គុណសម្បត្តិ និងគុណវិបត្តិនៃការរៀនម្នាក់ឯង និងការរៀនជាក្រុម

គុណសម្បត្តិ និងគុណវិបត្តិនៃការរៀនម្នាក់ឯង និងការរៀន ជាក្រុមជាកាពិតណាស់កើតមកក្នុងមួយជីវិតជាមនុស្សតែងតែឆ្លងកាត់ការរៀនសូត្រ ក្នុងនោះមនុស្សម្នាក់ៗមានវិធីសាស្រ្តក្នុងការរៀនសូត្រលក្ខណៈខុសៗគ្នា អ្នកខ្លះចូលចិត្តរៀនតែម្នាក់ឯង អ្នកខ្លះទៀតចូលចិត្តរៀនពិភាក្សាជាក្រុម។ ការរៀននៅក្នុងបែបបទនៃសកម្មភាពទាំងពីរនេសុទ្ធតែផ្តល់នូវគុណសម្បត្តិ និងគុណវិបត្តិដូចគ្នា។
គុណសម្បត្តិ និងគុណវិបត្តិនៃការរៀនម្នាក់ឯង និងការរៀនជាក្រុម8
យើងសូមធ្វើការចែករំលែកនូវលក្ខណៈនៃការសិក្សានៅក្នុងស្ថានភាពទាំងពីរនេះដូចខាងក្រោម៖

គុណសម្បត្តិនៃការរៀនតែម្នាក់ឯងគុណសម្បត្តិ និងគុណវិបត្តិនៃការរៀនម្នាក់ឯង និងការរៀនជាក្រុម7

• មានភាពឯករាជ្យ៖ អ្នកមានម្ចាស់ការលើខ្លួនឯង មិនចាំបាច់ពឹងពាក់អ្នកដ៏ទៃ ជាពិសេសចង់រៀនពេលណាក៏បាន ដោយមិនចាំបាច់បារម្ភច្រើន។
• មិនខាតពេលវេលា៖ នៅពេលរៀនជាក្រុម មានគំនិតច្រើន មុននឹងសម្រេចចិត្តអ្វីមួយត្រូវការជជែកគ្នាដែលចំណាយរយៈពេលយូរ ព្រោះមនុស្សម្នាក់ៗតែងមានគំនិតផ្សេងៗពីគ្នា។
• អាចផ្តោតអារម្មណ៍បានល្អ៖ នៅពេលដែលស្ងប់ស្ងាត់ មិនមានសំលេងរំខាន អារម្មណ៍យើងមូលឆាប់ចាំមេរៀន ហើយធ្វើលំហាត់ឆាប់ចេះ។

គុណវិបត្តិនៃការរៀនតែម្នាក់ឯង

D52DR7 Hispanic girl studying at desk
D52DR7 Hispanic girl studying at desk

• គ្មានអ្នកពិភាក្សា៖ ជាធម្មតាខួរក្បាលច្រើនមានគំនិតច្រើនផ្សេងៗពីគ្នា ប្រសិនបើយើងមិនចេះត្រង់ចំណុចណាមួយ យើងក៏អាចពិភាក្សាគ្នាបាន ក៏ប៉ុន្តែនៅពេលដែលយើងរៀនតែម្នាក់ឯង ពេលដែលមានចម្ងល់ត្រង់ចំណុចណាមួយ ពុំមានអ្នកណាអាចឲ្យយើងសួរបាននោះទេ។
• មិនអាចអភិវឌ្ឍសមត្ថភាពបានលឿន៖ ភ្នំមួយខ្ពស់ក៏នៅទាបជាងស្មៅ យើងមិនអាចនិយាយថាយើងចេះគ្រប់យ៉ាងបានទេ។ នៅពេលដែលយើងរៀនមានដៃគូ ឬជាក្រុម យើងក៏អាចប្រណាំងប្រជែងគ្នា ជជែកគ្នាចុះឡើងដើម្បីស្វែងរកដំណោះស្រាយ ជាហេតុធ្វើឲ្យការអភិវដ្ឍសមត្ថភាពឆាប់រហ័សជាងការរៀនតែឯកឯង។
• ស្រ្តេស៖ នៅពេលយើងរៀនមានគ្នា យើងមិនមែនសុទ្ធតែរៀនមួយមុខទេ ក៏ប៉ុន្តែមានទាំងការចំអន់គ្នាចុះឡើង ឬការនិយាយកំប្លែងជាដើម ជាហេតុធ្វើឲ្យស្ថានភាពនៃការសិក្សាគ្មានភាពតានតឹង។ ផ្ទុយទៅវិញបើយើងរៀនម្នាក់ឯង យើងអាចនឹងអផ្សុក ឬធុញទ្រាន់ជាដើម ពេលខ្លះអាចងងុយគេងលែងមានអារម្មណ៍ចង់រៀនទៀត។

គុណសម្បត្តិនៃការសិក្សាជាក្រុមCollege students working together in class.

គុណសម្បត្តិ និងគុណវិបត្តិនៃការរៀនម្នាក់ឯង និងការរៀនជាក្រុម3

• ជួយឲ្យយើងអាចអ្នករៀនបានច្រើនជាងមុន
• មានឱកាសសួរសំណួរយ៉ាងច្រើនទៅកាន់មិត្តភក្តិរបស់យើង ដោយហេតុថាពេលខ្លះយើងអាចនឹងមិនសូវហ៊ានសួរទៅកាន់លោកគ្រូរបស់យើង។
• មានការអភិវឌ្ឍបានច្រើនជាងមុន។

គុណវិបត្តិនៃការសិក្សាជាក្រុមគុណសម្បត្តិ និងគុណវិបត្តិនៃការរៀនម្នាក់ឯង និងការរៀនជាក្រុម3

គុណសម្បត្តិ និងគុណវិបត្តិនៃការរៀនម្នាក់ឯង និងការរៀនជាក្រុម1

គុណសម្បត្តិ និងគុណវិបត្តិនៃការរៀនម្នាក់ឯង និងការរៀនជាក្រុម

• ធ្វើឲ្យសមាជិកក្នុងក្រុមមួយចំនួនមានភាពខ្ជិលច្រអូស។ ឧទាហរណ៍ បើរៀនជាមួយគ្នារាល់ថ្ងៃ ពួកអ្នកដែលខ្សោយ មិនព្យាយាមធ្វើលំហាត់ដោយខ្លួនឯងនៅផ្ទះនោះទេ ប៉ុន្តែចាំមកដល់ពេលរៀនវិញទើបសួរចម្លើយពីអ្នកដ៏ទៃ។
• ខ្ជះខ្ជាយពេលវេលា ព្រោះភាគច្រើនមានការនិយាយលេងដោយឥតប្រយោជន៍ច្រើននាពេលសិក្សា។

ប្រែសម្រួល៖ គន្ធា
ប្រភព៖​ បរទេស