ទម្លាប់ទាំង ៨ របស់អ្នកជំនួញជោគជ័យ

រាល់បុគ្គលជោគជ័យទាំងអស់សុទ្ធតែមានទសម្លាប់ និងការងារជាប្រចាំដែលពួកគេតែងតែធ្វើជារៀង រាល់ថ្ងៃ​ ឬរៀងរាល់មុនពេលចូលគេង។ ពួកគេតែងធ្វើនូវទម្លាប់ទាំង ៨ យ៉ាងដូចខាងក្រោម៖

១. ការបែងចែកពេលវេលា មុនពេលចូលគេង

ពួកគាត់តែងតែរៀបចំ និងបែងចែកពេលវេលារបស់ពួកគាត់ រៀងរាល់មុនពេលចូលគេងជានិច្ច។ ធ្វើបែបនេះដើម្បីឲ្យខ្លួនឯងគោរពពេលវេលា កំណត់ពេលវេលាធ្វើការប្រចាំថ្ងៃឲ្យបានត្រឹមត្រូវ ។

២. ចំណាយពេលវេលាអានសៀវភៅមុនពេលចូលគេង

បុគ្គលជោគជ័យតែងចំណាយពេលប្រចាំថ្ងៃរបស់ខ្លួនសម្រាប់ការអានសៀវភៅ ដើម្បីស្វែងយល់បន្ថែមនូវចំណេះដឹងដឹងថ្មីៗ។ ពេលវេលាដែលពួកគាត់បញ្ចប់ការងារប្រចាំថ្ងៃ ពួកគាត់តែងយកពេលទំនេរ មុនពេលចូលគេងឆ្លៀតអានសៀវភៅ។ ការអានសៀវភៅច្រើន ធ្វើឲ្យកើនចំណេះដឹងច្រើនជាប្រយោជន៍ ដល់មុខជំនួញរបស់ពួកគាត់។

៣. ជួបជុំមិត្តភក្តិ ឬសមាជិកគ្រួសារ

ទំនាក់ទំនងមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ហើយកាន់តែសំខាន់សម្រាប់អ្នកជំនួញ ឬអ្នកជោគជ័យតែងតែធ្វើដើម្បីបង្កើនទំនាក់ទំនងឲ្យតែល្អដល់មិត្តភក្តិ ឬសាច់ញាតិ និងក្រុមគ្រួសារ។ ពួក គាត់តែងតែងតែមានមួយថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីធ្វើរឿងនេះ ។

៤. រៀបចំផែនការសម្រាប់ថ្ងៃស្អែក

មុនពេលចូលគេងបុគ្គលជោគជ័យតែងរៀបចំផែនការសម្រាប់ថ្ងៃស្អែកជានិច្ច។ ការរៀបចំផែនទុកមុន វាផ្តល់ភាពងាយស្រួលដល់ការប្រតិបត្តិការសម្រាប់ថ្ងៃស្អែក ដឹងថានឹងត្រូវធ្វើអ្វីខ្លះ មិនខ្ជះខ្ជាយក្នុងការសម្រេចចិត្ត នៅពេលដែលភ្ញាក់ពីដំណេក ហើយដឹងពេលវេលាច្បាស់លាស់ក្នុងការធ្វើកិច្ចការនីមួយៗ ដូចជាការណាត់ជួប ការស្លៀកពាក់ជា​និងកាញ៉ាំអាហារជាដើម។

៥. មានចក្ខុវិស័យសម្រាប់ថ្ងៃស្អែក

បុគ្គលជោគជ័យតែងមានចក្ខុវិស័យសម្រាប់ថ្ងៃថ្មីជានិច្ច ពួកគាត់តែងរំពឹងថានឹងសម្រេចរាល់គោលដៅដែលបានកំណត់ឲ្យបានតាមផែនការនីមួយៗ និងតាមពេលវេលាជាក់លាក់ ប្រកបដោយទំនុកចិត្តដោយស្វែងរកគ្រប់មធ្យោបាយដើម្បីធ្វើវាឲ្យសម្រេចតាមផែនការ។

៦. សរសេររាល់លទ្ធផលដែលបានសម្រេចនៅថ្ងៃនេះ

មុនពេលចូលចូលគេង បុគ្គលជោគជ័យតែងសរសេរនូវអ្វីដែលពួកគាត់បានធ្វើវាពេញមួយថ្ងៃ ថាតើបានសម្រេចនូវអ្វីខ្លះដែលខ្លួនបានធ្វើក្នុងថ្ងៃនេះ? ដូចជាការ ត្រឡប់មកផ្ទះយ៉ាងទៀងទាត់ ការជួបជុំគ្រួសារដ៏រីករាយ ការញ៉ាំអាហារថ្ងៃត្រង់….។

៧. ការងារថ្ងៃនេះត្រូវធ្វើថ្ងៃនេះ

គ្មានទេការទុកការងារថ្ងៃនេះសម្រាប់ធ្វើវានៅថ្ងៃបន្ទាប់ សម្រាប់បុគ្គលជោគជ័យ។ ពួគកគាត់គ្មានឡើយទម្លាប់ទុកការងារចោល ឬការពន្យារពេលក្នុងការធ្វើកិច្ចការអ្វីមួយ។ គឺថារាល់ការងារដែលត្រូវធ្វើថ្ងៃនេះ គាត់តែងតែធ្វើក្នុងថ្ងៃនេះ បើទុកជាថ្ងៃនេះធ្វើវាមិនបានសម្រេចក៏ដោយ ក៏គាត់ខិតខំធ្វើវានៅថ្ងៃបន្ទាប់ឲ្យសម្រេចទាល់តែបាន។

៨. គេងឲ្យបានគ្រប់គ្រាន់

ការគេងបានគ្រប់គ្រាន់ជារឿងចាំបាច់ និងសំខាន់ណាស់សម្រាប់បុគ្គលជោគជ័យ ព្រោះការគេងឆ្អែតធ្វើឲ្យមានកាយសម្បទារឹងមាំ ថាមពលខួរក្បាលក៏ល្អក្នុងការគិតរឿងផ្សេងៗ។ ការគេងមិនគ្រប់គ្រាន់ធ្វើឲ្យមានជំងឺ និងសមត្ថភាពខួរក្បាលចុះខ្សោយ។ រឿងទាំងនេះធ្វើឲ្យខាតបង់យ៉ាងធំធេងសម្រាប់មុខជំនួញ នៅពេលពួកគាត់មានជំងឺព្រោះការគេងមិនគ្រប់គ្រាន់៕ អត្ថបទៈ គង់ ពេជ្រ