៧ ចំណុចរបស់សហគ្រិនជោគជ័យ

១. ផ្នត់គំនិតជោគជ័យ

សហគ្រិនជោគជ័យតែងតែមានគំនិតសុទិដ្ឋិនិយម និងមានការប្តេជ្ញាចិត្តយ៉ាងមុតមាំទៅលើភាពជោគជ័យ ។ ពួកគេតែងបដិសេធរាល់គំនិតអវិជ្ជមាន ហើយខិតខំធ្វើនូវ អ្វីដែលជាផ្នត់គំនិតរបសពួកគេ។

២. ភាពក្លាហាន

សហគ្រិនជោគជ័យតែងតែមានភាពក្លាហាន ហ៊ានធ្វើនូវ រឿងមួយចំនួនដែលមនុស្សធម្មតាមិនហ៊ានធ្វើ។ ពួកគេតែងតែរៀបចំផែនការយ៉ាងល្អិតល្អន់ ហើយឆក់យក ឱកាសដើម្បីធ្វើវា។

៣. ការចេះបែងចែកពេលវេលា

សហគ្រិនជោគជ័យតែងតែបែងចែកពេលវេលា និងគម្រោង ផែនការពេលវេលាយ៉ាងច្បាស់លាស់។ សូម្បីតែការលើក ទូរស័ព្ទ ការណាត់ជួបអតិថិជនជាដើម។

៤ . ចេះប្រើប្រាស់បច្ចកវិទ្យា

ពួកគេតែងប្រើបច្ចេកវិទ្យាថ្មីៗ ដើម្បីផ្តល់ភាពងាយស្រួល ដល់ការជួញដូររបស់ពួកគេ ដូចជាបង្ហោះរូបភាព បង្ហាញ ផលិតផល ឬទំនាក់ទំនងអតិថិជនជាដើម។

៥ . ការសិក្សា

សហគ្រិនជោគជ័យតែងស្វែងរករៀននូវជំនាញថ្មីៗ រៀន ពីមនុស្សជុំវិញខ្លួន ពង្រឹងចំណេះដឹងរបស់ពួកគេ ដើម្បី ធ្វើឲ្យជីវកម្មមានការរីកចម្រើន និងមានការប្រកួតប្រជែង។

៦ .  ពង្រឹងទំនាក់ទំនង

ខណៈដែលបច្ចេកវិទ្យាជឿនលឿន មនុស្សរាល់គ្នាតែងតែ ទំនាក់ទំនងគ្នាតាមបណ្តាញសង្គមផ្សេងៗ។ សហគ្រិន ជោគជ័យតែងពង្រឹងទំនាក់ទំនងដោយការជួបផ្ទាល់ ដូចជា ក្នុងសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាដើម។

៧ . ការមិនបោះបង់

ទោះជាជួបបញ្ហា ឬបរាជ័យយ៉ាងណាក៏ដោយ ពួកគេតែង តែជំនះរាល់ការលំបាកទាំងនោះ ដោយមិនបោះបង់ចោល គោលដៅរបស់ខ្លួនឡើយ៕ អត្ថបទដោយ: គង់ ពេជ្រ