អត្ថប្រយោជន៍សំខាន់ៗ ១២យ៉ាង របស់គ្រាប់ជី

អត្ថប្រយោជន៍គ្រាប់ជីចំពោះសុខភាព ដែលអ្នកអាចមិនដឹង គ្រាប់ជីជាឱសថធម្មជាតិដ៏ល្អមួយប្រភេទដែលប្រជាជនខ្មែរពេញនិយមទទួលទាន ដោយសារវាអាចកាត់បន្ថយការស្រេកទឹក និងអាការក្ដៅក្នុង។ ប៉ុន្តែក្រៅពីនេះ គ្រាប់ជីនៅមានអត្ថប្រយោជន៍ចំពោះសុខភាព និងសម្រស់ជាច្រើនទៀតហួសពីការស្មាន។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍មួយចំនួនរបស់គ្រាប់ជី៖
អត្ថប្រយោជន៍សំខាន់ៗ ១២យ៉ាង របស់គ្រាប់ជី

១. គ្រាប់ជីសម្បូរទៅដោយសារធាតុអូមេហ្គាបី ដែលល្អសម្រាប់សុខភាពខួរក្បាលនិងបេះដូង ហើយវាក៏មានផ្ទុកជាតិអូមេហ្គាបីច្រើនជាងត្រីសូម៉ុងដល់ទៅ៨ដង។
២. សម្បូរជាតិសរសៃច្រើន ហើយអត្ថប្រយោជន៍របស់វាមានដូចជា ល្អចំពោះប្រព័ន្ធបញ្ចេញចោល ជួយព្យាបាលជំងឺក្ដៅក្នុង ការពារប្រព័ន្ធរំលាយអាហារ និងល្អសម្រាប់ស្ត្រីមានផ្ទៃពោះ។
៣. គ្រាប់ជីគ្មានសារធាតុគីមីដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព។
៤. វាមានជាតិប្រូតេអ៊ីន២០% ខ្ពស់ជាងផ្លែឈើមួយចំនួន។
៥. ប្រូតេអ៊ីនដែលមានក្នុងគ្រាប់ជីមានផ្ទុកទៅដោយអាស៊ីដអាមីណូទាំង៨ប្រភេទ។
៦. គ្រាប់ជីមានសមត្ថភាពខ្ពស់ក្នុងការប្រឆាំងនឹងសារធាតុអុកស៊ីតកម្ម។
៧. សម្បូរទៅដោយសារជាតិកាល់ស្យូមច្រើនជាងទឹកដោះគោ៥ដង។
៨. វាមានផ្ទុកវីតាមីន C ច្រើនជាងក្រូច៧ដង។
៩. មិនត្រឹមតែប៉ុណ្ណោះវាមានផ្ទុកជាតិដែកច្រើនជាងស្ពៃខ្មៅ៣ដង។
១០. វាមានសារធាតុប៉ូតាស្យូមច្រើនជាងផ្លែចេក២ដង។
១១. ផ្ដល់ឲ្យមានតុល្យភាពជាតិស្ករក្នុងឈាមត្រឹមត្រូវល្អ។
១២.មិនត្រឹមតែល្អចំពោះសុខភាពប៉ុណ្ណោះទេ វាក៏ល្អចំពោះសម្រស់ដែលធ្វើឲ្យស្បែក ក្រចក និងសក់មានសុខភាពល្អ។

ចំណាំ៖ ចំពោះការទទួលទានគ្រាប់ជីមួយថ្ងៃបានតែ១៥ក្រាមប៉ុណ្ណោះ ហើយត្រូវផឹកទឹកឲ្យបានច្រើនដោយសារគ្រាប់ជីសម្បូរជាតិសរសៃច្រើន។

ប្រភព៖ សុខ សំណាង