តើត្រូវធ្វើដូចម្តេច ដើម្បីលាងត្រសក់បានស្អាតល្អ?

យើងដឹងហើយថា ត្រសក់គឺជាបន្លែមួយប្រភេទ​ ដែលប្រជាពលរដ្ឋកសិករខ្មែរយើង ដាំយ៉ាងច្រើនទូទាំងប្រទេស សំរាប់ទុកទទួលទាន និងលក់លើទីផ្សារ។ ភាគច្រើន ដើម្បីទទួលបាន នូវទិន្នផលល្អ និងលឿនគេច្រើនតែប្រើនូវ ជីគីមី ដើម្បីជាជំនួយដល់ការ លូតលាស់របស់វា។ ត្រសក់មួយចំនួន អាចត្រូវគេបាញ់ថ្នាំសំលាប់សត្វល្អិត ហើយក៏អាចមានសារធាតុគីមីដែលនៅសេសសល់ប្រមាណជា ២០%ដែរ។ ហើយបើសិនជាធាតុទាំងនេះ ផ្គុំគ្នាច្រើននៅក្នុងសារពាង្គកាយ អាចបណ្តាលអោយកើតនូវជំងឺមហារីកបាន។ ដូច្នេះ មុននឹងទទួលទានវា យើងត្រូវលាងវាអោយស្អាត និងចិតសំបកវាចេញ។ ខាងក្រោយនេះ គឺជាវិធីលាងត្រសក់អោយបានស្អាតល្អ៖

  • ­ដាក់ត្រសក់ក្នុងកញ្រែ្ចង បើកទឹកអោយហូរកាត់ ព្រមទាំងប្រើដៃដុស សំបកអោយស្អាត វាជួយកាត់បន្ថយសារធាតុដែលនូវសល់បានពី ៥៤ ទៅ ៦៣%។

  • លាយសូដ្យូមប៊ីកាបូណាត ១ស្លាបព្រាកាហ្វេ ក្នុងទឹកក្តៅឧណ្ហៗ ២០លីត្រ ត្រាំត្រសក់ទុកចោល ប្រមាណ ១៥នាទី រួចសឹមលាងវាចេញនឹងធម្មតាអោយបានច្រើនដង ក៏អាចជួយកម្ចាត់សារធាតុពុល បានដល់ទៅ ៩០ ទៅ៩៥%ដែរ។

រៀបរាងអត្ថបទដោយ៖ Po Romdoul