ចង់រៀនភាសាបរទេសឆាប់ចេះ គេហទំព័រទាំង៥នេះអាចជួយអ្នកបាន

ការរៀនភាសាបន្ថែមទៅលើភាសាកំណើតរបស់ខ្លួនសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចការផ្សេងៗ។ ប៉ុន្តែ ការរៀនភាសាទាំងនេះ មិនមែនជាការងាយស្រួលទេ ហើយពិបាកថែមទៀតផង។
១) BBC Languages
ដូចនេះ យើងសូមណែនាំគេហទំព័រដ៏ល្អៗជាងគេទាំង៥ដែលអាចជួយអោយអ្នករៀនភាសាដែលអ្នកគិតថាសាឆាប់ចេះដូចខាងក្រោម៖

១) BBC Languages
១) BBC Languages
នៅក្នុងគេហទំព័រនេះ រួមបញ្ចូលដោយកម្មវិធីសិក្សា និងវីដេអូ ដែលអ្នកអាចជ្រើសរើសភាសាបានជាច្រើនរួមមានភាសាបារាំង អាល្លឺម៉ង់ អេស្ប៉ាញ និងអ៊ីតាលី។

២) Duolingo
២) Duolingo

នៅក្នុងគេហទំព័រនេះ អ្នកអាចរៀនភាសាបរទេសបានច្រើនតាមរយៈការលេងហ្គេមប្រាជ្ញា។ ហើយអ្នកក៏អាចរៀនពីពាក្យគន្លឹះ ក៏ដូចជាឃ្លា និងប្រយោគរបស់ភាសាទាំងនោះផងដែរ។

៣) Rype
៣) Rype

នៅក្នុងគេហទំព័រនេះ អ្នកអាចរៀនភាសាអេស្ប៉ាញ វាអាចជួយអ្នកបានច្រើន។ អ្នកនឹងបានរៀនជាមួយគ្រូដែលជាជនជាតិដើមអេស្ប៉ាញ ហើយពួកគេគឺមានពេលទំនេរជានិច្ចសម្រាប់អ្នក។

៤) Busuu
៤) Busuu

នៅក្នុងគេហទំព័រមួយនេះ គឺវាមានភាពស្រដៀងគ្នាទៅនឹងគេហទំព័រDuolingo ដែរ ។ ពួកគេប្រើប្រាស់ហ្គេម សម្រាប់ជាវិធីក្នុងការបង្រៀនភាសាដល់អ្នកទាំងអស់គ្នា។

៥) Memrise
៥) Memrise

នៅក្នុងគេហទំព័រមួយនេះ អាចជួយអោយអ្នកឆាប់ចេះនូវភាសាដែលអ្នកត្រូវការ ព្រោះវានឹងជួយអោយខួរក្បាលអ្នកឆាប់ចងចាំនូវពាក្យដែលអ្នកបានរៀន។ អ្នកអាចជ្រើសរើសភាសាបានជាច្រើនរួមមានភាសាបារាំង អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី និងចិនផងដែរ៕

អត្តបទ៖ ​ចន្ថា
ប្រភព៖​ lifehack