៥ ចំណុចដែលអ្នកមិនគួរធ្វើបន្ទាប់ពីទទួលទានអាហារ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពដោយមិនដឹងខ្លួន

រយះពេល២៤ម៉ោងក្នុងមួយថ្ងៃវាមិនច្រើនទេចំពោះអ្នករវល់ដោយសារពួកគេត្រូវបំពេញការងារ សិក្សា រឺចំនាយពេលសម្រាប់ខ្លួនឯង។ តែទោះជារវល់យ៉ាងណាក៏ដោយ មានរឿងចំនួន៥ ដែលយើងមិនគួរធ្វើភ្លាមៗ បន្ទាប់ពីទើបតែញ៉ាំអាហាររួចនោះទេ។ ការដែលធ្វើរឿងទាំងនេះ វាអាចនាំអោយប៉ះពាល់ដល់សុខភាពរបស់យើង។ ចំនុចទាំងនោះរួមមាន៖

១. មិនគួរមុជទឹក

នៅពេលដែលយើង ការងូតទឹក សីតុណ្ហភាពនៅក្នុងរាងកាយរបស់យើងនឹងចុះត្រជាក់ជាងមុន ដូច្នេះហើយរាងកាយយើងនឹងបញ្ជូនឈាមទាំងកាន់ស្បែករបស់យើងច្រើនជាងធម្មតា។ បាតុភូតនេះបានធ្វើអោយមានការរំខានដល់ការរំលាយអាហារ និងការបញ្ចេញសារធាតុមេតាប៉ូលីសមកទ្រទ្រង់រាងកាយ។ពេលវេលាដែលល្អបំផុតដើម្បីមុជទឹកគឺ 30 នាទីបន្ទាប់ពីទទួលទានអាហារ។

២. មិនគួរផឹកតែ

មនុស្សមួយចំនួន ចូលចិត្តផឹកតែបន្ទាប់ពីពួកគេទទួលទានអាហារ។ ប៉ុន្តែតាមការសិក្សាបានបង្ហាញថាសារធាតុតែនៅក្នុងតែបានក្រេបជញ្ចក់យកជាតិដែកដែលនៅក្នុងរាងកាយរបស់យើង។ សម្រាប់ស្រី្តដែលមានផ្ទៃពោះ និងកុមារ រឺបុគ្គលដែលខ្វះជាតិដែក ពួកគេគួរតែកុំផឹកតែក្រោយពេលទទួលទានអាហារ។ ពេលដែលស័ក្តសមបំផុតសម្រាប់ផឹកតែ គឺ១ម៉ោងក្រោយពេលទទួលទានអាហារ។ ប៉ុន្តែ ល្អបំផុតគឺផឹកទឹកស្អាត។

៣. ហាមចូលគេង

ចាស់ៗតែងតែនិយាយថា ការចូលគេងបន្ទាប់ពីការទទួលទានអាហារនឹងធ្វើអោយឡើងទម្ងន់ ប៉ុន្តែការពិត បញ្ហាមិនមែនមានតែប៉ុនណឹងទេ។ ការចូលគេងបន្ទាប់ពីទទួលទានអាហារអាចធ្វើអោយមានបញ្ហាតឹងធប់ដើមទ្រូងពិបាកដកដង្ហើម ភើ រឺការកើនឡើងនៅជាតិអាស៊ីតក្នុងរាងកាយ។ លើសពីនេះទៅទៀត ទម្លាប់ដែលចូលគេងក្រោយពីទទួលទានអាហារអាចបង្កជាជំងឺគាំងបេះដូងនៅថ្ងៃក្រោយ។ អ្នកជំនាញបានបង្ហាញថា មនុស្សម្នាក់ៗត្រូវចាំយ៉ាងតិច២ម៉ោងបន្ទាប់ពីទទួលទានអាហារ ដើម្បីចូលគេង។

៤. ហាមហាត់ប្រាណ

មនុស្សមួយចំនួន ជាពិសេសអ្នកដែលចូលចិត្តហាត់ប្រាណយកសាច់ដុំ តែងតែមានការភ័នច្រលំថាពួកគេអាចបង្កើនបានសាច់ដុំយ៉ាងច្រើនប្រសិនជាពួកគេទទួលបានអាហារដែលមានប្រូតេអ៊ីន និងវីតាមីនមុនពេលហាត់ប្រាណ។ ប៉ុន្តែផ្ទុយពីការបកស្រាយទាំងស្រុង ការទទួលទានអាហាររួចទៅហាត់ប្រាណអាចធ្វើអោយអ្នកចុកពោះ ត្រអើក រឺក្អួតចង្អោរ។ ធ្ងន់ធ្ងរជាងនេះ ពួកគេមានអាការៈប្រកាច់ រឺមានរបួសក្នុងរាងកាយផងដែរ។ ដូច្នេះ អ្នកគួរចាំយ៉ាងតិចណាស់២ម៉ោងបន្ទាប់ពីទទួលទានអាហារដើម្បីហាត់ប្រាណ។

៥. ហាមជក់បារី

នៅក្នុងដំណើរការនៃការរំលាយអាហារ សរីរាង្គស្ទើរតែទាំងអស់ក្នុងរាងកាយក៏បានចូលរួមផងដែរ។ ក្នុងករណីនេះ សារធាតុនីកូទីនបានចូលទៅបង្អាក់សរីរាង្គទាំងនោះនឹងបង្កជាបញ្ហាទៅវិញ។ ម៉្យាងទៀត សារធាតុទាំងនេះថែមទាំងកាត់បន្ថយជាតិវីតាមីន និងរ៉ែដូចជាកាល់ស្យូម វីតាមីនC វីតាមីនDដែលសិ្ថតនៅក្នុងអាហារដែលយើងបរិភោគ។ ល្អបំផុតគឺឈប់ជក់បារី ប៉ុន្តែប្រសិនជាអ្នកមិនអាចផ្តាច់បារីបានទេ ត្រូវរង់ចាំ២០នាទីមួយជក់បារី៕

ប្រភព៖ Bright Side