អត្ថប្រយោជន៍ នៃបាយដំណើបខ្មៅ

​​​​​​​​​​​            អង្ករដំណើប ជាប្រភេទអង្ករមួយប្រភេទ ដែលខ្មែរយើងតែងតែ ប្រើវាសំរាប់វេចជានំអន្សម នំបាយទ្រាប នំគម ឬក៏ជាបង្អែមផ្សេងៗជាដើម ហើយយើងក៏អាចដាំវាជាបាយសំរាប់ហូបផងដែរ តែមិនមែនញឹកញាប់នោះទេ។ ហើយអង្ករដំណើប មានជាប្រភេទ ធម្មតា និងដំណើបខ្មៅ។

ដូចនេះ ខ្ញុំសូមលើកយកអង្ករដំណើបខ្មៅ មកបង្ហាញដល់ប្រិយមិត្តអ្នកអាន ដើម្បីបានជ្រាបពីអត្ថប្រយោជន៍វា ក្នុងការដាំបាយសំរាប់ទទួលទាន។ ខាងក្រោមនេះជា ផលប្រយោជន៍នៃបាយដំណើបខ្មៅ៖

  • បាយដំណើបខ្មៅ សំបូរសារធាតុប្រឆាំង រ៉ាឌីកាល់សេរី មានឈ្មោះថា អេនថូសៃយ៉ានីន ដែលវាជួយ លាងសារធាតុពុល ដែលជាហេតុនាំអោយកើតស្នាមអុចខ្មៅ, សំរួលដល់ចលនាឈាមដើរបានស្រួល, ពន្យាដល់ការចុះខ្សោយនៃកោសិកា និងជំរុញដល់ការកើតកោសិកាថ្មី។ ចំពោះអ្នក ដែលទទួលជា ប្រចាំ ស្បែកនឹងម៉ដ្ឋទន់រលោង មានភាពភ្លឺរលោងចេញពីខាងក្នុង។

  • មានវិតាមីន អ៊ី (E) ច្រើន ទទួលទានហើយជួយអោយស្បែកស្អាត ថែមទាំងជួយអោយដំបៅជាសះ លឿន។ គួរទទួលទានអោយបានញឹកញាប់ ទើបដំបៅនឹងធូរស្បើយឆាប់រហ័ស។
  • គ្រាន់តែ មួយស្លាបព្រាបាយ ក៏មានសារធាតុប្រឆាំងរ៉ាឌីកាល់សេរីច្រើនជាងផ្លែប៊ឺរី និងជួយបង្ការជំងឺ មហារីកទៀតផង។
  • រារាំងការរីកលូតលាស់ នៃកោសិកាមហារីកក្នុងក្រពះ និងជួយអោយក្រពះ បញ្ចេញអាស៊ីតតិចផងដែរ។​អ្នកដែលមានឈាមក្រុម អូ(O) មានអាស៊ីតក្នុងក្រពះច្រើន ដូច្នេះ គួរពិសាអោយបានច្រើន។

  • ផ្តល់ធាតុដែកខ្ពស់ និងបង្ការជំងឺស្លេកស្លាំងបានល្អបំផុតុ៕

រៀបរាងអត្ថបទដោយ៖ Po Romdoul