វេព្យាករណ៍ខ្មែរ៖ ស្វែងយល់អំពី តួរអក្សរ និង ស្រៈរបស់ខ្មែរ

វេយ្យាករណ៍ខ្មែរ

វេព្យាករណ៍ខ្មែរជាក្បួនច្បាប់ បង្រៀនវិធីអក្ខរៈ ដើម្បីនិយាយត្រឹមត្រូវ សរសេរត្រឹមត្រូវនៅក្នុងភាសាខ្មែរ។ ក្បួនវេព្យាករណ៍ត្រូវបានរៀបតាំងពីព្យព្ជានៈ។

១. អក្សរ
អក្ខរៈឬអក្សរឬវណ្ណៈមានពីយ៉ាងគឺ៖ ស្រៈឬសរៈ និងព្យព្ជានៈ។ ស្រៈមានពីរពួកស្រៈពេញតួ និងពួកស្រៈនិស្ស័យ។ ហើយវាមានទម្រង់ និងទ្រង់ខុសប្លែកពីគ្នាដូចជា៖

១.១ អក្សរជ្រៀស
គឺជាប្រភេទអក្សរដៃ ដែលមានជំហររាងទ្រេតទៅមុខ។

១.២ អក្សរត្រង់
គឺជាទម្រង់នៃប្រភេទអក្សរដែលគេសរសេរឱ្យមានជំហរត្រង់ទៅលើ តាមទំនងបន្ទាត់បញ្ឈរ។ បន្តែគេកម្រឃើញទម្រង់អក្សរ សរសេរទ្រេតទៅឆ្វេងណាស់(ទ្រេតទៅក្រោយ)។

១.៣ អក្សរមូល
គឺជាប្រភេទអក្សរដែលមានទម្រង់មូល។ គេច្រើនសរសេរអក្សរមូល នៅក្នុងសៀវភៅធម៌ ជាភាសាបាលីឬ សំស្ត្រឹត។ ម្យ៉ាងទៀតការសរសេរមន្តអាគមគាថា លើកន្សែងយ័ន្តលើអាវតេជៈ សាក់លើខ្លួនប្រាណ ក៏គេនិយមប្រើអក្សរមូលដែរ។ ហើយនៅទូទាំងស្រុកសៀម(ថៃ) កាលណាគេសរសេរបាលីគាថា មន្តអាគម គឺគេសរសេរអក្សរមូលខ្មែរទាំងអស់។ គេនិយមយល់ថា កាលណាគេសរសេរអក្សរ(សៀម) នោលើយ័ន្ត មន្តអាគមគាថា នោះមិនពូកែសក្តិសិទ្ធ ដូចសរសេរអក្សរមូលខ្មែរទេ។
ករណីលើកលែង
ប៉ុន្តែដោយឡែកនេះជាករណិពីសេសេ ដែលទម្លាប់របស់ខ្មែរយើងស្រាប់ផង នៅលើស្លាកយីយោផ្ទះជំនួញ ស្លាករបស់មន្ទីក្រសួងនានា ឈ្មោះចំណងជើងសៀវភៅឈ្មោះអ្នកនិពន្ធ… នោះគេច្រើនតែសរសេរអក្សរមូលផងដែរ។
ឧទាហរណ៍ រោងចក្រស្បែកជើង ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ វចនានុក្រមខ្មែរ ដោយ ព្រះពុទ្ធឃោសាចារ្យ ជួន ណាត។

១.៤ អក្សរខម
អក្សរនេះមានទម្រង់ទ្រង់ទ្រាយមូល ប្រហាក់ប្រហែលនឹងអក្សរមូលដែរ។
អក្សរទាំងនោះមាន អក្សរ ឝ អក្សរ ឞ ប៉ុន្តែមានចំណុចប្លែកគ្នាខ្លះៗដូចជា៖
§ គ្រប់តួអក្សរច្រើនមានងៀងជ្រុងបន្តិចនៅចុងមុំ។
§ អក្សរ “ឝ”ឬ “ឞ” មានបន្ទាត់វះពោះភ្ជាប់ពីម្ខាងទៅម្ខាង “គ”ឬ “ម”។
បញ្ជាក់​ ឞ តួនេះពុំមែនជាព្យព្ជានៈ ម ទេ គជាតួព្យព្ជានៈ ឞ (ហៅថា សប)ជាព្យព្ជានៈសម្រាប់ភាសាសំស្ត្រឹត ពុំមានក្នុងភាសាបាលីខ្មែរទេ។ ក្នុងភាសាសំស្ត្រឹតមានព្យព្ជានៈ “ស” បីតួ(បញ្ចេញសម្លេងខុសគ្នា)គឺ ឝ (ហៅថា សក) ឞ (ហៅថា សប) និង ស (អាចហៅ សល)បាន។ ខ្មែរធ្លាប់ប្រើ ឝ និងឞ តាំងពីសម័យមុនអង្គររហូតដល់ សម័យក្រោយអង្គរ។
គេប្រើសរសេរ ខម ប្រហាក់ប្រហែលគ្នានឹងអក្សរមូលដែរ តែគេមិនសរសេរនៅក្នុងយ័ន្ត គាថានោះទេ។ គេច្រើនសរសេរសម្រាប់ ចុះចំណងជើងសៀវភៅ ចំណងជើងអត្ថបទ ឈ្មោះជំពូក វគ្គ ផ្នែកនៃសៀវភៅមួយ។ ដោយចង់ថែរក្សាទម្រង់អក្សរ បន្សល់ទុកមកដោយបុព្វបុរសខ្មែរ គេចម្លងគំរូអក្សរខមនេះពីសិលាចារឹក ក្រោយសម័យអង្គរខ្លះពីសាស្ត្រាស្លឹករឹតខ្លះ រក្សាទុកជាកេរមត៌កខាងអក្សរសាស្ត្រកុំឱ្យមានភាពបាត់បង់។

