រូបមន្ត ធ្វើសង់ខ្យាល្ពៅដ៏ឈ្ងុយឆ្ងាញ់

សង់ខ្យាល្ពៅ ត្រូវបានគេចាត់ទុកជាប្រភេទបង្អែមមានរសជាតិឈ្ងុយឆ្ងាញ់ ដែលបងប្អូនខ្មែរយើងពេញនិយមនៅក្នុងពេលបច្ចុប្បន្ន។ មិនត្រឹមតែប្រទេសកម្ពុជានោះទេ សូម្បីប្រទេសជិតខាងនិងបណ្តាប្រទេសដ៏ទៃទៀតដូចជា ថៃ ឡាវ និងវៀតណាមក៏ពេញនិយមផងដែរ។ ចំពោះគ្រឿងផ្សំនិងវិធីចំអិន គឺមានភាពងាយស្រួលលោកអ្នកអាចសាកល្បងអនុវត្តន៍តាមវិធីខាងក្រោមនេះបាន៖

38.រូបមន្ត ធ្វើសង់ខ្យាល្ពៅដ៏ឈ្ងុយឆ្ងាញ់

គ្រឿងផ្សំ៖

– ផ្លែល្ពៅ ១
– ស៊ុត ៤គ្រាប់
– ខ្ទិះដូង ២០០ មីលីលីត្រ
– ស្ករត្នោត ៣០០ក្រាម
– ម្សៅអង្ករ ២ស្លាបព្រាបាយ
– អំបិល កន្លះស្រាបព្រាបាយ
– ទឹកកំបោរស ១០០០មីលីលីត្រ
– ស្លឹកតើយ ៣ទៅ៤ សន្លឹក។

វិធីធ្វើ៖

– ដំបូងយកផ្លែល្ពៅទៅលាងឲ្យស្អាត បន្ទាប់មកចោះខ្វៀលនៅផ្នែកខាងលើចេញ ដោយយកស្នូលសរសៃនិងគ្រាប់ចេញឲ្យអស់ រួចយកទៅត្រាំទឹកកំបោរសរយៈពេលប្រមាណ ២០ ទៅ ៣០ នាទី។
– គោះបំបែកស៊ុតក្នុងចានមួយ រួចដាក់អំបិល ខ្ទិះដូង ម្សៅអង្ករ ស្ករត្នោត ហើយយកស្លឹកតើយទៅកូរឲ្យស្ករត្នោតរលាយ។ យកស្បៃស្អាតមួយមកច្រោះយកតែទឹក រួចចាក់ចូលក្នុងល្ពៅ។
– ដាក់ដាំទឹកឲ្យពុះ ហើយដាក់ចំហុយល្ពៅទុកឲ្យបានរយៈពេលប្រហែល ៤០ ទៅ ៤៥ នាទី បើមិនទាន់ឆ្អិនល្អអ្នកអាចចម្អិនបន្តរហូតឆ្និនតាមការពេញចិត្ត នោះនឹងបានបង្អែមសង់ខ្យាល្ពៅឈ្ងុយឆ្ងាញ់គួរឲ្យចង់បរិភោគ។ សូមបញ្ជាក់ថា បង្អែមនេះអាចបរិភោគបានសម្រាប់គ្នាប្រហែលជា ៤ ទៅ ៥ នាក់។

ប្រែសម្រួល៖ លីស៊ំាង
ប្រភព៖​ បរទេស