វិជ្ជាមេផ្ទះ៖ វិធីធ្វើ ពងទាប្រៃ

‪‎ខាងក្រោមនេះ ជាវិធីធ្វើពងទាប្រៃដែលបានដកស្រង់ចេញពីក្បួនអ្នកម្តាយរបស់ប្អូនស្រីមា្នក់៖‬

វិធីធ្វើ ពងទាប្រៃ
– លាងពងទាអោយស្អាតរួចរៀបដាក់ក្នុងក្រឡអោយពេញ ហើយចាក់ទឹកអំបិលចូល យកឈឺខ្ទាស់កុំអោយអោយពងអណ្តែត ផុតទឹកអំបិល រក្សាទុកនៅកន្លែងមានសុវត្ថិភាព ២៥ ថ្ងៃ ទៅ ៣០ថ្ងៃ(យ៉ាងយូរ) រឺ ៣អាទិត្យទៅ ៤អាទិត្យ យ៉ាងយូរ នោះលោកអ្នកនឹងបានពងទាប្រៃ យ៉ាងឆ្ងាញ់់ពិសា

វីធីធ្វើ២៖‬

– ទឹកអំបិលមិនបាច់ដាំក៏បាន គ្រាន់តែចាក់ទឹកស្អាតធម្មតាកូរអោយរលាយអំបិល ហើយចាក់លើស៊ុតដែលបានរៀបក្នុងក្រឡថ្ម ឬ កែវ ( កុំប្រើក្រឡ ដែលមានជាតិប្លាស្ទិច ) អោយលិច ហើយព្រឹកលើង យកស៊ុតត្រាំនោះហាលថ្ងៃ ២-៣ព្រឹក ហើយយកមករក្សាទុកកន្លែងមានសុវតិ្ថភាព ។

វីធីធ្វើ៣៖‬

– យកស៊ុត ១០ គ្រាប់ និង អំបិល ២៤០ក្រាម ដាក់ត្រាំរយះពេល ១សប្តាហ៍ ទៅ ១០ថ្ងៃ(យ៉ាងយូរ) នឹងបានទទួលទាន (តែវិធីនេះប្រៃផ្នែកសខ្លាំង )

បញ្ជាក់: បើមានពង១ប្រេះឬស្រាំ ពងទាំងអស់ហ្នឹងត្រូវស្អុយខូច ឬប្រៃខុសបច្ចេកទេស (ត្រូវយកពងនោះចេញ )។ ‎ជាទន្លាប់‬ ត្រាំបាន២០ថ្ងៃ បងប្អូនអាចលូក យកមកស្ងោរទទួលទានបណ្តើរៗបានហើយ។

ប្រភព៖ Khek‬ Sivannet