២. ព្យព្ជានៈ ព្យព្ជានៈគឺជាតួអក្ខរៈឬអក្សរដែរប្រើសម្រាប់ប្រកបជាមួយស្រៈដ៏ទៃដែលបង្កើតបានទៅជាសូរសម្លេងឬពាក្យដ៏ទៃដែរមានន័យគ្រប់គ្រាន់អាចស្តាប់បាន។ ព្យព្ជានៈទាំងនោះមាន ៣៣តួ បានបែងចែកចេញជា ៥វគ្គឬពួក ហើយក្នុងនោះមានសេស ១វគ្គ និងគូ ៤វគ្គ។ វគ្គនីមួយៗ មានតួអក្សរ ៥តួ ឯសេសវគ្គមានអក្សរ ៨តួ។ វគ្គទាំងនោះមានដូចជា៖
វគ្គទី១ គឺ ក ខ គ ឃ ង
វគ្គទី២ គឺ ច ឆ ជ ឈ ញ
វគ្គទី៣គឺ ដ ឋ ឌ ឍ ណ
វគ្គទី៤ គឺ ត ថ ទ ធ ន
វគ្គទី៥ គឺ ប ផ ព ភ ម
វគ្គទី៦ ជាសេសវគ្គ គឺ យ រ ល វ ស ហ ឡ​ អ។
ព្យព្ជានៈមានជើងគឺ៖ ក្ក ខ្ខ គ្គ ឃ្ឃ ង្ង ច្ច ឆ្ឆ ជ្ជ ឈ្ឈ ញ្ញ ដ្ត ឋ្ឋ ឌ្ឌ ឍ្ឍ ណ្ណ ត្ត ថ្ថ ទ្ទ ធ្ធ ន្ន ប្ប ផ្ផ ព្ព ភ្ភ ម្ម យ្យ រ្រ វ្វ ស្ស ហ្ហ ឡ អ្អ។
សម្គាល់ នៅក្នុងព្យព្ជានៈថៃគ្មានសម្លេង “អ៊” ទេមានតែសម្លេង “អ” ទាំងអស់។ ហើយគ្រប់ព្យព្ជានៈថៃដែលមានសញ្ញា ៎ នៅពីលើព្យព្ជានៈណាមួយតួនោះត្រូវអានបង្អូសសម្លេងធំឡើងទៅលើ ក្រៅពីនោះត្រូវអានបញ្ចេញសម្លេង ដូចភាសាខ្មែរយើងទាំងអស់។ នៅក្នុងព្យព្ជានៈរបស់ថៃមានទាំងអស់ ៤៤តួចែកចេញជា ៣គឺ៖

§ អក្សរមានសម្លេងខ្ពស់មាន ១១តួ (អានសម្លេងខ្ពស់ឡើងទៅលើ)
§ អក្សរសម្លេងខ្ពស់មាន ៩តួ(អានក្នុងបំពង់ក)
§ អក្សរសម្លេងទាប ២៤តួ(អានសម្លេងធម្មតា)។

ក៏ប៉ុន្តែនៅក្នុងភាសាខ្មែរ ព្យព្ជានៈទាំងឡាយមានស័ព្ទជា ពីរពួកគឺ ពួកសម្លេងតូចហៅថា អឃោសៈ(អ) និងពួកសម្លេងធំហៅថា ឃោសៈ(អ៊)។

២.១ ព្យព្ជានៈផ្ញើជើង
ផ្ញើជើងគឺជាវិធីយកជើងព្យព្ជានៈមួយ ទៅផ្សំជាមួយនឹងព្យព្ជានៈមួយទៀត ដើម្បីបង្កើតបានជាសំឡេងផ្សំពីបញ្ចូលគ្នា ឱ្យលាន់ឮក្នុងព្យាង្គតែមួយ។ នៅក្នុងភាសាខ្មែរយើង សម្បូរពាក្យដែលផ្សំសំឡេងពីររួមបញ្ចូលគ្នាមកតែមួយព្យាង្គ សម្រាប់អាន និយាយចេញមកភា្ជប់គ្នាដូជាសំឡេងភ្លោះ។ ឧទាហរណ៍
ក ្ប = ក្ប មានក្នុងពាក្យ ក្បាល
ខ ្ស = ខ្ស មានក្នុងពាក្យ ខ្សត់។

របៀបយកជើងទៅផ្ញើ(ផ្សំ) ជាមួយព្យព្ជានៈ គោល គឺព្យព្ជានៈមានឋានៈជាម្ចាស់មានរបៀបប្លែកគ្នា៖
ក.យកជើងផ្សំដាក់ពីក្រោមតួព្យព្ជានៈគោល។ ជើងនោះមានជើង ក ខ គ ង ច​ ឆ ជ ញ ត ឋ ឌ ណ ត ថ ទ ធ ន ផ ព ភ ម ល វ ហ និងជើង អ។ ឧទាហរណ៍ ក្លាយ ខ្លា គ្នា ឃ្លា។
ខ. យកជើងផ្សំដាក់ពីឆ្វេងតួព្យព្ជានៈ។ ជើងនោះមាន រ្រ។ ឧទាហរណ៍ ក្រ គ្រា ច្រាំង ជ្រាល ទ្រ។
គ.យកជើងផ្សំដាក់ពីក្រោម និងខាងស្តាំ។ជើងនោះមាន ្ឃ ្ឈ ្ឍ ្ប ្យ ្ស។
សង្ឃ អភិវឌ្ឍ សប្បាយ រក្សា។

