៤ ចំណុចសំខាន់ៗដែលសហគ្រិនត្រូវតែមានដើម្បីទទួលបានជោគជ័យ

១. ការជឿជាក់

ការមានជំនឿជាក់លើខ្លួនឯង គឺជាកត្តាដ៏សំខាន់សម្រាប់សហគ្រិនម្នាក់នៅក្នុងការប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ នៅពេលអ្នកមានការជឿជាក់លើខ្លួនឯងហើយ នោះអ្នកនឹងមានទំនុកចិត្តក្នុងការធ្វើកិច្ចការប្រកបដោយភាពច្បាស់លាស់មិនស្ទាក់ស្ទើរ។ ហើយអតិថិជនរបស់អ្នកទៀតសោតក៏កាន់តែមានទំនុកចិត្ត និងភាពជឿជាក់មកដល់អ្នកផងដែរ។

២. យកចិត្តទុកដាក់

អ្នកត្រូវចេះផ្តោតយកចិត្តទុកដាក់រាល់កិច្ចការរបស់អ្នក ទោះជាការងារដែលមានការគ្រោងទុក ឬគ្មានការគ្រោងទុកក៏ដោយ។ ការចេះគ្រប់គ្រងពេលវេលា ដោយយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវរមែងធ្វើឲ្យកិច្ចការរបស់អ្នកដំណើរការទៅដោយមានភាពល្អប្រសើរ។

៣. ការស្តាប់        

ការស្តាប់ គឺជាចំណុចដ៏សំខាន់សម្រាប់បុគ្គលជោគជ័យ ព្រោះរាល់ព័ត៌មានទាំងឡាយតែងចេញពីមាត់បុគ្គលិក ដៃគូប្រកួតប្រជែង និងអតិថិជនរបស់អ្នក។ ស្តាប់ដោយយកចិត្តទុកដាក់ ហើយយកវាមកត្រិះរិះពិចារណា បន្ទាប់រកដំណោះស្រាយដ៏ល្អមួយដើម្បីបញ្ជៀសហានិភ័យ និងបំពញសេចក្តីត្រូវការរបស់អតិថិជន ក៏ដូចជាត្រៀមទប់ទល់ទៅនឹងផលគម្រាមកំហែងដែលនឹងអាចកើតមាន។

៤. ចេះគ្រប់គ្រងអារម្មណ៍

​វាជាជំនាញមួយយ៉ាងសំខាន់ កាលណាអ្នកគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាននោះ អ្នកនឹងអាចចាត់ចែង និងធ្វើការដោយមានរបៀប មានបែបផែន ហើយអាចសម្របបានគ្រប់កាលៈទេសៈ ស្ថានភាពផ្សេងៗចំពោះមុខភ្លាមៗ៕

អត្ថបទៈ គង់ ពេជ្រ