ហេតុផល ១០ យ៉ាងធ្វើឲ្យប្រពន្ធរបស់អ្នកស្អប់ម្តាយរបស់អ្នក

បញ្ហានេះជាធម្មតាកើនមានច្រើនណាស់តាមដែលយើងសង្កេតឃើញដែលវាជារឿងមួយគួរឲ្យស្មុគស្មាញចំពោះទំនាក់ទំនងជាមួយសាច់ថ្លៃ។ ជួនកាលស្វាមីស្អប់ម្តាយក្មេក ផ្ទុយពីនេះកូនប្រសារស្រីស្អប់ម្តាយក្មេក។ ភាគច្រើនជម្លោះដែលកើតនោះរវាងម្តាយក្មេកនិងកូនប្រសារស្រីដែលវាជាបញ្ហាពិបាកយល់ចិត្តគ្នា ហើយងាយនឹងទាស់ចិត្តគ្នាណាស់។
សកម្មភាពរកាំរកូសក្នុងជីវិតស្នេហា តែងតែកើតមានកាន់តែខ្លាំងឡើង ប្រសិនគូរជីវិតនៅតែមានអារម្មណ៏មិនល្អចំពោះឪពុកម្តាយរបស់អ្នក។
មិនយល់ពីអារម្មណ៏អ្នកដទៃ
ខាងក្រោមនេះ លោកអ្នកអាចសាកល្បងអាចហើយព្យាយាមដោះស្រាយនៅមើលក្រែងលោមានប្រសិទ្ធភាព៖

១. បាក់ទឹកចិត្ត
បាក់ទឹកចិត្ត
អ្នកគួរតែប្រើពេលវាលចំណាយទៅលើគាត់បន្តិចដើម្បីឲ្យបានស្គាល់ពីចិត្តគាត់ ជាពិសេសបើអ្នកទើបតែរៀបការថ្មីថ្មោង។ ជាក់ស្តែងកូនប្រសារស្រីភាគច្រើនចង់បានការស្វាគមន៏យ៉ាងកក់ក្តៅពីម្តាយក្មេក នៅពេលនាងចូលទៅរស់នៅក្នុងផ្ទះរបស់អ្នក។ នាងប្រាកដជាមានអារម្មណ៏បាក់ទឹកចិត្ត នៅពេលដែលនាងមិនបានទទួលការស្វាគមន៏យ៉ាងល្អដែលរំពឹងទុកនោះទេ ។ នេះជាមូលហេតុមួយធ្វើឲ្យភរិយាស្អប់ម្តាយរបស់អ្នក។ លោកអ្នកត្រូវចេះសម្របសម្រួលបញ្ហានេះ។

២. ច្រានចោលការសម្រេចចិត្តរបស់នាង
ច្រានចោលការសម្រេចចិត្តរបស់នាង
គាត់ច្រើនតែជ្រើសរើសយកតែការសម្រេចចិត្តផ្ទាល់ខ្លួន តែងតែច្រានចោលការសម្រេចចិត្តរបស់នាង និងគោលដៅរបស់នាង។ នេះហើយជាបញ្ហាដេលបង្កឲ្យកើតមានជម្លោះរវាងអ្នកទាំងពីរ។

៣. ការពិភាក្សាគ្នា
ការពិភាក្សាគ្នា
នៅពេលដែលម្តាយរបស់អ្នកធ្វើអ្វីមួយដោយគ្មានការពិភាក្សាគ្នានោះ នាងប្រាកដជាមានអារម្មណ៍ថាប្រហែលជាសំដីរបស់នាងគ្មានតម្លៃ នេះជាហេតុធ្វើឲ្យទំនាក់ទំនងក្តីស្រឡាញ់រវាងគ្នាឃ្លាតចាកកាន់តែឆ្ងាយ។ នៅពេលនោះនាងនឹងចាប់ផ្តើមមានចិត្តស្អប់ម្តាយក្មេក។