២.២ ការប្រើប្រាស់ជើងអក្សរ
ដោយហេតុថា មានករណីដោយឡែកខ្លះ ដែលពាក់ព័ន្ធទៅនឹងជើងជើងព្យព្ជានៈខ្មែរយើងនោះ សូមជម្រាបថា៖
១. ជើង ត្ត និងជើង ដ្ត មានរូបរាងដូចគ្នាអាចច្រឡំ ព្រោះការប្រើប្រាស់កន្លងមក ហាក់ដូចជាច្របូកច្របល់បន្តិច ដូចជាពក្យ ស្ដូកស្ដឹង ផ្តិល(ទឹក) ផ្ដាច់ផ្ដិល។ ប៉ុន្តែអ្នកប្រាជ្ញបានកំណត់ការប្រើជើង(ត្ត) នៅផ្ញើពីក្រោមអក្សរ(ន) វាមានសំឡេងជាជើង(ត្ត) ទាំងអស់ដូចជាពាក្យ ប៉ុន្តែ កន្តែរ៉ែ កន្តាំង អន្តរាយ បន្តិចបន្តួច។ល។ លើកលែងតែពាក្យ ៤ម៉ាត់ចេញដែលជើង(ត) យកទៅផ្ញើនឹង(ន) ទៅជាមានសំឡេងនោះគឺ សន្ដោសសន្ដាន ចិន្តា អន្ដរធាន។ ប៉ុន្តែបើជើង(ត) នៅផ្ញើពីក្រោមតួព្យព្ជានៈ(ណ) វិញនោះវាមានសំឡេងជា ដ វិញ ដូចជាពាក្យ សណ្ដែក សណ្ដាន់ កណ្ដៀវ កណ្ដុរ កណ្ដាល អណ្តូង អណ្តើក។ល។
២. ចំពោះជើង ញ បើកាលណាត្រូវយកជើង(ញ) ទៅផ្ញើនឹងព្យព្ជានៈ(ញ)នោះ អក្សរ(ញ) ខាងលើត្រូវកំបុតជើង(ខ្នែង ្ញ)។ រីឯជើង(ញ) ដែលយកទៅផ្ញើនឹងតួ(ញ)នោះមានសិទ្ធិអាចរក្សាជើង(ខ្នែង ញ្ញ)នេះបាន។
ឧទាហរណ៍ បញ្ញើក្អែក បញ្ញត្តិ អនុញ្ញាត កញ្ញា សញ្ញា។
៣. ជើង ឡ គេមិនដែលប្រើវាទេ។
៤. ជើង(ព) និងជើង(វ) អាចប្រើចូលគ្នាបាន ដោយយកជើង(វ) ទោផ្ញើក្រោមព្យព្ជានៈ(ព) ដូចជា និព្វាន។
សូមគូសបញ្ជាក់ថា
បុព្វបុរសយើងផ្លាស់បប្តូរ(ពៈ) ជា(វៈ) គឺប្រើជាមួយគ្នាជំនួសបាន ប៉ុន្តែគេមិនអាចយកជើង(ព) ទៅផ្ញើនឹងតួ(វ)ឡើយ។

២.៣ សទ្ទ ជាឯកតាតូចបំផុតរបស់ភាសាដែលមិនអាចបំបែកតទៅទៀតបាន សម្រាប់ចូលរួមបង្កើតពាក្យ ហើយគ្មានន័យដោយខ្លួនឯងទេ។
ឧទាហរណ៍៖
– កា [ ka: ] មានសទ្ទពីរគឺ [ k ] និង[ a ]
– ស្រួប [sro:p] មានសទ្ទបួនគឺ [ s ], [ r ], [ o: ] និង[ p ]
– សទ្ទអាចជាស្រៈ និងព្យញ្ជនៈ។
២.៤ រូបសទ្ទ ជាឯកតាតូចបំផុតរបស់ភាសាដែលមិនអាចបំបែកតទៅទៀតបាន ព្រមទាំងបានចូលរួមបង្កើត ជាពាក្យ ហើយមានន័យ។
ឧទាហរណ៍៖
– គ្មាន = គ + មាន=មិនមានឬ អត់មាន។ ដូចនេះ គ [ k ] មានន័យថា មិនឬ អត់។
– ម្ហូប = ម + ហូប=គ្រឿងឬរបស់សម្រាប់ហូប។ដូចនេះ ម [ m ] មានន័យថា គ្រឿងឬរបស់សម្រាប់ហូប។
កំណត់សម្គាល់ៈ រូបសទ្ទចែកចេញជាពីរគឺ៖
– រូបសទ្ទមិនឯករាជ្យ(រណប)៖ ដូចជាពាក្យ ផ្តួល = ផ + ដួល=ធ្វើឱ្យដួល។ មានន័យថាធ្វើឱ្យ កាលណាវាផ្សំជាមួយ ដួលក្នុងពាក្យផ្តួល។ តែវាគ្មានន័យទេកាលណាវានៅតែ ឯង។
– រូបសទ្ទឯករាជ្យ៖ វាអាចមានរូបរាងជាពាក្យ ដូចជាៈ តុ ទូ សៀវភៅ …។

៣. ព្យាង្គ
ព្យាង្គគឺជាសូររួមសទ្ទដែលបន្លឺឡើងតែមួយបន្យាយសម្លេង។ ព្យាង្គនីមួយៗស្ថិតនៅក្នុងទម្រង់ ពស ពសព ពពស ពពសព។ នៅក្នុងព្យាង្គនីមួយៗមានសទ្ទដើមព្យាង្គ សទ្ទកណ្តាលព្យាង្គ និងសទ្ទចុងព្យាង្គ។ ចូរពិនិត្យព្យាង្គខាងក្រោម៖
ព្យាង្គមានទម្រង់៖
· បើ ទម្រង់ ពស
· មួយ ទម្រង់ ពសព
· ធ្វើ ទម្រង់ ពពស
· ត្រូវ ទម្រង់ ពពសព

៣.១ ព្យាង្គទោល ព្យាង្គគឺជាសូររួមនៃសទ្ទដែលបន្លឺឡើងតែមួយបន្សាយសម្លេង។
ឧទាហរណ៍៖
– យើង រីក រាយ នឹង ជោគ ជ័យ បងៗ កងទ័ព។
– ចូរ ថែ ទាំ សួរ ច្បារ។

សូរដែលបន្លឺឡើងដូចជាៈ យើង ថែ…..ហៅថាព្យាង្គ។ ព្យាង្គនីមួយៗស្ថិតនៅក្នុងទម្រង់ដូចនេះ៖
– ពស ឧ. តោ ស។
– ពសព ឧ. មាំ មួន។
– ពពស ឧ. ស្ពៃ ល្អ។
– ពពសព ឧ. ក្រិត ក្រម។

