កំពួលអាហារ១០ប្រភេទ ជួយលាងសម្អាតពោះវៀនធំ

ពោះវៀនធំ គឺជាផ្នែកមួយយ៉ាងសំខាន់នៃសារពាង្គកាយ ដែលមានមុខងារជួយពង្រឹងដល់ប្រព័ន្ធការពាររាង្គកាយ ព្រមទាំងជួយរក្សាសុខភាពបានយ៉ាងល្អប្រសើរថែមទៀតផង។ ថ្ងៃនេះ យើងសូមថ្វើការបង្ហាញនូវកំពូលអាហារទាំងដែលអាចជួយសម្រួល និង លាងសម្អាតពោះវៀនធំបានយ៉ាងមានប្រសិទហ្ធភាព៖

Slide12

១. ក្រូចឆ្មារ
ក្រូចឆ្មារ ជារក្ខជាតិមួយប្រភេទដែលផ្លែរបស់វាមានសារៈសំខាន់ក្នុងការជួយលាងសម្អាតពោះវៀនធំ។ ដូច្នេះ លោកអ្នកអាចទទួលទឹកក្រូចឆ្មារមួយកែវប្រចាំថ្ងៃជារៀងរាល់ព្រឹក នោះវាជួយកំចាត់ជាតិពុលនៅក្នុងពោះវៀនធំបានល្អ។

២. តែបៃតង
តែបៃតង ជាភេសជ្ជៈមួយប្រភេទអាចជួយការពារថ្លើម និងជួយដល់ការសម្រកទំងន់ ព្រមទាំងអាចជួយដល់ការលាងសម្អាត និងរំលាយអាហារយ៉ាងមានប្រសិទ្ធិភាព។

៣. ទឹកផ្លែឈើ
ទឹកផ្លែឈើ អាចនិយាយបានថាជាប្រភេទភេសជ្ជៈជួយសម្រកទំងន់ និងលាងសម្អាតពោះវៀនធំបានទៀតផង។ នៅក្នុងទឹកផ្លែឈើសម្បូរដោយជាតិកាកសរសៃ អង់ស៊ីម និងជាតិអំបិលដែលមានប្រសិទ្ធភាពកម្ចាត់ជាតិពុលក្នុងពោះវៀនធំ។

៤. បន្លែពណ៌បៃតង
បន្លែពណ៌បៃតង ជាប្រភពសម្បូរទៅដោយវីតាមីន ដែលអាចជួយសម្រួលដល់ប្រពន្ធ័រំលាយអាហារ និងជួយលាងសម្អាតពោះវៀនធំទៀតផង។

៥. ស្រូវសាលី
ស្រូវសាលី សម្បូរទៅដោយជាតិសរសៃហើយមានកាឡូរី និងកូលេស្តេរ៉ូលទាបដែលមានប្រសិទ្ធភាពអាចជួយលាងសម្អាតពោះវៀនធំ និងសម្រួលដល់ប្រពន្ធ័វំលាយអារហារ។ មានអាហារមួយចំនួនដែលត្រូវបានចម្អិនចេញពីស្រូវសាលីដូចជា នំបុ័ង ផាស្តា និង ម្សៅ ។ល។

៦. ខ្ទឹមសរ
ខ្ទឹមសរ ជាធម្មតាយើងយកមកបំពងជាមួយម្ងូបឆា ជាមួយគ្នានេះដែរខ្ទឹមសរក៏អាចជួយដល់បេះដូង ហើយជាតិហាងដែលមាននៅក្នុងខ្ទឹមសរមានប្រយោជន៍ក្នុងការលាងសម្អាតពោះវៀនធំបានផងដែរ។

៧. ផ្លែប័រ
ជាតិអាស៊ីតអូមេហ្គា៣ និងជាតិប្រេងដែលមាននៅក្នុងផ្លែប័រអាចជួយសម្រួលដល់ការរំលាយអាហារ និងលាងសម្អាតកាកសណល់ដែលជាប់ស្អិតនៅក្នុងពោះវៀន ឲ្យហូរចេញមកក្រៅ។

៨. ត្រី
ត្រី ជាមច្ឆាជាតិដែលគេយកមកចំអិនធ្វើជាម្ហូប ទទ្នឹមនេះដែរខ្ទឹមសរជាអាហារមួយប្រភេទសម្បូណ៍ជាតិអាស៊ីដអូមេហ្គាបី និងជាតិប្រេងដែលមានមុខងារយ៉ាងសំខាន់ក្នុងការលាងសម្អាតពោះវៀនធំ និងពង្រឹងប្រព័ន្ធរំលាយអាហារឲ្យមានដំណើរការល្អ។

៩. គ្រាប់សណ្តែកក្រហម និងសណ្តែកហ័រឡាំងតាវ
គ្រាប់សណ្តែកក្រហម និងសណ្តែកហ័រឡាំងតាវ ជាប្រភេទគ្រាប់ធញ្ញជាតិដែលអាចជួយលាងសម្អាតពោះវៀនធំ និងមានប្រយោជន៍សម្រាប់អ្នកដែលចង់សម្រកទំងន់។

១០. ផ្កាខាត់ណាបៃតង (យកពន្លក)
ផ្កាខាត់ណា ជាបន្លែមួយប្រភេទដែលពេញនិយមសម្រាប់ប្រជាជនខ្មែរយើងយកមកចម្អិនម្ហូប ក្នុងនោះដែរពន្លកផ្កាខាត់ណាពត៌បៃតងដើរតួនាទីជួយដល់ការរំលាយអាហារ រួមផ្សំទាំងការលាងសម្អាតពោះវៀនធំផងដែរ។

ប្រិយមិត្តអាចចាប់ផ្តើមសាកល្បងទៅមើល ដើម្បីទទួលបានសុខភាពល្អ។