អានអត្ថបទនេះភ្លាម! អ្នកដែលចូលចិត្តចំអិនអាហារប្រើក្រដាសអាលុយមីញ៉ូម (ប្រយ័ត្ន…)

អ្នកវិទ្យាសាស្ត្របានណែនាំដល់មេផ្ទះមួយចំនួន​ សម្រាប់អ្នកដែលចូលចិត្តចម្អិនអាហារដោយប្រើក្រដាស​អាលុយមីញ៉ូម​រុំ​ដូចជា ពោត ត្រី ឬ​សាច់ជាដើម។
អានអត្ថបទនេះភ្លាម! អ្នកដែលចូលចិត្តចំអិនអាហារប្រើក្រដាសអាលុយមីញ៉ូម (ប្រយ័ត្ន...)

​ ​ការ​ចម្អិន​អាហារ​ជាមួយនឹង​ក្រដាស​អាលុយមីញ៉ូម​គឺ​ងាយស្រួល​និង​រហ័ស ហើយ​មិន​ពិបាក​សម្អាត ប៉ុន្ដែ​វា​មិនបាន​ផ្តល់ឱ្យ​អ្នក​បរិភោគ​អាហារ​ប្រកបដោយ​សុខភាពល្អ​ឡើយ​។​
​ក្រដាស​អាលុយមីញ៉ូម​ត្រូវបាន​គេរកឃើញ​ដំបូង​ក្នុង​ឆ្នាំ ១៩១០ ហើយ​និង​ប្រើប្រាស់​ដំបូង​ក្នុង​ឆ្នាំ ១៩១៣ នៅក្នុង​ប្រទេស​អាមេរិក ដែល​គេ​ប្រើ​វា​សម្រាប់​រុំ​ស្ករ​គ្រាប់​និង​ស្ករ​កៅស៊ូ​។ ហើយ​ចាប់តាំងពី​ពេលនោះ​មក​គេ​យក​វា​មក​ប្រើ​ក្នុង​ផ្ទះបាយ​ចម្អិន​បន្លែ និង​ត្រី ។​

បច្ចុប្បន្នមានមនុស្ស​កំពុង​ប្រើប្រាស់​វា​យ៉ាងច្រើន ហើយ​អ្នកជំនាញ​កំពុងមានការ​ព្រួយបារម្ភយ៉ាងខ្លាំង​។ ហេតុអ្វី​? ដោយហេតុផល យោងទៅតាម​អង្គការ​សុខភាព​ពិភពលោក (WHO) រាងកាយ​មនុស្ស​មា​នស​ម​ត្ថ​ភាព​បញ្ចេញ​សារធាតុ​អាលុយមីញ៉ូម​ក្នុង​ចំនួន​តិចតួច​បំផុត​។ រាងកាយ​មនុស្ស​ត្រូវបាន​កំណត់​ទទួលយក​សារធាតុ​អាលុយមីញ៉ូម​ត្រឹមតែ ៤០ មិ​ល្លី​ក្រាម​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ជាអកុសលនោះ​យើង​នឹងអាចមាន​បញ្ហា​ប្រសិនបើ​មាន​ជាតិ​អាលុយមីញ៉ូម​លើសពីនេះ​។

អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា​ការទទួលយក​សារធាតុ​អាលុយមីញ៉ូម​លើស​កម្រិត នឹងមានការគំរាមកំហែងដល់សុខភាព​មនុស្សហើយមាន​បញ្ហា​ត្រឹមតែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​។ អ្នកស្រាវជ្រាវ​រកឃើញ​ថា សារធាតុ​អាលុយមីញ៉ូម​ខ្ពស់​នៅក្នុង​ជាលិកា​ខួរក្បាល​នឹងធ្វើ​ឱ្យ​មនុ​ស្សមាន​ជំងឺ​វង្វេង។​
ហើយ​គេ​ក៏​រកឃើញ​ទៀត​ដែរ​ថា សារធាតុ​នេះ​កាត់បន្ថយ​ការផលិត​កោសិកា​ឡើងវិញ​របស់​មនុស្ស​។ នេះ​មាន​គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នកជំងឺ​តម្រងនោម និង​ជំងឺឆ្អឹងជាច្រើនប្រភេទ​។

តើអ្នកគួរតែបញ្ឈការចម្អិនអាហារជាមួយក្រដាសអាលុយមីញ៉ូមដែរឬទេ?
ទោះជាយ៉ាងណាក៏ដោយ វា​មិនមែនមានន័យថា អ្នក​ត្រូវតែ​ឈប់​ប្រើ​វា​នោះទេ គ្រាន់តែលោកអ្នកអាចធ្វើការកាត់បន្ថយ​យូរៗ​ណាស់​ប្រើ​ម្ដង​បាន​ហើយ​៕​

អត្ថបទ៖ តេង ឡាង
ប្រភព៖ 1mhealthtips