៣.២ សទ្ទនៅក្នុងព្យាង្គ
សទ្ទនៅក្នុងព្យាង្គវាអាចជា សទ្ទដើមព្យាង្គ សទ្ទកណ្តាលព្យាង្គ និងសទ្ទចុងព្យាង្គ។
ក. សទ្ទដើមព្យាង្គ ក្នុងទម្រង់ ពសឬ ពសព។ ហើយវាអាចជា សទ្ទទោល និងសព្ទផ្សំ។
§ សទ្ទទោល៖ ឧទាហរណ៍៖ ជីក ដី ដាំ ដូង។ ជ ដ ជាព្យញ្ញនៈផ្សំដើមព្យាង្គ។
§ សទ្ទផ្សំ៖ ឧទាហរណ៍៖ ប្រឹង ប្រែង ព្រមៗ គ្នា។ ប្រ គ្ន ជាព្យញ្ជនៈផ្សំដើមព្យាង្គ។
ខ. សទ្ទកណ្តាលព្យាង្គ គឺសូរស្រៈក្នុងទម្រង់ ពសពឬ ពពសព
ឧទាហរណ៍៖ រាប់ អាន មិត្ត នឹងមិត្ត ជិតស្និទ្ធ។ ស្រៈ[ អ៊័ ] [ អា ] [ អ៊ិ ] ជាស្រៈ របស់ព្យាង្គ។
គ. សទ្ទខាងចុងព្យាង្គ អាចជាសូរស្រៈឬសូរព្យព្ជានៈ ៖
· សូរស្រៈក្នុងទម្រង់៖ ពសឬ ពពស។ ឧទាហរណ៍ គោ ក្របី។ ស្រៈ[ អ៊ោ ] [ អ ] [ អី ] ជាសទ្ទចុងព្យាង្គ។
· សូរព្យព្ជានៈក្នុងទម្រង់ ពសពឬ ពពសព។ ឧទាហរណ៍ រួម មិត្ត ចិត្ត មួយ។ ព្យញ្ជនៈ[ ម ] [ ត ] [ យ ]ជាសទ្ទចុង ព្យាង្គ។

៣.៣ លក្ខណៈរបស់ព្យាង្គ
ក្នុងភាសាខ្មែរគេសម្គាល់ព្យាង្គពួក អឬពួក អ៊ តាមរយៈមូលភេទ អ អ៊។
ក.អក្សរអឃោសៈ(អ)
អឃោសៈ(អ) គឺជាព្យព្ជានៈដែលមានព្យព្ជានៈផ្តើមដោយអក្សរ[អ] ហើយការអានបញ្ចេញសម្លេងចេញខ្យល់ជាសម្លេង[អ]។
ព្យព្ជានៈទាំងនោះមាន ក ខ -ច ឆ -ដ ឋ -ត ថ -ប ផ -ស ហ – ឡ​ អ។
សម្គាល់ ព្យព្ជានៈដែលមានសម្លេង អ តែងស្ថិតនៅ លំដាប់ទី១ និងទី២នៃវគ្គនីមួយ លើកលែងតែ វគ្គទី៦ជាវគ្គសេស វាស្ថិតនៅលំដាប់ទី៥ ដល់ទី៨។ ឧទាហរណ៍ ចង់ ចេះ ឱ្យ សំលាប់ អាចារ្យ។ ព្យញ្ញនៈ[ច] [អ] [ស] ជាពួក [អ]។ ដូច្នេះ ចង់ ឱ្យ សំជាព្យាង្គ [អ]។
ខ. អក្សរឃោសៈ(អ៊)
ឃោសៈ(អ៊) គឺជាព្យព្ជានៈដែលមានព្យព្ជានៈផ្តើមដោយអក្សរ [អ៊] ហើយការអានបញ្ចេញសម្លេង ចេញខ្យល់ជាសម្លេង អ៊។ ព្យព្ជានៈទាំងនោះមាន គ ឃ ង -ជ ឈ ញ -ឌ ឍ ណ -ទ ធ ន -ព ភ​ ម -យ រ ល វ។ អក្សរនៅខាងចុវគ្គទាំង៥ នឹងនៅចុងសេសវគ្គឈ្មោះ និគ្គហិត(ការបញ្ចេញខ្យល់ឬការរកនឹក)គឺ ង ញ ណ ន ម។ តួព្យព្ជានៈទាំងឡាយមានសម្លេងខុសប្លែកពីគ្នា តួខ្លះវាមានសម្លេងតែមួយតួខ្លះមានសម្លេងផ្សំ។
សម្គាល់ ព្យព្ជានៈដែលមានសម្លេង អ៊ តែងស្ថិតនៅ លំដាប់ទី៣ ទី៤ និងទី៥ជានិច្ចនៃវគ្គនីមួយ លើកលែងតែ វគ្គទី៦ជាវគ្គសេស វាស្ថិតនៅលំដាប់ទី១ ដល់ទី៤។
ឧទាហរណ៍៖ ពាក្យ ពិត រែង សែ្លង។ ព្យញ្ជនៈ [ព] [រ] ជាពួក [អ៊]។ដូច្នេះ ពិត រែង ជាព្យាង្គ [អ៊]។

៤. សថិល​ និងធនិត

៤.១ សថិល
គឺជាព្យព្ជានៈដែលមានសម្លេងស្រាល ប្រមូលផ្តុំចេញសម្លេងដាច់តែមួយពុំមានខ្យល់ផ្សំ ដែលមានសម្លេងឮតែមួយគេហៅថា សិថិល(ធូរឬស្រាល)។ ព្យព្ជានៈរបស់សិថិលរួមមានព្យព្ជានៈទី១ និងទី៣ក្នុងវគ្គទាំង៥ រួមមាន ១០តួ គឺ ក គ -ច ជ – ដ ឌ – ត ទ – ប ព ជាអក្សរមានសម្លេងធូរមិនមានសូរអក្សរ ហ លាយផ្សំផងជាគូគ្នានឹងអក្សរ ធនិត។

