វិធីផ្សំ «ទឹកផ្កាកុលាប» ដើម្បីជួយឲ្យសុខភាពសម្រស់ឲ្យនៅតែស្អាតជាងវ័យ

 

ទឹកផ្កាកុលាប គឺជាផលិតផលថែរក្សាសម្រស់បែបធម្មជាតិដ៏ល្អបំផុតមួយ ដែលត្រូវបានប្រើប្រាស់ដើម្បីជួយឲ្យស្បែកមានសភាពស្រស់ថ្លា និងរក្សាសំណើមដល់ស្បែក បានពេញមួយថ្ងៃ។

បើទោះបីជា ទឹកផ្កាកុលាប មានដាក់លក់នៅតាមទីផ្សារយ៉ាងច្រើនក៏ដោយ ក៏វាជារឿងល្អប្រសើរជាង ប្រសិនបើអ្នកធ្វើវានៅឯផ្ទះដោយខ្លួនឯង ពីព្រោះវាមិនត្រឹមតែងាយស្រួលប៉ុណ្ណោះទេ វាថែមទាំងគ្មានសារធាតុគីមីដូចផលិតផលតាមទីផ្សារទៀតផង។ ទឹកផ្កាកុលាប គឺជាផលិតផលថែរក្សាសម្រស់បែបធម្មជាតិមួយ ដែលជួយឲ្យស្បែកមានសភាពស្រស់ថ្លា និងរក្សាសំណើមដល់ស្បែក បានពេញមួយថ្ងៃ។

ដូច្នេះ នេះជារបៀបដែលអ្នកអាចធ្វើទឹកផ្កាកូលាបធម្មជាតិដោយផ្ទាល់ខ្លួនឯង:

វិធីផ្សំ «ទឹកផ្កាកុលាប» ដើម្បីជួយឲ្យសុខភាពសម្រស់ឲ្យនៅតែស្អាតជាងវ័យ

វិធីផ្សំ «ទឹកផ្កាកុលាប» ដើម្បីជួយឲ្យសុខភាពសម្រស់ឲ្យនៅតែស្អាតជាងវ័យ

វិធីផ្សំ «ទឹកផ្កាកុលាប» ដើម្បីជួយឲ្យសុខភាពសម្រស់ឲ្យនៅតែស្អាតជាងវ័យ

គ្រឿងផ្សំ មានដូចជា ៖

  • ត្របកផ្កាកុលាប ចំនួនមួយពែង (ស្មើនឹងកុលាបប្រមាណ ២ ទង)
  • វីតាមីន E (ដាក់ក៏បាន មិនដាក់ក៏បាន)
  • ដបមានមាត់បាញ់បាន ចំនួនមួយ។

 

របៀបធ្វើ ៖

  • លាងសម្អាតត្របកផ្កាកុលាបម្តងមួយៗឲ្យស្អាត រួចយកវាទៅដាក់ក្នុងឆ្នាំងមួយ
  • ចាក់ទឹកស្អាតចូលក្នុងឆ្នាំង ឲ្យលិចត្របកផ្កាកុលាប
  • គ្រប់គម្របឲ្យជិត រួចរំងាស់ ដោយបើកភ្លើងតិចៗ
  • រំងាស់រហូតទាល់តែ ត្របកផ្កាកុលាបនោះ អស់ពណ៌
  • រក្សាទុកឲ្យត្រជាក់ រួចចាក់ចូលដប រក្សាទុកក្នុងទូទឹកកកជាការស្រេច។

 

ដូចនេះ ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែច្រើន អ្នកអាចបន្តក់វីតាមីន E ចូល ២ ទៅ ៣ តំណក់បន្ថែមចូលក្នុងទឹកផ្កាកុលាបនោះ ពីព្រោះវីតាមីន E អាចជួយការពារស្បែក ឲ្យមានសភាពទន់រលោង និងក្មេងជាងវ័យ៕

អត្តបទ៖ តេង ឡាង
ប្រភព៖​ Theindianspot