តិចនិក សម្អាតខ្នើយកើយ ជាមួយម៉ាស៊ីនបោកខោអាវឲ្យសភ្លឺស្អាតល្អ

លោកអ្នក គួរតែធ្វើការស្វែងយល់ឲ្យបានដឹងច្បាស់អំពីការរក្សាផ្ទះ សំអាតសំលៀកបំពាក់ ផ្លាស់ប្តូរកម្រាលគ្រែជាដើម។ ជាមួយគ្នានេះ ចំពោះខ្នើយកើយវិញមនុស្សភាគច្រើន ហាក់ដូចជាមិនសូវយកចិត្តទុកដាក់បោកសម្អាតប៉ុន្មានទេ ដោយគិតថាវាពិបាកបោកសម្អាត និងមិនប្រឡាក់ដូចជាស្រោមខ្នើយឡើយ។ ផ្ទុយទៅវិញ លោកអ្នកត្រូវដឹងថាខ្នើយកើយពោរពេញទៅដោយធូលីដី ក្អែល ញើស បាក់តេរី និងមេរោគអាឡែហ្ស៊ីជាច្រើនដែលអាចប៉ះពាល់សុខភាពអ្នកបាន។

ខាងក្រោមនេះតិចនិក សម្អាតខ្នើយកើយ ជាមួយម៉ាស៊ីនបោកខោអាវឲ្យសភ្លឺស្អាតល្អ៖
តិចនិក សម្អាតខ្នើយកើយ ជាមួយម៉ាស៊ីនបោកខោអាវឲ្យសភ្លឺស្អាតល្អ

តិចនិក សម្អាតខ្នើយកើយ ជាមួយម៉ាស៊ីនបោកខោអាវឲ្យសភ្លឺស្អាតល្អ

តិចនិក សម្អាតខ្នើយកើយ ជាមួយម៉ាស៊ីនបោកខោអាវឲ្យសភ្លឺស្អាតល្អ
អ្វីដែលអ្នកត្រូវការ

លាយគ្រឿងផ្សំទាំងនេះ ចូលក្នុងប្រអប់ដាក់សាប៊ូជាមុនសិន ៖

  • សាប៊ូបោកខោអាវ (សាប៊ូម្សៅ ឬសាប៊ូទឹកក៏បាន) ចំនួន ១ ស្លាបព្រាបាយ
  • ម្សៅ Baking soda ចំនួនកន្លះស្លាបព្រាបាយ
  • ទឹកអូសាវែល ចំនួន ១ ស្លាបព្រាបាយ
  • សាប៊ូលាងចាន ចំនួន ១ ស្លាបព្រាបាយ។

 

របៀបអនុវត្ត

  • ដំបូងពិនិត្យមើលថា ខ្នើយកើយរបស់អ្នក ជាប្រភេទខ្នើយដែលអាចបោកបានឬក៏អត់សិន មុននឹងចុចដំណើរការម៉ាស៊ីនបោកខោអាវ។ ខ្នើយកើយភាគច្រើន អាចបោកសម្អាតបាន ប៉ុន្តែក៏មានខ្នើយកើយមួយចំនួនតូច មិនអាចយកបោកសម្អាតបាននោះទេ។
  • ប្រសិនបើមានស្រោមខ្នើយពីក្រៅ អ្នកត្រូវតែដោះវាចេញ។ ប៉ុន្តែប្រសិនបើអ្នកចង់ធ្វើការបោកសម្អាតទាំងស្រោមខ្នើយ និងខ្នើយកើយ អ្នកអាចដាក់វាបោកចូលជាមួយគ្នាបាន តែត្រូវធានាថា ដោះស្រោមខ្នើយចេញពីខ្នើយកើយចេញពីគ្នាផង។

អត្តបទ៖ តេង ឡាង
ប្រភព៖​ theindianspot