៤ ចំណុចសំខាន់ៗដែលសហគ្រិនត្រូវធ្វើជាប្រចាំ

១. សរសេរ

ការសរសេរមានសារៈសំខាន់ណស់ក្នុងកិច្ចការរដ្ឋបាល កិច្ចសន្យា ឬលិខិតស្នាមនានា។ អ្នកត្រូវតែចេះបែបបទក្នុងការសរសេរតាមរបៀបនីមួយៗឲ្យបានច្បាស់លាស់។ ម្យ៉ាងការប្រាស្រ័យទាក់ទងការងារ ជាមួយដៃគួជំនួញ ក៏ចាំបាច់ត្រូវការប្រើសំណេរដែរ ដូចជាសាអេឡិចត្រូនិច  អ៊ីម៉ែល ជាដើម ព្រោះវាជាភស្តុតាងយ៉ាងសំខាន់ជំនួសដោយការនិយាយផ្ទាល់មាត់។

២. ធ្វើបទបង្ហាញ

អ្នកត្រូវហ្វឹកហាត់ធ្វើបទបង្ហាញជាប្រចាំ ព្រោះដោយហេតុថាកាលណាអ្នកធ្វើបទបង្ហាញពីគម្រោងផែនការអាជីវកម្មណាមួយជាមួយដៃគួពាណិជ្ជកម្ម ឬធ្វើបទបង្ហាញដល់អតិថិជនរស់អ្នកអំពីផលិតផល ឬសេវាកម្ម អ្នកត្រូវតែធ្វើវាឲ្យបានច្បាស់ៗ ក្បោះក្បាយ មិនស្ទាក់ស្ទើរ ទើបអ្នកស្តាប់មានភាពជឿជាក់លើអំណះអំណាងរបស់អ្នក។

៣. ចរចារ

ការចរចារជាជំនាញ ឬជាសិល្ប៍វិធីដ៏សំខាន់របស់អ្នកជំនួញ ដើម្បីធ្វើឲ្យដំណើកសរអាជីវកម្មប្រព្រឹត្តទៅដោយរលូន។ ជំនួបជាមួយដៃគួអាជីវកម្មអ្នកត្រូវមានសិល្ប៍វិធីក្នុងការជជែក ចរចារឲ្យមានភាពបត់បែនតាមស្ថានភាពជាក់ស្តែងបានភ្លាមៗ។ ដើម្បីឲ្យថ្នឹកក្នុងការចរចារ អ្នកត្រូវហ្វឹកហាត់វាជារៀងរាល់ថ្ងៃ។

៤. ស្តាប់

ការស្តាប់មិនត្រឹមតែស្តាប់ឲ្យតែឮប៉ុណ្ណោះទេ ។ ចំពោះសហគ្រិនជោគជ័យត្រូវចេះស្តាប់ និងក្តោមរាល់ព័ត៌មាន បទពិសោធន៍ ចំណេះដឹង ការរិះគន់ផ្សេងៗពីអ្នកដែលនៅជុំវិញខ្លួន ដើម្បីយកមកបំពេញបន្ថែម ឬកែលម្អរកង្វះខាតដែលអ្នកកំពុងជួបប្រទះ៕

អត្ថបទៈ គង់ ពេជ្រ