmet2

Waterfall Sopheakmet3

Waterfall Sopheakmet4

Waterfall Sopheakmet5

Waterfall Sopheakmet6

Waterfall Sopheakmet7

Waterfall Sopheakmet8

Waterfall Sopheakmet9

Waterfall Sopheakmet10

Waterfall Sopheakmet11

Waterfall Sopheakmet12

Waterfall Sopheakmet13

Waterfall Sopheakmet14

Waterfall Sopheakmet15

Waterfall Sopheakmet16

Waterfall Sopheakmet17

Waterfall Sopheakmet18

Waterfall Sopheakmet19

Waterfall Sopheakmet20

Waterfall Sopheakmet21

Waterfall Sopheakmet22

Waterfall Sopheakmet23

Waterfall Sopheakmet24

Waterfall Sopheakmet25

Waterfall Sopheakmet26

Waterfall Sopheakmet27