ឬសស្លាក៏ជា​ឱសថ​សម្រាប់​ព្យាបាល​បញ្ហា​ខ្សោយផ្លូវភេទ​ដែរ

រុក្ខជាតិ​ប្រភេទនេះ​ជាឱសថ​បុរាណ ត្រូវបាន​គេ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺជា​ច្រើនដូច​ជា៖ ការ​កើត​មុន, រោគ​មួល, ឈឺពោះ, ពិបាក​ក្នុងការ​រំលាយ​អាហារ, ជួយ​កម្ចាត់​ព្រូន​ចេញ​ពី​ក្នុង​ខ្លួន​មនុស្ស, ជាពិសេស​ព្យាបាល​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទបុរស។

ដើម្បីព្យាបាល​មុនបាន គេត្រូវប្រើ​គ្រាប់​ស្លាស្ងួត ១០គ្រាប់, រួចបុក​វា​ឱ្យម៉ត់ ហើយ​បិតលើមុខ​កើតមុន​ឱ្យបាន ២ទៅ ៣ដង​ក្នុង​មួយថ្ងៃ នោះមុន​នឹង​បាត់អស់​ដោយ​មិនចាំបាច់​ត្រូវ​ប្រើ​ឱសថ​ផ្សេង​ទៀត។

ដើម្បីអាចព្យាបាល​រោគមួល, ត្រូវ​យកគ្រាប់​ស្លាម៉ត់ ១២ក្រាម, ស្លឹកគ្រៃ ២០ក្រាម, ដើម​ឈើអែម ១០ក្រាម​លាយ​ចូលគ្នា បន្ទាប់មក​ដាក់​ទឹកបញ្ចូល។ ទទួលទាន​ឱសថ​ទឹក​នេះ​ឲ្យ​បាន ២-៣ដងក្នុង​មួយថ្ងៃ ហើយ​បន្ត​ប្រើវិធីនេះ​រយៈពេល ២-៣ថ្ងៃ។

ចំពោះបញ្ហា​អសមត្ថភាពផ្លូវ​ភេទបុរស គឺត្រូវប្រើ​ឬសស្លា​ត្រូវបាន​គេចាត់​ទុកថា​ជាឱសថ​ដ៏សក្តិសិទ្ធិ, ងាយ​ស្រួល​រក ហើយ​មាន​តម្លៃថោក​ជាង​ឱសថ​ភាគ​ខាងលិច ឬ​ជា​អាហារ​ដែល​មានលក់​នៅលើ​ទីផ្សារ។

បុរសអសមត្ថភាព​ផ្លូវភេទ​គួរទទួលទាន​ឬសស្លា ១២ក្រាម, យកមក​លាងឱ្យបាន​ស្អាត, ច្រោះយក​ទឹកវាដោយ​ដាក់​ចូលទៅក្នុង​ឆ្នាំង​ទឹកក្តៅ ឬឆ្នាំង​ដីដាំទឹកក្តៅ។ ទទួលទាន​នៅពេល​ត្រជាក់​ដូចការ​ទទួលទាន​ទឹកធម្មតាដែរ។ បន្តការ​ប្រើវិធីនេះ​ឱ្យបាន​រយៈពេល ១សប្តាហ៍ ដើម្បី​ទទួល​បាន​លទ្ធផល​ប្រសើរ​ឡើង។ ត្រូវចាំថា ឱសថនេះ​មាន​ប្រសិទ្ធភាព​បន្តិចម្តងៗ ដូច្នេះអ្នក​ប្រើប្រាស់​ត្រូវចេះ​អត់ធ្មត់៕