៤.២. ធនិត
រាល់ព្យព្ជានៈដែលមានគួបផ្សំដោយសម្លេង “ហ” មានដូចជាតួអក្សរដែលមានសម្លេងផ្សំហើយមានលក្ខណៈតឹងគេហៅថា “ធនិត”។ ព្យព្ជានៈរបស់ធនិតមាន១០តួ នៅក្នុងវគ្គទាំង៥ គឺ ខ ឃ – ឆ ឈ – ឋ ឍ – ថ ធ – ផ ភ ហើយមានសូរ ហ លាយចូលជាមួយផង។ ខ <ក + ហ, ឆ < ច + ហ, ឋ < ដ + ហ, ថ < ត + ហ, ផ < ប + ហ, ឃ <គ + ហ, ឈ < ជ + ហ៊, ឍ < ឧ + ហ៊, ធ < ទ + ហ៊, ភ < ព + ហ៊។ តាមលក្ខណៈខ្យល់ ព្យាង្គមានបួនយ៉ាង គឺ ព្យាង្គបើក ព្យាង្គបិទ ព្យាង្គវែង និងព្យាង្គខ្លី។ ព្យាង្គបើក មានស្រៈនៅខាងចុង ពសឬ ពពស។ ឧទារហណ៍ ដើរ ទៅ ធើ្វ ការ ឯ ស្រែ។ ស្រៈ [អើ] ស្រៈ [អៅ] នៅខាងចុងព្យាង្គ នាំឱ្យ ដើរ ទៅ ជាព្យាង្គបើក។ ព្យាង្គបិទ មានព្យញ្ជនៈនៅខាងចុង ពសពឬ ពពសព។ ឧទាហរណ៍ តក់ៗ ពេញ បំ ពង់។ ព្យញ្ជនៈ[ក] [ញ] នៅខាងចុងព្យាង្គ នាំឱ្យ តក់ ពេញ ជាព្យាង្គបិទ។ ព្យាង្គវែង មានស្រៈវែង។ ឧទាហរណ៍ សូម ធើ្វ ការងារ ឱ្យបានល្អ។ សូរ [អូ] ស្រៈវែង នាំឱ្យ សូម ជាព្យាង្គបិទវែង។ សូរ [អ៊ើ] ស្រៈវែង នាំឱ្យ ធើ្វ ជាព្យាង្គបើកវែង។ ព្យាង្គខ្លី មានស្រៈខ្លី។ ឧទាហរណ៍ សុំប្រឹង បំពេញ ភារកិច្ចនេះទៅ។ សូរ [អុ] ស្រៈខ្លី នាំឱ្យ សុំ ជាព្យាង្គបិទខ្លី។ សូរ [អ៊ៅ] ស្រៈខ្លី នាំឱ្យ ជាព្យាង្គបើកខ្លី។ ៥. ខ្យល់ព្យព្ជានៈ ការបញ្ចេញខ្យល់របស់ព្យព្ជានៈ វាអាស្រ័យទៅលើពាក្យ រឹព្យព្ជានៈប្រកបបញ្ចូលគ្នា។ ហើយការបញ្ចេញខ្យល់របស់ព្យព្ជានៈ ត្រូវបានបែងចែកជា​ ៣ប្រភេទគឺ៖ ១. ព្យព្ជានៈខ្យល់ស្ទៈ គឺជាការអាននូវពាក្យមួយ ដោយមានលក្ខណៈខ្លីឬដាច់នៅត្រង់បំពង់ក។ ព្យព្ជានៈស្ទៈខ្យល់ទាំងនោះមាន ប៉-ព, ប-ប៊, ដ-​ឌ, ច-ជ, ក-គ, ផ-ភ, ថ-ធ, ឆ-ឈ, ខ​ - ឃ, អ​ - អ៊។ ឧទាហរណ៍ ប៉ះ, ពៅ បាន ប៊ុន...។ ២. ព្យព្ជានៈខ្យល់ច្រមុះ គឺជាការអាននូវពាក្យមួយ ដោយមានលក្ខណៈរដំ និងញំនៅក្នុងច្រមុះ។ ព្យព្ជានៈខ្យល់ច្រមុះទាំងនោះមាន ម - ម៉, ណ - ន, ញ​ - ញ៉, ង - ង៉។ ឧទាហរណ៍ មីង ម៉ាក ណាង នាវា...។ ៣. ព្យព្ជានៈខ្យល់បង្ហូរ គឺជាការអាននូវពាក្យមួយ ដោយមានលក្ខណៈបង្អូស និងការធ្វើសម្លងវែងនៅក្នុងមាត់។ ព្យព្ជានៈទាំងនោះរួមមាន វ - វ៉, ស - ស៊, ល - ឡ, រ - រ៉, យ - យ៉, ហ - ហ៊។ ឧទាហរណ៍ វាស់ វ៉ៃ ស៊ី លលា...។​ ព្យព្ជានៈប្តូរសំឡេង ដើម្បីមានពាក្យបប្រើប្រាស់គ្រប់គ្រាន់ ទៅតាមពាក្យទាំងប៉ុន្មានក្នុងភាសាខ្មែរយើង បុព្វបុរសយើងបានកែច្នៃបំប្លែងសំឡេងព្យព្ជានៈខ្លះៗពី ឃោសៈ ទៅជាសំឡេងអឃោសៈ ដោយយកសញ្ញាមូសិកទន្ត ៉ មកដាក់សម្លាប់ពីលើ មាន៧តួគឺ ង៉ ញ៉ ប៉ ម៉ យ៉ រ៉ វ៉។ ឧទាហរណ៍ ង៉ុយ ញ៉ែញ៉ ប៉ះ ម៉ី យ៉ុង រ៉ុង វ៉ាន់។ រីឯសញ្ញាត្រីសព្ទ(៊)នេះ លោកយកទៅដាក់ពីលើព្យព្ជានៈ អឃោសៈ មួយចំនួនបំប្លែកសំឡេង ឱ្យទៅជាឃោសៈវិញ មាន៤គឺ ប៊ ស៊ ហ៊ ​អ៊។ ឧទាហរណ៍ ប៊ន ស៊ន ហ៊ុល អ៊ុត។ កំណត់សម្គាល់ អក្សរណាដែលដាក់សញ្ញាត្រីសព្ទ(៊) ហើយបើកាលណាអក្សរណាមកជួបប្រទះនឹងស្រះ ិ ី ឹ ឺ ើ នោះគេផ្លាស់ប្តូរត្រីស័ព្ទចេញហើយដាក់ (ុ) ជំនួសវិញវាងការទើសទែង។ ឧទាហរណ៍ ស៊ិន ស៊ី ស៊ឹម ស៊ឺន ហ៊ីហា ស៊ើប...