៤. តែងតែផ្តល់ដំបូន្មាន
តែងតែផ្តល់ដំបូន្មាន
ភរិយាភាគច្រើនតែងតែមិនចង់ឲ្យម្តាយក្មេងធ្វើការណែនាំច្រើនពេកនោះទេ។ នាងអាចនឹងអន់ចិត្ត។ ការណែនាំច្រើនក៏អាចជាបញ្ហាធ្វើឲ្យភរិយារបស់អ្នកស្អប់គំនិត និងការណែនាំពីម្តាយក្មេកផងដែរ។

៥. មិនយល់ពីអារម្មណ៏អ្នកដទៃ
មិនយល់ពីអារម្មណ៏អ្នកដទៃ
ម្តាយក្មេកភាគច្រើន តែងតែចង់ឲ្យកូនប្រសារស្រីរបស់គាត់ក្លាយទៅជាមេផ្ទះដ៏ចំណានម្នាក់នៅក្នុងគ្រួរសាដូចជា ការថែរក្សាផ្ទះឲ្យបានស្អាតជានិច្ច ជូនកូនទៅសាលា និងប្រសព្វចម្អិនម្ហូបសម្រាប់គ្រួសារ។ នេះជាចំនុចដេលអ្នកត្រូវកត់សំគាល់ ដែលធ្វើឲ្យភរិយាអ្នកស្អប់ម្តាយក្មេក ព្រោះគាត់បដិសេធរាល់ជម្រើសរបស់នាង ហើយតែងតែព្យាយាមបកស្រាយផ្សេងពីការសម្រេចចិត្តរបស់នាង។
ជួនកាលម្តាយរបស់អ្នកបានចាត់ទុកភរិយារបស់អ្នកដូចជាកូនក្មេង ឬចាត់ទុកអ្នកជាកូនក្មេងនៅចំពោះមុខនាង។ ចំនុចនេះ ធ្វើឲ្យនាងមិនអាចទទួលយកបានដែលបណ្តាលឲ្យនាងស្អប់ម្តាយក្មេកពីរឿងនេះជាមិនខាន។

៦. ការប្រៀបធៀប
អ្នកត្រូវចេះផ្សះផ្សារវាងគូភាគីទាំងពី ដោយមិនត្រូវធ្វើការប្រៀធៀបនូវចំនុចល្អនិងចំនុចក្រករវាងម្តាយរបស់អ្នកនិងភរិយារបស់អ្នកឡើយ។

៧. មិនអើពើ
មិនអើពើ
នៅពេលដែលម្តាយក្មេកមិនអើពើនឹងនាងច្រើនដង ភរិយារបស់អ្នកននឹងមានអារម្មណ៏គាត់មិនយកចិត្តទុកដាក់ទៅលើនាង។ ត្រង់នេះហើយជាបញ្ហាដែលធ្វើឲ្យកើតមានបញ្ហាចំពោះទានាក់ទំនងរបស់អ្នកនិងភរិយារបស់អ្នកផងដែរ។

៨. និយាយពីអតីតមិត្តស្រីរបស់អ្នក
និយាយពីអតីតមិត្តស្រីរបស់អ្នក
ជួនកាល ម្តាយរបស់អ្នកនិយាយរំលឹកពីគូស្នេហ៏ចាស់កនៃជីវិតរបស់អ្នក នៅពេលដែលនាងស្តាប់ព្ញធ្វើឲ្យនាងអន់ចិត្តផងដែរ។

៩. រូបរាង
រូបរាង
ម្តាយរបស់អ្នក តែងតែនិយាយបញ្ហារូបរាងរបស់នាងដួចជា ពណ៌សម្បុរ ភ្នែកខ្មៅ បញ្ហាឡើងគីឡូ ម៉ូដសក់អាក្រក់មើល និងបញ្ហាផ្សេងៗទៀត ដែលជាមូលហេតុដែលធ្វើឲ្យនាងអន់ចិត្តហើយស្អប់ម្តាយក្មេក។

អត្ថបទ៖ គន្ធា
ប្រភព៖​ boldsky