គន្លឹះទាំង ៥យ៉ាង ដើម្បីរក្សាគ្រឿងអេឡិចត្រូនិចអោយប្រើបានយូរមិនឆាប់ខូច

នៅក្នុងសម័យបច្ចេកវិទ្យា ភាគច្រើនមនុស្សពេញនិយមនាំគ្នាប្រើប្រាស់នូវសំភារៈមួយចំនួនដែលបង្កើតចេញពីបច្ចេកទេសទំនើបៗ។ ប៉ុន្តែ របស់នោះយើងមិនអាចប្រើប្រាស់បានរហូតនោះទេ។

ដូចនេះ យើងខ្ញុំសូមណែនាំបងប្អូនទាំងអស់គ្នាពីគន្លឹះដើម្បីថែទាំសំភារៈរបស់អ្នកអោយបានល្អ និងប្រើប្រាស់បានយូរដូចខាងក្រោម៖

គន្លឹះទាំង ៥យ៉ាង ដើម្បីរក្សាគ្រឿងអេឡិចត្រូនិចអោយប្រើបានយូរមិនឆាប់ខូច

១. ការសាកថ្ម

ជាពិសេសនោះ ការសាកថ្មទូរស័ព្ទ។ ថ្មរបស់តិចណូឡូជីក្នុងសម័យបមច្ចុប្បទាមទារអោយមានការសាកថ្មមុនពេលដែលវាធ្លាក់នៅក្រោម០ ក៏ព្រោះថាថ្មរបស់វាទាមទារអោយមានការវិលជុំ៤០០ទៅ៦០០ជុំទើបពេញ។ ឧបករណ៍របស់អ្នកគួរតែទទួលបានការសាកមុនពេលដែលវាធ្លាក់មកត្រឹម ១០% ទៅ​២០% ដែលវាជួយអោយថ្មរបស់អ្នកសាកឆាប់ពេញ ដ៏ទៅ ១,០០០ ទៅ ១,១០០ ជុំ។ ថ្មរបស់វានឹងមិនខូចទៅណាទេប្រសិនបើអ្នកសាកចោលរយៈពេលយូរ ដោយសារតែវាមានប្រព័ន្ធបិទនៅពេលដែលថ្មសាកពេញ តែវាមិនមានន័យថាអ្នកគួរតែឧស្សាហ៍ទុកវាចោលនោះទេ។ ចំពោះការប្រើប្រាស់ថ្នាំងសាកដែលគ្មានគុណភាពអាចបង្កអោយមានគ្រោះថ្នាក់ផ្សេងៗពិសេស វាមិនមានបំពាក់ទៅដោយប្រព័ន្ធសំរាប់បិទពេលដែលថ្មត្រូវបានសាកពេញ។ ជៀសវាងការប្រើប្រាស់ប្រដាប់សាកដែលធ្វើអោយប្រព័ន្ធអេឡិចត្រូនិចរបស់អ្នកពេញលឿនជាងមួយម៉ោង។

 ២. ការគ្រប់គ្រងកំដៅ

នៅពេលដែលប្រើប្រាស់ឡេបថប លោកអ្នកគួរតែជៀសវាងដាក់វានៅលើភ្លៅ ឬ លើពូក ដែលនេះនឹងធ្វើអោយ កំដៅរបស់វាត្រូវរាំងខ្ទប់។ អ្នកគួរប្រើប្រាស់ ជើងទំរសំរាប់ដាក់ទ្រវា ដែលមួយចំនួនមានបំពាក់កង្ហារទៀតផង។ អ្នកមិនគួរទុកគ្រឿងអេឡិចត្រូនិចរបស់អ្នកនៅកន្លែងដែលមានពន្លឺក្ដៅខ្លាំង ឬ ត្រជាក់ខ្លាំងពេកទេ វានឹងធ្វើអោយថ្មរបស់ម៉ាស៊ីនឆាប់ខូច។ 

 ៣. ការពារអេក្រង់កុំព្យូទ័រ

អ្នកគួរតែដាក់អេក្រង់របស់អ្នកបែរចេញពីពន្លឺថ្ងៃក្ដៅពីបង្អួច ដែលកាលណាអ្នកដាក់វាត្រូវថ្ងៃច្រើនពេកនឹងធ្វើអោយអេក្រង់បែបពណ៍ ឬខូច។ កុំព្យាយាមយកដៃរបស់អ្នកផ្ទាល់ទៅប៉ះឬជូតអេក្រង់ ដែលវាអាចបង្កអោយមានស្នាមអុចៗនៅលើអេក្រង់។ អ្នកក៏មិនគួរ ប្រើប្រាស់សារធាតុរាវដែលផ្សំឡើងពី អាម៉ូនៀ ​ammonia ដែលបំផ្លាញដ៏ផ្នែកខាងក្នុង។

៤. ការពារនៅពេលដែលមានផ្គររន្ទះ

អ្នកគួរតែដកដាប់ទ័រ ឬថ្នាំងសាក បិទកុំព្យូទ័រ ប្រសិនបើអ្នកមានខ្សែកាប អ៊ីធីណេតអ្នកក៏គួរតែដកវាចេញផងដែរ។​ ក្នុងកំឡុងពេលមានរន្ទះ ឧបករណ៏អគ្គិសនីអាចជួបនឹងចរន្ដឆ្លងចេញពីធម្មជាតិដែលមានកំរិតរហូតដល់រាប់ម៉ីនជីកាវ៉ាត់។

៥. ការពារនៅពេលដែលអ្នកដាក់ទូរស័ព្ទដៃក្នុងកាបូប

ជួនកាលអ្នកបានដាក់ទូរស័ព្ទដៃក្នុងកាបូបដោយមានការលាយឡំនឹងរបស់របរផ្សេងៗ។ អ្នកគួរមានស្រោមសំបក ឬកូនកាបូបដាក់ទូរស័ព្ទដោយឡែក ការពារកុំអោយធូលីហុយចូលទៅក្នុងម៉ាស៊ីន។ សំរាប់ឡេបផប អ្នកគួរសំអាតធូលីពីក្នុងអោយបានយ៉ាងហោច២ដងក្នុង១ឆ្នាំ ពិសេសពេលដែលអ្នកសង្កេតឃើញថា ម៉ាស៊ីនរបស់វាមានលាន់សំលេងនៅពេលដែលឡេបផបត្រជាក់ ជាងនៅពេលដែលវានៅក្ដៅ៕

 ប្រភព៖ Brightside