អ្វីដែលមនុស្សប្រុសត្រូវដឹងអំពីមនុស្សស្រី ដើម្បីផ្តល់ឲ្យនាងមានសេចក្តីសុខ?

ធម្មជាតិរបស់មនុស្សមិនថាមនុស្សស្រីឬមនុស្សប្រុសទេតែងតែមានកំហុស​ គ្រាន់តែវាជាកំហុសតិចឬច្រើនតែប៉ុណ្ណោះ។ ជាពិសេសនោះមនុស្សស្រីមិនចង់លឺពាក្យថានាងខុស ពាក្យសំដីដែលមិនពិរោះចេញពីមាត់នរណាម្នាក់ថាឲ្យនាងនោះទេ។ ដូច្នេះ ប្រុសៗត្រូវចេះបង្វែពីពាក្យដែលមិនល្អទៅពាក្យសំដីដែលល្អវិញដើម្បីលើកទឹកចិត្តនាងទើបល្អប្រសើរ។

ខាងក្រោមនេះ យើងសូមបង្ហាញចំនុចមួយចំនួនដែលមនុស្សប្រុសត្រូវដឹងនិងស្វែងយល់ ហើយផ្តល់ឲ្យមនុស្សស្រី៖

១- ពេលនាងពិបាកចិត្ត មិនសប្យាយចិត្តលួងនាងបន្តិចទៅ វាមិនខាតទេបើអ្នកពិតជាស្រលាញ់នាង។ព

២- កុំទុកនាងចោលអី បើទោះជាអ្នកដឹងថា ខ្លួនអ្នកបានធ្វើអ្វីខុសលើនាងក៏ដោយ។

៣- នៅពេលដែលអ្នកឈ្លោះជាមួយនាង ត្រូវចាំថា អ្នកត្រូវតែចាញ់ជានិច្ច បើទោះអ្នកដឹងថា ខ្លូនត្រូវក៏ដោយ។

៤- សុំទោសទៅ វាមិនខាតអ្វីទេ បើអ្នកស្រលាញ់នាងមែន។

៥- កុំសម្លុត គំហកដាក់នាងអី មនុស្សស្រីនាងនឹងយំ នៅពេលអ្នកធ្វើបែបហ្នឹង។

៦- បើអ្នកមានអារម្មណ៏ថា ហត់ ឬ តប់ប្រមល់ពីការងារ កុំនិយាយជាមួយនាងអី ចាំពេលអ្នកមានអារម្មណ៏ល្អ ចាំនិយាយវិញ ទើបអ្នកមិនឈ្លោះគ្នាជាមួយនាង។

៧- ស្រលាញ់គ្នា ឈ្លោះគ្នា ជារឿងធម្មតាទេ អ៊ីចឹងកុំគុំគួន សងសឹក ឌឺដងដាក់គ្នាអី ដេករៀងខ្លួនទៅ ហើយស្អែកលែងអីហើយ។

៨- បើអ្នកដឹងខ្លួនថា បានធ្វើអីខុសហើយ ប្រញ៉ាប់ប្រាប់នាងទៅ ប្រសើរជាងកុហកនាង។

៩- បើអ្នកពិតជាស្រលាញ់នាងមែន កុំខ្មាសអៀនរឿងលុយកាក់អី ពេលមានប្រាប់ថាមាន ពេលអត់ប្រាប់ថាអត់។

១០- បើនាងកំពុងរករឿងអ្នកហើយ កុំតមាត់អី ស្តាប់នាងទៅ បន្តិចនាងដេកលក់ខ្លួនឯងហើយ។

១១- មនុស្សស្រីដែលស្រលាញ់អ្នកពិត នាងមានហេតុផលរាប់មិនអស់ដើម្បីបន្តជាមួយអ្នក។

១២- មិនចាំបាច់កាដូច្រើនអីទេ ត្រឹមធ្វើសម្រាប់នាងប៉ុណ្ណឹង វាជាកាដូពិសេសពេកទៅហើយ។

ប្រភព៖ Successful