ហេតុអ្វីត្រូវរៀនអស់មួយជីវិត?

បើខ្ជិលរៀនវានឹងក្រគ្រប់យ៉ាងពីព្រោះ៖

១. ខ្ជះខ្ជាយលុយ៖ ពេលដែលអ្នកជួបនឹងបញ្ហា ត្រូវតែចាយលុយជួលអ្នកឯកទេសមកជួយដោះស្រាយ។

២. មិនមានឱកាសល្អក្នុងការឡើងតំណែង៖ គេមិនអាចយកអ្នកគ្មានចំណេះមកដឹកនាំឡើយ។

៣. បាត់បង់ធនធាន ដែលជាប្រភពនៃភាពរីករាយ និងគ្រឹះនៃសុភមង្គល៖ មិនស្គាល់វិធីល្អដើម្បីរីករាយក្នុងជីវិត។

ដើម្បីអាចសិក្សាពេញមួយជីវិតដោយមិនធុញទ្រាន់ អ្នកគម្បីអនុវត្តនូវចំណុចសំខាន់ៗ៣ដូចខាងក្រោម៖

១. ធ្វើការងារណាដែលអ្នកពិតជាស្រលាញ់ពេញចិត្ត៖ នោះអ្នកមិនមានរម្មណ៍ថាហត់ឡើយក្នុងការងារនោះ វាកាន់តែដុតឆន្ទះរបស់អ្នកកាន់តែខ្លាំងឡើង។

២. ចូលរួមសិក្ខាសាលា និងសន្និសីទតាមដែលអាចធ្វើទៅបាន៖ ដើម្បីស្គាល់មនុស្សថ្មី និងពង្រីកចំណេះដឹងថ្មីបន្តទៀត។

៣. បង្កើតទម្លាប់ស្តាប់ និងអានជាប្រចាំ៖ ដើម្បីដឹងពីការវិវត្តន៍របស់ពិភពលោក និងការប្រឈម។

ការរៀនមិនមែនមានតែនៅសាលានោះទេ ចូរបង្កើតទម្លាប់រៀនអស់មួយជីវិតពីមនុស្សជុំវិញខ្លួន៕

អត្ថបទ៖ Lonh Vuthy