ប្រយត្ន័គ្រោះថ្នាក់! មនុស្ស ៦ប្រភេទនេះហាមកោសខ្យល់ដាច់ខាត

ជាធម្មតាការកោសខ្យល់ ត្រូវបានប្រជាជនខ្មែរយើងប្រកាន់ខ្ជាប់ជាទម្លាប់មួយ ដើម្បីធ្វើឲ្យធូរស្បើយនូវអាការៈមិនសូវស្រួលខ្លូនដូចជាក្តៅខ្លួនឬជំងឺផ្តាសាយជាដើម។ ប៉ុន្តែមនុស្សមួយចំនួនមិនបានដឹងច្បាស់ពីគុណវិបត្តិរបស់វានោះទេ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។
ប្រយត្ន័គ្រោះថ្នាក់! មនុស្ស ៦ប្រភេទនេះហាមកោសខ្យល់ដាច់ខាត

ប្រយត្ន័គ្រោះថ្នាក់! មនុស្ស ៦ប្រភេទនេះហាមកោសខ្យល់ដាច់ខាត3

ប្រយត្ន័គ្រោះថ្នាក់! មនុស្ស ៦ប្រភេទនេះហាមកោសខ្យល់ដាច់ខាត4

យោងទៅតាមឯកសារបានបញ្ជាក់ថា កោសខ្យល់មានប្រភពដើមកំណើតចេញមកពីប្រទេសចិន ដែលមានពាក្យមួយហៅថា «刮痧 (Gua Sha) » ។ ការកោសខ្យល់នេះត្រូវបានពួយគេប្រើប្រាស់ជាថ្នាំសម្រាប់ព្យាបាលនូវប្រភេទជំងឺមួយចំនួននៅតំបន់អាស៊ីយើងនេះឯង ដោយបានចែករំលែកពីប្រទេសចិន។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺត្រូវដឹងថាមិនមែនចេះតែកោសបានទើលើមនុស្សគ្រប់ប្រភេទនោះទេ។
ប្រយត្ន័គ្រោះថ្នាក់! មនុស្ស ៦ប្រភេទនេះហាមកោសខ្យល់ដាច់ខាត2

ខាងក្រោមនេះជាប្រភេទមនុស្សដែលមិនគួរកោសខ្យល់ ព្រោះអាចធ្វើឲ្យអ្នកស្លាប់បាន៖

១. កុមារ
ប្រយត្ន័គ្រោះថ្នាក់! មនុស្ស ៦ប្រភេទនេះហាមកោសខ្យល់ដាច់ខាត5

ការកោសខ្យល់ទៅលើសរីរាង្គកាយរបស់កុមារមានផលអវិជ្ជមានជាច្រើន។ កូនក្មេង គឺមានស្បែកទន់ខ្សោយណាស់ ប្រសិនបើមានការប៉ះមេរោគបន្តិចអាចបណ្តាលឲ្យឆាប់កន្ទួលរមាស់ ឆាប់ឆ្លងនូវបាក់តេរីផ្សេងៗយ៉ាងងាយស្រួល។ ម្យ៉ាងទៀតចលនាឈាមរបស់កុមារងាយរងនូវសម្ពាធយ៉ាងខ្លាំងនៅពេលកុមារទទួលរងនូវការកោសខ្យល់។

២. ស្ត្រីមានផ្ទៃពោះ
ស្ត្រីមានផ្ទៃពោះ

យោងតាមគ្រូពេទ្យជំនាញមួយចំនួនបានណែនាំថា ចំពោះអ្នកដែលមានផ្ទៃពោះ មិនគួរកោសខ្យល់លឡើយ។

៣. អ្នកដែលមានជំងឺបេះដូង
អ្នកដែលមានជំងឺបេះដូង

យោងទៅតាមក្រុមគ្រូពេទ្យពេទ្យបុរាណថា ចលនា និងចង្វាក់បេះដូងនឹងធ្វើបង្ករឱ្យមានការរលាក។ នៅពេលដែលអ្នកកោសខ្យល់ វានឹងធ្វើឱ្យមានការវាយប្រហារដល់បេះដូងជាថ្មីម្ដងទៀត ដែលជាបញ្ហាគ្រោះថ្នាក់បំផុត អាចឈានទៅដល់ការពិការ ឬបាត់បង់ជីវិតទៀតផង។

៤. អ្នកដែលមានសម្ពាធឈាមខ្ពស់
៤. អ្នកដែលមានសម្ពាធឈាមខ្ពស់

ការកោសអ្នកដែលមានសម្ពាធឈាមខ្ពស់នេះអាចបណ្តាលឲ្យអ្នកមានបញ្ហាជំងឺវៀចមុខ វៀចមាត់ និងងងឹតភ្នែក ដោយសារនៅពេលសម្ពាធឈាមឡើងខ្ពស់ សរសៃឈាមនឹងធ្វើការរីកធំ។ នៅពេលសម្ពាធឈាមឡើងខ្ពស់លោកអ្នកមិនត្រូវធ្វើការចាប់សរសៃ ឬកោសខ្យល់នោះទេ។

៥. អ្នកដែលមានជំងឺស្បែក ឬរបួសរោគសើស្បែក
ជំងឺស្បែក

នៅពេលដែលលោកអ្នកមានបញ្ហានៅលើស្បែក ហើយធ្វើការកោសខ្យល់ទៀតនោះ ពិតណាស់អ្នកនឹងប្រឈមមុខជាមួយនឹងបញ្ហា អាឡែរហ្ស៊ីលើស្បែក ព្រមទាំងងាយឆ្លងមេរោគយ៉ាងលឿនបំផុតទៀតផង។

៦. អ្នកដែលឈឺកញ្ចឹងក និងស្មា
ឈឺកញ្ចឹងក

ការកោសខ្យល់អាចបង្ករឱ្យមានការហូរឈាមនៅក្រោមស្បែក នេះជាចំណុចមួយមិនគួរកោសខ្យល់ផងដែរ។ នៅពេលលោកអ្នកមានអាការៈឈឺកញ្ចឹងក និងស្មាដោយសារតែការគេងដោយប្រើខ្នើយកើយខ្ពស់ពេក ដែលបណ្តាល់ឲ្យសរសៃឈាមឡើងដុំ និងកកស្ទះ។ ដូច្នេះ លោកអ្នកមិនគួរកោសខ្យល់ឡើយនៅខណៈពេលបែបនេះ។

សូមទស្សនាវីដេអូខាងក្រោម៖

អត្តបទ៖ ​ចន្ថា