។ ករណីពិសេស ក្នុងការសរសេរ ប៊ិច ប៊ិម គេមិនអាចអនុវត្តក្បួនខាងដើមនោះបានឡើយ ព្រោះបើយកស្រៈ “ុ” មកប្រើតាក្បួនខាងលើ វាច្រឡំពាក្យ ប៉ិច និងប៉ិម។ ៦. ពាក្យអញ្ញត្រស័ព្ទ គឺជាពាក្យមានលក្ខណៈពិសេស ខុសប្លែកពីពាក្យឯទៀតដោយ អក្ខរាវិរុទ្ធមិនចំណុះ និងសូរសំឡេង។ ឧទាហរណ៍ អ្នក = អានថា “នាក់” សរសេរ អ + ្ន + ក = អនក = អ្នក = នាក់។ អញ = អានថា “អាញ់” សរសេរជា អញ។ ខាង លិច(ទិស) អានថា “ឡិច” សរសេរ លិច ទិសដែលព្រះអាទិត្យលិច។ មាតា អានថា “មាដា” សរសេរជា មាតា = ត → ដ បាលីមាតា(មា + តា) អានជាម្លេងខ្មែរថា ម៉ែ។ មណ្ឌប ន. អានថា “មាន់ដប់” = វិមាន រោង។ ភ្នំព្រះសុមេរុ អានថា “ព្រះសុម៉ែ” ភ្នំដែលខ្ពស់ជាងគេក្នុងលោក។ ខេត្ត អានថា “ខែត” មកពីបាលី ខេត្ត = ស្រែ។ វិសេស អានថា “វិសែស” មកពីបាលី វិសេស = ភាពប្លែក។ សេពគប់ អានថា “សែបគប់” ទាក់ទងរាប់អាន។ តេមិយៈ អានថា “ឌីម៉ែ”ឬ “ព្រះឌីម៉ែ” រឿងទី១ ក្នុងទសជាតក, ...។ តេជោ អានថា “ដែជោ” មកពីពាក្យបាលី អំណាច។ បណ្ឌិត ហៅក្លាយជា “អន្ទិត” មកពីពាក្យបាលី ជនអ្នកមានប្រាជ្ញា។ បេតី អានថា “ប៉េតី” ក្លាយមកពី បីតិ។ ចេតិយ អានថា “ចែដី” មកពីពាក្យបាលី ទីដែលគេគោរពបូជា។ ចេស្ដា អានថា “ចែស្ដា” មកពីសំស្ត្រឹត សង្វាតប្រឹងប្រែង។ ចេតនា អានថា “ចែតាណា” មកពីបាលី ផ្តួចគិត ផ្ដោតចិត្ត។ ព្រះធរណី អានថា ​“ព្រះធរនី” មកពីបាលី សំស្រ្តឹត ផែនដី។ ប្រពៃណី អានថា “ប្រពៃនី” មកពីបាលី ទំនៀម ពូជពង្ស។ អនុលោម អានថា “អនុឡោម” មកពីបាលី បណ្តោយតាម យល់តាម។ ស្រង់ពាក្យ អញ្ញត្រស័ព្ទខ្លះៗប៉ុណ្ណោះ យកមកបង្ហាញជូនគា្រន់បានជាគំរូប៉ុណ្ណោះ។ នៅមានពាក្យប្រភេទនេះច្រើនទៀត។ សូមជួយធ្វើការស្រាវជ្រាវបន្ថែមទៀតតាមការគួរ។ សង្កេត៖ ក្នុងចំណោមអញ្ញត្រីស័ព្ទទាំងអស់នេះ យើងសង្កេតឃើញមាលក្ខណៈពិសេស ៥យ៉ាងគឺ៖ ១. ពាក្យទាំងនេះ ច្រើនតែក្លាយមកពីពាក្យបាលី និងសំស្ត្រឹត។ ២. យកសម្លេង ដ មកជំនួស សំឡេង ត។ ឧទាហរណ៍ មាតាបិតា។ ៣. យកស្រៈ ែ មកជំនួសស្រៈ េ។ ឧទាហរណ៍ ចេតិយ។ ៤. យកព្យព្ជានៈសំឡេង “អ៊” មកជំនួសព្យព្ជានៈសំឡេង “អ”។ ឧទាហរណ៍ ប្រពៃណីព្រះធរណី។ ៥. យកព្យព្ជានៈសំឡេង “អ” មកជំនួសព្យព្ជានៈសំឡេង “អ៊”។ ឧទារណ៍ ទិសខាងលិច។ បាតុភូតអញ្ញត្រស័ព្ទគឺជា “សោភ័ណភាសា” ដែលទាំងអ្នកសរសេរ ទាំងមហាជនព្រមព្រៀងគ្នាប្រឌិតឡើង សម្រាប់សម្រួលការនិយាយស្តីឱ្យស្រួលមាត់ ដោយមិនវែកញែកនូវព្យព្ជានៈផ្សេងៗ។ ចំនៃកការសរសេរវិញនៃពាក្យវិញ ត្រូវគោរពតាមអក្ខរាវិរុទ្ធដោយអនុលោមទៅតាមឃជាតិសព្ទរបស់ពាក្យ។ ៧. អក្សរព្យព្ជានៈផ្លាស់ប្តូររូប តួអក្សរផ្លាស់ប្តូររូបកើតឡើងអំពីពាក្យបាលី