វិធីទាំង៨យ៉ាង បំបាត់អាការះឈឺភ្លាមមួយរំពេច

អាការះឈឺក មិនមែនជាអាការះអ្វីចម្លែកនោះទេសម្រាប់មនុស្សគ្រប់គ្នា ដោយសារតែវាអាចកើតឡើងបានយ៉ាងងាយស្រួល សូម្បីតែពេលដែលខ្លួនអ្នកឡើងកម្តៅ ទទួលទានទឹកមិនគ្រប់គ្រាន់ រឺក៏និយាយច្រើនក៏អាចបណ្តាលអោយមានអាការះនេះកើតឡើងបានដែរ។ ទោះជាយ៉ាងណាក៏ដោយ អាការះនេះគឺជាការរំខានសម្រាប់ការងារប្រចាំរបស់អ្នក ដោយសារតែអ្នកមិនអាចមានអារម្មណ៍ស្រណុកដូចនៅពេលដែលអ្នកមានសុខភាពល្អធម្មតានោះទេ។

ជាមួយវិធីទាំង៨យ៉ាងនេះ ការឈឺកនឹងបាត់ភ្លាមដោយមិនចាំបាច់បារម្ភ៖

១. ទឹកក្តៅអុនៗ

ទឹកក្តៅអុនៗ

អ្នកអាចផឹកទឹកតែក្តៅអុនៗជាមួយនឹងក្រូចឆ្មារ និងទឹកឃ្មុំនៅពេលដែលអ្នកឈឺក ព្រោះគ្រឿងផ្សំទាំងនេះនឹងជួយអោយអ្នកបានធូរស្បើយពីជម្ងឺនេះបានយ៉ាងឆាប់រហ័សជាទីបំផុត។

២. អំបិល

អំបិល

អំបិលក៏ជាគ្រឿងផ្សំដែលអាចព្យាបាលជម្ងឺឈឺកនេះបានយ៉ាងមានប្រសិទ្ធិភាពផងដែរ។ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែយកអំបិលមកដាក់ជាមួយទឹក រួចខ្ពល់មាត់ដោយងើយកឡើងលើ អោយទឹកអំបិលត្រូវបំពង់កទៅជាការស្រេច។

៣. ខ្ទឹមស

ខ្ទឹមស

អ្នកអាចទំពារខ្ទឹមស រឺវៃខ្ទឹមសអោយបែករួចបៀមវាប្រមាណជា១៥នាទី ដើម្បីសម្រួលអាការះឈឺករបស់អ្នក។ សារធាតុ antisepticនៅក្នុងខ្ទឹមសនឹងជួយព្យាបាលការឈឺចាប់ដែលមាននៅក្នុងករបស់អ្នក។ ប៉ុន្តែវិធីនេះប្រហែលជាពិបាកបន្តិចហើយសម្រាប់មនុស្សមួយចំនួនធំ។

៤. កន្សែងក្តៅអុនៗ

កន្សែងក្តៅអុន

អ្នកអាចសម្រួលបញ្ហានេះដោយយកកន្សែងមកច្រលក់ទឹកក្តៅអុនៗ រួចពួតទឹកចេញអោយអស់ ហើយដាក់វាស្អំនៅបំពង់ក។ ការធ្វើបែបនេះនឹងជួយបញ្ចុះកម្តៅដែលមាននៅក្នុងករបស់អ្នក។

៥. ទទួលទានស៊ុប រឺសម្លដែលក្តៅៗ

ស៊ុប រឺសម្ល

ដូចជាទឹកក្តៅដែរ ការទទួលទានស៊ុប រឺសម្លដែលក្តៅៗនឹងអាចជួយអោយអ្នកជៀសផុតអាការះឈឺកបានយ៉ាងល្អ។

៦. ទឹកខ្មេះ

ទឹកខ្មេះ

ទឹកខ្មេះដែលធ្វើពីផ្លែប៉ោម ក៏អាចយកមកព្យាបាលបញ្ហានេះផងដែរ ដោយគ្រាន់តែអ្នកយកមួយស្លាបព្រាកាហ្វេ ហើយលាយជាមួយទឹកក្តៅមួយកែវ និងទឹកឃ្មុំបន្តិច ហើយយកមកខ្ពស់ក្រលែងក្នុងមាត់មួយសន្ទុះជាការស្រេច។

៧. ផឹកទឹកអោយបានច្រើន

ផឹកទឹកអោយបានច្រើន

គួរបញ្ជាក់ថាភាគច្រើននៃអាការះឈឺកនេះគឺកើតឡើងដោយសារតែការខ្វះជាតិទឹកនៅក្នុងខ្លួន ដូច្នេះដើម្បីឆាប់ជាសះស្បើយពីអាការះនេះ អ្នកគួរតែផឹកទឹកអោយបានច្រើន ដើម្បីអោយខ្លួនអ្នកមានជាតិទឹកគ្រប់គ្រាន់ និងអាចបញ្ចុះកម្តៅបានល្អ។

៨. ស្ករគ្រាប់ដែលព្យាបាលអាការះឈឺក

ស្ករគ្រាប់ដែលព្យាបាលអាការះឈឺក

វិធីដែលងាយស្រួលបំផុតចុងក្រោយគេគឺបៀមស្ករគ្រាប់ដែលមានតួនាទីបំបាត់អាការះឈឺក៕