ដើម្បីអោយអាជីវកម្មឈរជើងបានយូរ អ្នកគប្បីមានចំណេះដឹង៣ ប្រភេទ

អាជីវកម្មមួយដែលអាចដំណើរការទៅបាន វាអាស្រ័យទៅលើខ្សែសង្វាក់នៃការលក់ផលិតផល ឬសេវាកម្មរបស់ខ្លួនទៅកាន់អតិថិជន ដើម្បីទទួលបានប្រាក់ចំនេញ។ ទោះបីជាយ៉ាងក៏ដោយ អាជីវកម្មអាចឈរជើងបានយូរអង្វែងនោះគឺការពង្រីកទំហំដើមទុនដាក់បន្ថែម ដើម្បីពង្រីកវិសាលភាពអាជីវកម្មរបស់អ្នកអោយកាន់តែធំ ដែលមានអាចអោយអាជីវកម្មរបស់អ្នកមានលទ្ធភាពក្នុងការប្រគួតប្រជែងលើទីផ្សារ។ ដើម្បីពង្រីកទំហំទុនរបស់អាជីវកម្មមានវិធីជាច្រើន។ ខាងក្រោមនេះជាចំណុចមួយចំនួនដែលមិនគួរមើលរំលង៖

១. ស្នើសុំកម្ចីប្រាក់ពីធនាគា៖ ជាទូទៅនៅការចាប់ផ្តើមដំបូង ម្ចាស់អាជីវកម្មទាំងឡាយៗមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដើម្បីឱ្យអាជីវកម្មរបស់ពួកគេលូតលាស់បានទេ បើពុំមានការខ្ចីពីធនាគាខ្លះនោះ។ ការដែលអ្នកមានចំនេះដឹងផ្នែកហិរញ្ញវត្ថុ វានឹងធ្វើឱ្យអ្នកយល់ដឹងពីរបៀបស្នើរកម្ចីពីធនាគា ដើម្បីជួយអ្នកពង្រីកអាជីវកម្មរបស់អ្នកបន្ថែម។ បើកាលណាអ្នកយល់ដឹងពីហិរញ្ញវត្ថុ អ្នកអាចស្វែងរកធនាគាដែលជាដៃគូល្អសម្រាប់អាជីវកម្មរបស់អ្នកដែលផ្ដល់ឱ្យអ្នកនូវអត្រាការប្រាក់ទាបបំផុត។

២. ការគ្រប់គ្រងគណនី៖ ម្ចាស់អាជីវកម្មត្រូវមានចំណេះដឹងគ្រប់គ្រងគណនី បើមិនដូច្នេះទេអ្នកនឹងមិនដឹងពីលំហូរសាច់ប្រាក់របស់អាជីវកម្មរបស់នោះទេ (ថាតើចរន្តលំហូរចូល និងលំហូរចេញសាច់ប្រាក់មានលក្ខណៈយ៉ាងដូចម្តេច?)។  ការដែលអ្នកមានចំណេះដឹងផ្នែកគណនី វានឹងធ្វើឱ្យអ្នកអាចគ្រប់គ្រងចំណូល និងចំណាយរបស់អ្នកបានយ៉ាងរលូន ហើយធ្វើឱ្យយើងអាចប្រមើមើលភាពរីកចម្រើនអាជីវកម្មរបស់អ្នកបានយ៉ាងច្បាស់លាស់។

៣. ការធ្វើការវិនិយោគ៖ មានម្ចាស់អាជីវកម្មជាច្រើនដែលអាចប្រើលុយដើម្បីបង្កើតចំណូលឱ្យអ្នកបាន។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់អ្នក នឹងជួយឱ្យអ្នកមានសមត្ថភាពក្នុងការប្រើប្រាស់លុយអោយយត្រូវទៅតាមតំរូវការរបស់អ្នក។  ដូច្នេះការមានចំនេះដឹងផ្នែកហិរញ្ញវត្ថុនឹងជួយអ្នកបានច្រើន សម្រាប់វិស័យអាជីវកម្ម និង ធ្វើឱ្យអ្នកមានភាពឆ្លាតវៃក្នុងចាត់ចែងប្រាក់ដោយមានប្រសិទ្ធភាពខ្ពស់បំផុតផងដែរ៕

អត្ថបទ៖ Lonh Vuthy