មិននឹកស្មានថា! ថ្នាំដុសធ្មេញក៏អាចសម្អាតមុនក្បាលខ្មៅនៅលើកច្រមុះបានយ៉ាងងាយបែបនេះសោះ

មិនថាតែមនុស្សស្រី ឬមនុស្សប្រុសទេ គឺសុទ្ធតែមិនចង់ឲ្យផ្ទៃមុខកើតមាន មុនក្បាលខ្មៅ និងមុនសាច់ឡើយ ពីព្រោះមិនត្រឹមតែកាត់បន្ថយសម្រស់មួយកម្រិតនោះទេ វាថែមទាំងពិបាកកម្ចាត់ថែមទៀត ដោយសារតែមានទំហំតូចល្អិតពេក។
ចង់ដឹងថាងាយស្រួលយ៉ាងណានោះ ទាំងនេះជាវិធីកម្ចាត់មុនក្បាលខ្មៅតាមបែបធម្មជាតិ ដោយគ្រាន់តែប្រើ “ថ្នាំដុសធ្មេញ” បានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់៖
មិននឹកស្មានថា! ថ្នាំដុសធ្មេញក៏អាចសម្អាតមុនក្បាលខ្មៅនៅលើកច្រមុះបានយ៉ាងងាយបែបនេះសោះ 01

គ្រឿងផ្សំ មានដូចជា ៖
• ថ្នាំដុសធ្មេញមានគ្រឿងផ្សំពីធម្មជាតិ ឬថ្នាំដុសធ្មេញដែលមានសារធាតុគីមីទាបបំផុត
• អំបិល ឬម្សៅ Baking soda
• ដុំទឹកកក

របៀបអនុវត្ត ៖
១. ច្របាច់ថ្នាំដុសធ្មេញក្នុងបរិមាណសមល្មម (អាស្រ័យតាមមុនក្បាលខ្មៅថាច្រើនកម្រិតណា) ចូលទៅក្នុងចានមួយ។
២. រោយអំបិល (ឬម្សៅ Baking soda) បរិមាណសមគួរ ចូលទៅក្នុងចានដាក់ថ្នាំដុសធ្មេញ។
៣. អាចថែមទឹកបន្តិច រួចកូរវាឲ្យសព្វ។
៤. លាងមុខរបស់អ្នកឲ្យសើម រួចយកល្បាយដែលកូររួចនោះ មកលាបតាមបរិវេណដែលមានមុនក្បាលខ្មៅ ដូចជាចង្កា និងច្រមុះ និងទុកចោលរយៈពេលពី ៥ ទៅ ១០ នាទី។ អ្នកអាចមានអារម្មណ៍ថា រមាស់ និងតឹងស្បែក ប៉ុន្តែ ២ ទៅ ៣ នាទីក្រោយវានឹងបាត់វិញជាមិនខាន។
៥. ១០ នាទីក្រោយ លាងដៃរបស់អ្នកឲ្យសើម ដើម្បីធ្វើការម៉ាស្សាបរិវេណមុនក្បាលខ្មៅនោះ ដោយប្រើម្រាមដៃពីរ ជារង្វង់ ថ្នមៗ (មិនត្រូវសង្កត់ខ្លាំងៗពេកឡើយ ពីព្រោះវាអាចប៉ះពាល់ដល់ស្បែក)។
៦. បន្ទាប់មក លាងសម្អាតផ្ទៃមុខរបស់អ្នក ដោយទឹកក្តៅឧណ្ណៗ ជាការស្រេច។
៧. អ្នកអាចយកដុំទឹកកក មកត្រដុសលើផ្ទៃមុខបន្ថែមពីលើ ដើម្បីបង្រួមរន្ធញើសវិញ និងការពារធូលីដីចូលស្បែកមុខផងដែរ។
មួយអាទិត្យ អនុវត្តតែម្តង ក៏អ្នកនឹងសង្កេតឃើញពីប្រសិទ្ធភាពដ៏អស្ចារ្យរបស់វាបានដែរ ជាពិសេស វាមានភាពងាយស្រួល និងមិនចំណាយលុយច្រើនថែមទៀត

បញ្ជាក់៖
• កុំលាបល្បាយនេះ ក្បែរបរិវេណភ្នែកឲ្យសោះ ពីព្រោះចំហាយថ្នាំដុសធ្មេញដែលមានរសជាតិជីអង្កាម អាចបណ្តាលឲ្យរលាកភ្នែកបាន។
• នៅពេលអ្នកលាបត្រង់បរិវេណច្រមុះ ជាធម្មតា វាអាចឡើងក្រហម តែមិនយូរទេ វានឹងបាត់អស់ទៅវិញមិនខាន។
• សម្រាប់អ្នកមានស្បែកស្ងួតខ្លាំង សូមប្រើផលិតផលផ្តល់សំណើមស្បែកជួយបន្ថែម បន្ទាប់ពីអនុវត្តរូបមន្តនេះរួច។
• អ្នកត្រូវលាងសម្អាតផ្ទៃមុខឲ្យបានស្អាត កុំឲ្យមានល្បាយជាប់សេសសល់ឲ្យសោះ។
• មួយអាទិត្យ អនុវត្តតែម្តង ក៏អ្នកនឹងសង្កេតឃើញពីប្រសិទ្ធភាពដ៏អស្ចារ្យរបស់វាបានដែរ ជាពិសេស វាមានភាពងាយស្រួល និងមិនចំណាយលុយច្រើនថែមទៀត៕

ប្រភព: The Indian Spot