របៀបធ្វើនំអាកោខ្ទិៈ រូបមន្តថ្មីរស់ជាតិផ្អែមឆ្ងាញ់ជាប់ចិត្ត

អាកោខ្ទិះ ជានំខ្មែរយើងដែលពេញនិយមសម្រាប់ប្រជាជនខ្មែរទូទៅ មិនតែប៉ុណ្ណោះភ្ញៀវបរទេសមួយចំនួនក៏ចូលចិត្តញ៉ាំផងដែរ។ ថ្ងៃនេះ យើងខ្ញុំសូមចែករម្លែកពីវិធីធ្វើនំអាកោខ្ទិះដ៏មានរស់ជាតិឆ្ងុយឆ្ងាញ់ដូចខាងក្រោម៖

រូបធាតុដើមសម្រាប់ផ្សំ ៖

  • ស្ករត្នោត ៨០ ក្រាម
  • ទឹកស្លឹកតើយ ២០០ ក្រាម
  • ម្សៅអង្ករ ៥០ ក្រាម ។

គ្រឿងផ្សំសម្រាប់ធ្វើខ្ទិៈ ៖

  • អំបិល ១ស្លាបព្រាកាហ្វេ
  • ស្ករស ៤០ ក្រាម
  • ខ្ទិៈដូង ៣០០ ក្រាម
  • ម្សៅអង្ករ ៥០ ក្រាម ។

របៀបធ្វើ ៖

១, លាយស្ករត្នោត ទឹកស្លឹកតើយ ម្សៅអង្ករ ច្របល់ចូលគ្នាឱ្យសព្វល្អដាក់មួយកន្លែងសិន ។

២, លាយខ្ទិៈដូង អំបិល ម្សៅអង្ករ ស្ករស ចូលគ្នាឱ្យសព្វល្អហើយទុកមួយកន្លែងសិនដែរ ។

៣, ហើយបន្ទាប់មកយកឆ្នាំងដាក់សម្រាប់ចំហុយនិងយកកូនចានចង្កឹៈទទេទំហំដែលយើងចង់បានដាក់តម្រាបក្នុងឆ្នាំង ចំហុយទុកប្រហែល ៨ – ១០នាទីសិន ។

៤, រួចដួសម្សៅដែលលាយហើយដាក់ចូលចាន ( ដាក់ពាក់កណ្តាលបានហើយ ) បន្ទាប់មកគ្របចំហុយចោលប្រហែលរយៈពេល ៦ – ៨ នាទី ។

៥, ហើយអាចដួសខ្ទិៈដែលលាយរួចដាក់ពីលើមួយជាន់ទៀតទុករយៈពេលប្រហែល ៨ – ១០ នាទី រួចហើយយកចេញទុកឱ្យត្រជាក់ ( ទើបខ្វេៈចេញពីចានដោយមិនស្អិត )រួចជាស្រេច ៕

អត្ថបទដោយ៖ Gnan Sokny