ដែលក្លាយជាពាក្យសំស្ត្រឹត ពាក្យទាំងនោះខ្មែរប្រើទាំងបាលីទាំងសំស្ត្រឹត។ ន័យរបស់ពាក្យដូចគ្នា។ ស័ព្ទ និងរូបអក្សរដូចគ្នា។ តួផ្លាស់ប្តូររូបទាំងឡាយនោះ នឹងសម្រេចជាក្បួនដាច់ស្រាច់ ពុំបានមានតួខ្លះផ្លាស់ខុសរបៀបក៏មាន ប៉ុន្តែការផ្លាស់ប្តូរតួជាញឹកញយនោះដូចមានពាក្យនោះគឺ៖ ពាក្យបាលី ប្រែជាសំស្ត្រឹត ៨. វិធីស្វាធ្យាន៍ចាំមាត់ ជាពាក្យដែលអ្នកសិក្សា លោកអាចារ្យ ទាំងឡាយធ្វើការទន្ទេញចាំមាត់ពាក្យនោះមានដូចជា៖ មានពាក្យខ្លះបានកើតពីអក្សរ វ និងព ហើយបានផ្លាស់ប្តូរគ្នាដូចជាពាក្យ៖ ៩. ទំនាញសូរ គឺជាការប្រកបឬជាការអាននូវពាក្យទាំងឡាយណា ដែលមានសូរ និងគ្មានសូរបង្កប់នៅខាងក្នុងពាក្យទាំងនោះ។ គេបានបែងចែកទំនាញសូរជា ២ ប្រភេទគឺ៖ ១. មានទំនាញសូរ គឺជាប្រកបនូវពាក្យឬព្យង្គបញ្ចូលគ្នាដែលបានបង្វែសូរនៃពាក្យពីពួក អ៊ ទៅជាពួក អ។ ឧទាហរណ៍ ក + ង → ក/ង៉ → ក្ង = ក្ងក់ ក្ងាន ក្ងិច ក្ងុក។ ក + រ → ក/រ៉ → ក្រ = ក្រង ក្រប ក្រម ក្រុម។ ខ + ញ → ខ/ញ៉ → ខ្ញ = ខ្ញី ខ្ញែរ ខ្ញុំ។ ខ + ម →ខ/ម៉ → ខ្ម = ខ្មែរ ខ្មៅ ខ្មាស់។ ស + ង → ស/ង៉ → ស្ង = ស្ងប់ ស្ងោរ ស្ងើច។ ស + យ → ស/យ៉ → ស្យ = ស្យាម។ ២. គ្មាទំនាញសូរ គឺជាប្រកបនូវពាក្យឬព្យង្គបញ្ចូលគ្នា ដែលនៅពេលសូរនៃព្យព្ជានៈពួក អ៊ ជួបជាមួយខ្យល់នៃព្យព្ជានៈ អ ទៅជាពួក អ។ ហើយនៅពេលសូរនៃព្យព្ជានៈខ្យល់ស្ទះ អឬ បង្ហូរ អ “ស” ប្រកបជាមួយខ្យល់ស្ទះ អ៊ វាទៅជាពួក អ៊។ រូបមន្ត ព្យព្ជានៈខ្យល់ អ៊ ប្រកបជាមួយព្យព្ជានៈខ្យល់ អ ធាតុទី១ ធាតុទី២ ធាតុផ្សំ ឧទាហរណ៍ ម + ក → ម/ក → ម្ក = ម្កាក់ ម្កាល ម្កុដ។ ម + ង៉ → ម/ង៉ → ម្ង៉ = ម្ង៉ៃ ម្ង៉ិកម្ង៉ក់។ ម + យ៉ → ម/យ៉ → ម៉្យ = ម្យ៉ាង ម្យ៉ែម្យ៉។ ល + ខ → ល/ខ → ល្ខ = ល្ខោន។ ល + ម៉ → ល/ម៉ → ល្ម = ល្មម ល្មើ ល្មើស។ រូបមន្ត ព្យព្ជានៈខ្យល់ស្ទះ អ “ស” ប្រកបជាមួយខ្យល់ស្ទះ អ៊ វាទៅជាពួក អ៊ ធាតុទី១ ធាតុទី២ ធាតុផ្សំ ស្ទះ អ ព្យព្ជានៈខ្យល់ + ស្ទះ អ៊ → អ៊ បង្ហូរ អ“ស” ឧទាហរណ៍ ខ + ជ → ខ/ជ → ខ្ជ = ខ្ជិល។ ឆ + គ → ឆ/គ → ឆ្គ = ឆ្គង។ ថ + ព → ថ/ព → ថ្ព = ថ្ពាល់។ ផ + គ → ផ/គ → ផ្គ = ផ្គង។ ស + ទ → ស/ទ → ស្ទ = ស្ទាំង។ ១០. ស្រៈនិស្ស័យ គឺជាតួអក្សរ ដែលជាទីពឹងពាក់អាស្រ័យនៃព្យព្ជានៈ។ បើសរសេរតែរូបវាដាច់តែឯងនោះនឹង “ព”។មានន័យប្រាកដប្រជាថាយ៉ាងណាៗនោះឡើយ។ ដូចជាស្រៈ“ា” ស្រៈ “ៅ” មានតែរូប និងសំឡេងផ្សំតែពុំមានសារៈសំខាន់អ្វីទេ។ ស្រៈនិស្ស័យមាន ២១តួគឺ៖ ្ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ​ ៀ េ ែ​ៃ ោ ៅ ុំ ំ ាំ ះ ុះ េះ ោះ។ ស្រៈនិស្ស័យគឺជាស្រៈដែលអាស្រ័យទៅនឹងតួនៃព្យព្ជានៈទើបប្រើបាន ដូចជាពាក្យថា តាម ដឹង ចុង កុដិ សូម លេង កាំបិត ចង្រៃ កន្តើយ ព្រងើយ សម្បើម ខ្មែរ។ ឧទាហរណ៍ កា សីល កៅ កោះ...