វិធី៤យ៉ាងជួយបំបាត់បញ្ហាមុខខ្លាញ់យ៉ាងមានប្រសិទ្ធភាព

បញ្ហាមុខខ្លាញ់ជារឿងមួយដែលនរណាៗក៏មិនចង់ជួបប្រទះ ព្រោះថាបើមុខរបស់អ្នកជាប្រភេទមុខខ្លាញ់ វាមិនត្រឹមតែធ្វើឲ្យអ្នកពិបាកក្នុងការការ តុបតែង មុខ នោះទេ តែវាថែមទាំងជាកត្តាមួយដែលធ្វើឲ្យអ្នកងាយនឹងកើតមុនផងដែរ។ ខាងក្រោមនេះគឺជាវិធិសាស្រ្ដទាំង៤ ដែលអ្នកដែលជួបបញ្ហាមុខខ្លាញ់គួរតែសាកល្បង៖

១. ការសម្អាតផ្ទៃមុខ

ការសម្អាតផ្ទៃមុខ

ធ្វើការសម្អាតមុខឲ្យបានយ៉ាងតិចណាស់ពីរដងក្នុងមួយថ្ងៃ។ ទោះបីជាសំគាល់ឃើញថា មុខរបស់អ្នកនូវតែសម្បូរទៅដោយខ្លាញ់ដដែរ តែត្រូវតែធ្វើសម្អាត់វាឲ្យបានទៀងទាត់ល្អ។

២. ជ្រើសរើសផលិតផលឲ្យបានត្រឹមត្រូវ

ជ្រើសរើសផលិតផលឲ្យបានត្រឹមត្រូវ

នៅពេលដែលជ្រើសរើសផលិតផលប្រើប្រាស់ អ្នកគួរតែរើសផលិតផលសម្រាប់ប្រភេទមុខដែលមានជាតិខ្លាញ់ ក្នុងការប្រើប្រាស់សម្អាតប្រចាំថ្ងៃ។

៣. ការប្រើប្រាស់គ្រឿងសម្អាង

ការប្រើប្រាស់គ្រឿងសម្អាង

កុំប្រើប្រាស់គ្រឿងសម្អាងច្រើនហួសកំណត់ ព្រោះថាអាចបណ្ដាលឲ្យ មុខរបស់អ្នកកើតមុនបានយ៉ាងឆាប់រហ័ស។

៤. ការបិទម៉ាសធម្មជាតិ

ការបិទម៉ាសធម្មជាតិ

ការបិទម៉ាសថែរក្សាមុខ គឺពិតជាជួយដល់ ស្បែក មុខយ៉ាងមានប្រសិទ្ធភាព ព្រោះថាសារធាតុធម្មជាតិទាំងអស់នោះពិតជាអាចជួយកាត់បន្ថយសារធាតុ មិន ល្អ ដែល បង្ក ឲ្យ មុខ ឡើង ខ្លាញ់។ អ្នកគួរតែធ្វើវា ២ ទៅ ៣ ដង ក្នុង មួយ សប្តាហ៍៕

ប្រភព៖  Annmariegianni