តើទឹកដោះគោក្រឡុក សូកូឡា និងផ្លែចេក ផ្តល់ផលប្រយោជន៍អ្វីខ្លះដល់សុខភាព?

​​ ​​​​​​​​ ​​​​         យើងដឹងហើយថា ទឹកដោះគោ មានសារធាតុកាល់ស្យូម សំរាប់ជួយអោយឆ្អឹងរឹងមាំ​ និងការលូតលាស់។សូកូឡា មានរសជាតិផ្អែម លាយល្វីងបន្តិច ហើយជួយអោយបង្អែមមានរសជាតិឈ្ងុយឆ្ងាញ់។ ផ្លែចេក មានផ្ទុកទៅដោយវិតាមីន ស៊ី (C) ជួយដល់ការធ្វើចលនាដល់ក្រពះ និងសម្រស់។ ចុះបើវត្ថុទាំងបីមុខនឹង រួមបញ្ចូលគ្នា តើជួយអ្វីបានខ្លះបន្ថែមទៀតដល់សុខភាពរាងកាយ?

ទឹកដោះគោក្រឡុក ដែលមានបន្ថែមដោយរសជាតិសូកូឡា និងផ្លែចេកទុំ វាមានផ្ទុកទៅដោយសារធាតុ ប្រូតេអ៊ីនជាច្រើន ដែលអាចកាត់បន្ថយអាការមិនស្រួលខ្លួនមុនមករដូវ។ តែប្រសិនបើលោកអ្នក មិនចូលចិត្តរសជាតិ សូកូឡាទេ

លោកអ្នកអាចបន្ថែមចេក និងគ្រាប់ស្វាយចន្ទីក៏បាន ពីព្រោះវាទាំងពីរមុខនេះ សំបូរសារធាតុម៉ាញ៉េស្យូមខ្ពស់ ដែលអាចកាត់បន្ថយអាការចុករមួល។ រីឯផ្លែប៊័រវិញ មានសារជាតិខ្លាញ់ច្រើន វាអាចជួយកាត់បន្ថយអាការមិនស្រួលខ្លួន មុនមករដូវបានដែរ។

ក្រោយពីបានដឹងពីអត្ថប្រយោជន៍របស់វាហើយ តើយើងត្រូវមានគ្រឿងផ្សុំអ្វីខ្លះ និងវិធីធ្វើយ៉ាងដូចម្តេច?

+ គ្រឿងផ្សំ

១/ ទឹកដោះគោជូររសជាតិវ៉ានីឡា ១០០ ក្រាម

២/ ចេកកកកន្លះផ្លែ

៣/ ផ្លែប៊័រ ១ភាគ៤ នៃផ្លែ

៥/ ស្ពៃអេពីណា កន្លះចានចង្កឹះ

៦/ ទឹកដោះគោលាយទឹកសណ្តែក​ រសជាតិសូកូឡា កន្លះចានចង្កឹះ

៧/ គ្រាប់ស្វាយចន្ទី ១ ភាគ ៨ នៃចានចង្កឹះ

៨/ សូកូឡាខ្មៅគ្រាប់ ៣គ្រាប់។

+ វីធីធ្វើ

យកគ្រឿងផ្សំ ដែលបានរៀបរាប់ខាងលើ ក្រឡុកអោយសព្វ ប៉ុន្តែសំរាប់គ្រាប់ស្វាយចន្ទី និងសូកូឡាខ្មៅគ្រាប់ មិនចាំបាច់ដាក់ ក្រឡុកជាមួយគ្នាទេ គឺទុកវារោយពីលើភេសជ្ជះ៕

 

រៀបរាងអត្ថបទដោយ៖ Po Romdoul