។ ១១. ស្រៈពេញតួ អ្នកប្រាជ្ញជំនាន់មុនចែងថា​ ស្រៈពេញតួមាន ១៥តួ ដោយរាប់យក អ អា មកបញ្ចូលផង។ ប៉ុន្តែអ្នកប្រាជ្ញបច្ចុប្បន្នលោកដកយក “អ” និង “អា” នេះចេញពីប្រព័ន្ធស្រៈពេញតួ ព្រោះលោកយល់ថា “អ” គឺជាព្យព្ជានៈ ដែលត្រូវរាប់បញ្ចូលទៅក្នុងក្រុមព្យព្ជានៈ ទាំង៣៣តួនោះវិញ។ ឯ “អា” គឺតួព្យព្ជានៈបំបែកយកតួ “អ” មកផ្សំជាមួយស្រៈ “ា” ដូច្នេះស្រៈពេញតួបច្ចុប្បន្ននេះ មានតែ ១៣តួទេ គឺ៖ ឥ ឦ ឧ ឩ ឳ ឫឬ ឭ ឮ ឯ ឰ ​ឱ​ ឪ។ ចំពោះអស់លោកអ្នកប្រាជ្ញខ្លះទៀតយល់ថា ក្នុងចំណោមស្រៈពេញតួទាំង ១៣នេះ ស្រៈ “ឩ” គេមិនសូវប្រើទេ ដូច្នេះគួរាប់យកត្រឹមតែ ១២តួវិញ ព្រោះសព្វថ្ងៃគេប្រើស្រៈពេញតួ ឩ នេះតែពាក្យ ព្រះឩរូ មួយម៉ាត់គត់ ដែលមាននៅក្នុងពាក្យ “រាជស័ព្ទ” មានន័យថា “ភ្លៅស្តេច”។ ស្រៈពេញតួ ទាំងនោះគឺជាស្រៈប្រោះជាតួអក្ខរៈដូចជាតួព្យព្ជានៈដែរ ដូចជាពាក្យថា អរគុណ អាច ឥឡូវ កៅអី ឧត្តម ឧស្សាហ៍ ឪឡឹក ឳឡោកឬក្សឬទ្ធិ ឮឬទេ ឯគ ឯនោះ ព្ធដ៏ ព្ធរា ឱ្យ ឳដ្ឋ ឳស្ឋ អក អត់ អាចម៍ ក្រឳ អាវ ឥត។ ឧទាហរណ៍ ឦសាន ឧត្តម ឯណា...។ ១២. សូរស្រៈ គឺជាការបញ្ចេញនូវសម្លេងតាមលក្ខណៈនៃពពួកព្យព្ជានៈ និងស្រៈឱ្យមានសូរខុសប្លែកពីគ្នា។ ហើយសូរស្រៈនេះគេចែកចេញជា ២ប្រភេទគឺ៖ សូរស្រៈវែង និងសូរស្រៈខ្លី។ ១២.១ សូរស្រៈវែង គឺជាពពួកសូរស្រៈដែលបញ្ចេញសម្លេងបង្អូសវែង ដោយសង្កត់ទៅលើព្យព្ជានៈ និងស្រៈណាមួយរហូតដល់អស់ខ្យល់នៅលើពាក្យនោះ។ ហើយសូរទាំងនោះមានដូជា អ អា អូ អើ អេ អែ អោ អ៊ អ៊ា អ៊ី អ៊ឺ អ៊េ អ៊ែ អ៊ោ អំ អួ អៀ។ ឧទាហរណ៍ ដើរ ដោយ គ្រង ទទា ហើរ គ្នា សេក ​ជាដើម។ ១២.២ សូរស្រៈខ្លី គឺជាពពួកសូរស្រៈដែលបញ្ចេញសម្លេងខ្លី ដោយធ្វើការសង្កត់ទៅលើព្យព្ជានៈ និងស្រៈ ដែលនៅខាងដើមពាក្យមាន ២ព្យាង្គ នឹងមិនសង្កត់ទៅលើពាក្យខាងចុងព្យាង្គនោះទេ។ ហើយសូរទាំងនោះមានដូចជា អ អា អិ អី អឹ អុ អេ អៅ អ៊ អ៊ា ​អ៊ិ អ៊ឹ អ៊ុ អ៊ែ អ៊ៃ អ៊ៅ។ ឧទាហរណ៍ ព្រៃ រំលង ជ្រៅ នៅ ចំ នឹម សសៀរ ...។ ១៣. តួអក្សរ នៅក្នុវគ្គនិមួយៗ មានអក្សរជាគូគ្នាពីរគូរនោះគឺ៖ វគ្គទី១ ឯអក្សរនៅសេសវគ្គជាតួ សិថិល ទាំងអស់ឥតមានគូឡើយ និងអក្សរនៅខាងចុងវគ្គទាំង៥ ក៏ជាសិថិលឥតមានគូរដូចគ្នាដែរ។ អក្សរឥតគូរឬអក្សរទោលទាំងនោះគឺ ង ញ ណ ន ម យ រ ល វ ស​ ហ ឡ អ។ ហើយនៅក្នុងវគ្គនិមួយៗមានអក្សរសេសគឺ៖ ១៤. តួព្យព្ជានៈបន្ថែម ការប្រើប្រាស់ភាសាខ្មែររបស់យើង ដើម្បីប្រើការឱ្យបានគ្រប់គ្រាន់ បុរាណាចារ្យលោកបន្ថែមតួព្យព្ជានៈដោយបន្ថែមនូវ វណ្ណយុត្តិឬមូសិកទន្ត និងត្រីស័ព្ទពីលើព្យព្ជានៈខ្លះ តួព្យព្ជានៈទាំងនោះគឺ ង៉ ញ៉ ប៉ ម៉ យ៉​ រ៉ វ៉ ប៊ ស៊ ហ៊ អ៊។ តួព្យព្ជានៈទាំងនេះកាលណាបើមានស្រៈនិស្ស័យ ិ ី ឹ ឺ ើ ភ្ជាប់ពីលើតួគេផ្លាស់ វណ្ណយុត្តិ (៉ឬ ៊) ដូចជាពាក្យ ប៉ិន ម៉ឺន វ៉ី ប៉ី ស៊ី ហ៊ីង អ៊ី។
ប្រភព៖ Sokna