ទម្លាប់៥ចំណុច នេះអាចធ្វើឲ្យមនុស្សស្រី មានគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរនៅពេលចាស់…!

ម្នាក់ៗមានការសម្អាតនិងរក្សាអនាម័យខ្លួនសម្រាប់មនុស្សស្រី គឺជារឿងដែលសំខាន់បំផុត។ ទម្លាប់របស់មនុស្សស្រីមួយចំនួន ដែលធ្លាប់ធ្វើមកជារៀងរាល់ដង បែរជាអាចបង្កគ្រោះថ្នាក់ដល់សុខភាព នៅពេលមានអាយុច្រើនទៅៗទៅវិញ។
ទំាងនេះជាទម្លាប់មិនល្អ ៨ ចំណុច ដែលអ្នកត្រូវតែចៀសវាងចាប់ពីថ្ងៃនេះតទៅ ដើម្បីការពារកុំឲ្យប៉ះពាល់ដល់សុខភាព ពេលមានអាយុច្រើន នៅថ្ងៃអនាគត ៖
ទម្លាប់៥ចំណុច នេះអាចធ្វើឲ្យមនុស្សស្រី មានគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរនៅពេលចាស់...!

១. សម្អាតប្រដាប់ភេទ ដោយប្រើសាប៊ូ
សម្អាតប្រដាប់ភេទ ដោយប្រើសាប៊ូ
ការលាងដុសសម្អាតកន្លែងពិសេស ដោយប្រើសាប៊ូ មិនមែនជារឿងល្អទេ ពីព្រោះសាប៊ូទាំងនោះមានសារធាតុគីមី ដែលអាចជ្រាបចូលទ្វារមាស រហូតធ្វើឲ្យស្ងួត និងរមាស់។ ការសម្អាត ដោយប្រើទឹកធម្មតា គឺគ្រប់គ្រាន់ហើយ។ មួយវិញទៀត ទ្វារមាសរបស់មនុស្សស្រី មានសមត្ថភាពអាចលាងសម្អាតដោយខ្លួនឯង ដោយការផលិតទឹករំអិលផងដែរ។

២. មិនផ្លាស់ប្តូរសំឡីអនាម័យពេញមួយថ្ងៃ
មិនផ្លាស់ប្តូរសំឡីអនាម័យពេញមួយថ្ងៃ
អ្នកត្រូវចាំថា អ្នកត្រូវតែធ្វើការផ្លាស់ប្តូរសំឡីអនាម័យ នៅរៀងរាល់ ៤ ម៉ោងម្តង ដើម្បីការពារការឆ្លងមេរោគ និងបាក់តេរី។ ហើយអ្វីដែលសំខាន់នោះ ទ្វារមាសរបស់អ្នកនឹងឡើងក្រហម ដោយសារមេរោគជាក់ជាមិនខាន។ ហេតុនេះមួយថ្ងៃ អ្នកត្រូវតែផ្លាស់ប្តូរសំឡីអនាម័យយ៉ាងហោចណាស់ក៏ឲ្យបាន ៣ ដងដែរ។

៣. ពាក់អាវទ្រនាប់ដដែល ពេញមួយអាទិត្យទើបបោកម្តង
ពាក់អាវទ្រនាប់ដដែល ពេញមួយអាទិត្យទើបបោកម្តង
សូមចាំដឹងថា អ្នកជំនាញបានណែនាំឲ្យធ្វើការបោកសម្អាតអាវទ្រនាប់ក្នុង បន្ទាប់ពីពាក់បាន ៣ ដងរួច។ ការដែលអ្នកប្រើប្រាស់អាវក្នុង រយៈពេលយូរពេល វាអាចបង្កជាក្លិនមិនល្អ ប្រមូលផ្តុំទៅដោយមេរោគ សាច់ក្រណាត់ក៏ឆាប់ខូច ជាពិសេស ឆាប់រលុង បណ្តាល់ឲ្យពាក់លែងកើតតែម្តង។

៤. ពាក់អាវក្នុងពណ៌ខ្មៅ ក្នុងរដូវក្តៅ
ពាក់អាវក្នុងពណ៌ខ្មៅ ក្នុងរដូវក្តៅ
សម្រាប់រដូវក្តៅ អ្នកគួរតែជ្រើសរើស អាវទ្រនាប់ដែលមានរូបផ្កា មានពណ៌ស្រស់ ជាពិសេសគឺពណ៌ស តែម្តង។ អ្នកគួរតែចៀសវាង ពាក់អាវទ្រនាប់ក្នុងពណ៌ខ្មៅ ធ្វើឲ្យខ្លួនអ្នកឡើងកម្តៅ ជាជាងអាវក្នុងពណ៌ផ្សេង។

៥. ពាក់អាវទ្រនាប់គេងយប់
ពាក់អាវទ្រនាប់គេងយប់
ជាពិតណាស់ ការពាក់អាវទ្រនាប់ដេកយប់ជារឿងគ្រោះថ្នាក់មួយដោយសារតែវាប៉ះពាល់សរសៃប្រសាទឈាមរត់ និងមានសម្ពាធដល់សាច់ដុំដើមទ្រូង។ ជាងនេះទៅទៀត វាអាចបំផ្លាញជាលិកាសុដន់ បានថែមទៀតផង

ប្រភព : Interesting Facts