យល់ដឹង! ពីរបស់លេងដែលមានប្រយោជន៍ចំពោះកុមារ!!!

របស់លេងដែលមានប្រយោជន៍សម្រាប់កុមារគឺចន្លោះអាយុចាប់ពី៣ឆ្នាំកន្លះដល់៥ឆ្នាំធ្វើអោយគាត់មានខួរក្បាលកាន់តែវៃឆ្លាត។ តើទាំងនោះគឺជាអ្វី?

១, សង់សួនច្បារទំហំតូចសម្រាប់កូនលេងក្នុងដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធអោយចេះស្រឡាញ់ធម្មជាតិនិងស្គាល់ពីធម្មជាតិតាំងពីក្មេង។

២, នាំកូនទៅលេងខាងក្រៅដើរបណ្តើរសួរកូនពីអ្វីដែលនៅជុំវិញខ្លួនរបស់គេដើម្បីឱ្យកូនចងចាំ។

៣, ទិញប្រដាប់ប្រដាលេងជាសម្ភារៈក្នុងផ្ទះបាយអាចជួយបណ្តុះគំនិតរបស់គេកាន់តែខ្លាំង។

៤, អ្នកអាចទិញសម្ភារៈកីឡាលេងជាមួយកូននាំឱ្យកូនមានសុខភាពល្អ រាងកាយរឹងមាំនិងខួរក្បាលឆ្លាតវៃ។

៥, បង្រៀនកូនរាំ ជិៈកង់ រត់លេង បង្ហោះខ្លែង សុទ្ធតែជាលំហាត់ប្រាណធ្វើឱ្យកូនមិនងាយឈឺ។

៦, នាំកូនទៅលេងកន្លែងមានក្មេងច្រើន កន្លែងកំសាន្តសម្រាប់កុមារ។

៧, អាចនាំកូនលាងកង់ លាងឡានរបស់គេ ធ្វើឱ្យគេចេះថែរបស់និងឧស្សាហ៍។

៨, អ្នកអាចយកប៊ិកនិងប៊ិកហ្វឺតមកផាត់ពណ៌ ឬ គូសលើដីឱ្យកូនមើលរៀនគូសតាមដើម្បីឱ្យគេមានគំនិតច្នៃប្រឌិតតាំងពីតូច។ 

អត្ថបទដោយ៖ ង៉ាន់ សុខនី