ដើម្បីរក្សាស្ថេរភាពជាតិស្ករក្នុងឈាម

ចំពោះអ្នកដែលមានជាតិស្ករនៅក្នុងឈាមកើនឡើង ឬចុះ វាបង្កជាការអស់កម្លាំងល្ហិតល្ហៃសម្រាប់អ្នកកើតជម្ញឺទឹកនោមផ្អែម។ ហេតុនេះអ្នកត្រូវតែដឹងពីរបៀបរក្សាជាតិស្ករអោយមានស្ថេរភាព។

ដូច្នេះអ្នកជំនាញបានចែករំលែកថា អ្នកគម្បីអនុវត្តវិធីមួយចំនួនដូចខាងក្រោម៖

  • បន្ធូរអារម្មណ៍ និងសើច

អ្នកវិទ្យាសាស្រ្តជប៉ុនបានអះអាងថា សំណើចជាឱសថល្អបំផុតចំពោះសុខភាព ជាពិសេសអ្នកកើតជម្ងឺទឹកនោមផ្អែម។ ក្រោយការសិក្សាស្រាវជ្រាវ អ្នកវិទ្យាសាស្រ្តបានសង្កេតឃើញថា ពេលត្រូវបានអោយមើលភាពយន្តកំប្លែងមួយ នៅពេលបាយល្ងាច ជាតិស្កររបស់អ្នកកើតជម្ញឺទឹកនោមផ្អែមមានស្ថេរភាពជាង បើប្រៀបនឹងអ្នកមើលកម្មវិធីមួយដែលធុញទ្រាន់។

  • ទទួលទានទឹកដោះគោរាល់ថ្ងៃ

ទឹកដោះគោ វាមានជាតិសារឡាក់តូស ប្រូតេអ៊ីន និងជាតិខ្លាញ់ក្នុងទឹកដោះគោ ជួយកែប្រែប្រសើរឡើងបរិមាណស្ករក្នុងឈាម ដោយវិធី    ពន្យឿតដំណើរការបំលែពពួកស្ករក្នុងឈាម។

  • គេងអោយគ្រប់ម៉ោ

តាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ការគេងមិនគ្រប់ឥទ្ធិពលធ្ងន់ធ្ងរដល់បរិមាណស្ករ និងកម្រិតអាំងស៊ុយលីននៅក្នុងឈាម។

  • កាត់បន្ថយជាតិខ្លញ់

លទ្ធផលស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តអាមេរិចបង្ហាញថា អ្នកនឹងមានឱកាសរីកចម្រើនទឹកនោមផ្អែម ប្រសិនបើបរិមាណជាតិខ្លាញ់ឆ្អែតក្នុងរបបអាហារខ្ពស់។

  • ឧស្សាហ៍ដើរ

មួយថ្ងៃដើរអោយបានយ៉ាងហោចណាស់ ២គីឡូម៉ែត នឹងជួយកាត់បន្ថយ៣៤%ហានិភ័យបាត់បង់ជីវិតដោយសារទឹកនោមផ្អែម។

  • ទទួលទានផ្លែក្រូចថ្លុង

ក្រូចខ្លុងជាពពួកផ្លែឈើរដែលសំបូរទៅដោយសារជាតិ ដែលកាត់បន្ថយអាំងស៊ុយលីន និងក្លុយកូស ដូច្នេះសារជាតិស្ករមានស្ថេរភាព។

  • ទទួលទានសណ្តែកច្រើន

អ្នកស្រាវជ្រាវបង្ហាញថា ការទទួលទានសណ្តែក ៧៥ក្រាមក្នុងមួយថ្ងៃអាចជួយបរិមាណជាតិស្ករក្នុងឈាម និងអាំងស៊ុយលីនស្ថេរភាព៕

អត្ថបទដោយ៖ Lonh Vuthy