ការវិវត្តន៍នៃការប្រើប្រាស់សេវាទូរសព្ទ និងអ៉ីនធឺណែត

សម័យកាលបានវិវដ្តពីមួយជំនាន់ទៅ១ជំនាន់ ក្នុងនោះបច្ចេកវិទ្យាមានបានសំន្ទុះការវិវត្តន៍ផងដែរ។ ថ្ងៃនេះ យើងសូមលើកយកពីការវិវដ្តនៃបច្ចេកវិទ្យាដែលលោកអ្នកប្រហែលជាមិនបានដឹងដូចខាងក្រោម៖

១) ទោះបីជានៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រាកំណើន នៃការប្រើប្រាស់សេវាទូរស័ព្ទ និងសេវាអ៊ីនធែណិតចល័ត នៅកម្ពុជាយើង មានសន្ទុះហក់ឡើងខ្លាំងយ៉ាងណាក៏ដោយ បើគិតត្រឹមចុងឆ្នាំ២០១៨ នេះ មានចំនួនសរុប ១៩.១៦៩.៧០២ ស៊ីមកាតទូរស័ព្ទចល័ត ត្រូវនឹង ១១៨ ស៊ីមកាត ក្នុងប្រជាជន ១០០ នាក់ ដែលក្នុងចំនួននេះមានភ្ជាប់បណ្តាញអ៊ីនធឺណិតចល័ត ប្រមាណ ១២.៥៣៨.៧៣៩ ស៊ីមកាត ត្រូវនឹង ៧៧,១៨ ស៊ីមកាត ក្នុងប្រជាជន ១០០ នាក់ ដោយប្រើបច្ចេកវិទ្យាចល័តជំនាន់ទី ២ (ការប្រើប្រាស់មានប្រមាណជា ៩៩% នៃប្រជាជនសរុប និង តំបន់គ្របដណ្តប់សេវាមាន ៧៣.៧% នៃផ្ទៃប្រទេសកម្ពុជាយើង) ជំនាន់ទី ៣ (ការប្រើប្រាស់មានប្រមាណជា ៦៥.៨% នៃប្រជាជនសរុប និង តំបន់គ្របដណ្តប់សេវាមាន ២៩.៥% នៃផ្ទៃប្រទេសកម្ពុជាយើង) ក្នុងខណៈពេលដែលមានការភ្ជាប់បណ្តាញជំនាន់ទី ៤ (អ៊ីនធឺណិតចល័តល្បឿនលឿន ដែល (ការប្រើប្រាស់មានប្រមាណតែ ៥៧.៥% នៃប្រជាជនសរុប និង តំបន់គ្របដណ្តប់សេវាមានប្រមាណតែ ១២.៧% នៃផ្ទៃប្រទេសកម្ពុជាយើង) ប៉ុណ្ណោះ ប៉ុន្តែការជួលជាវប្រើប្រាស់បណ្តាញអ៊ីនធឺណិតអចល័តល្បឿនលឿននៅមានកម្រឹតទាបនៅឡើយ គឺមានត្រឹមតែ ១៣៧.២០៤ បណ្តាញ ត្រូវនឹង ០,៨៤ បណ្តាញ ក្នុងប្រជាជន ១០០នាក់។ ដែលយើងអាចចាត់ទុកថាការតភ្ជាប់បណ្តាញអ៊ីនធឺណិតអចល័តល្បឿនលឿន ឬប្រ៊ដប៊ែន នៅមានកម្រឹតទាបបំផុត បើធៀបជាមួយបណ្តាប្រទេសក្នងអាស៊ាន និងក្នុងសកលលោក។

២) ការប្រើប្រាស់ឬទទួលយកសេវាឌីជីថល ឬការតភ្ជាប់បណ្តាញឌីជីថល នៅក្នុងកម្រឹតតាម ស្ថាប័ន/អង្គភាពឯកជនឬ ក្រុមហ៊ុន នៅតែមានកម្រឹតទាបនៅឡើយ។ ជាក់ស្តែង ចំនួនតិចជាងមួយភាគបួននៃអាជីវកម្មរបស់ស្ថាប័ន/អង្គភាពឯកជន ឬក្រុមហ៊ុន មានវត្តមានបណ្តាញគេហទំព័ររបស់ខ្លួនប៉ុណ្ណោះ បើតាមការបញ្ជាក់តួលេខនេះរបស់ធនាគារពិភពលោក សិក្សានៅក្នុងឆ្នាំ២០១៧ ដែលចំនួននេះមានតិចជាង ៤៦% បើធៀបនឹងមធ្យមភាពពិភពលោក។ ប្រទេសកម្ពុជាយើងក៏នៅមានចំនួនកម្រឹតផងដែរនៃប្រព័ន្ធផ្ទុកព័ត៌មានប្រកបដោយសន្តិសុខឬសុវត្ថិភាពល្អ សម្រាប់ប្រជាជន ១លាននាក់។ បន្ថែមពីលើនេះ ការប្រើប្រាស់ និងទទួលសេវាហិរញ្ញវត្ថុឌីជីថល នៅមានកម្រឹតទាបនៅឡើយ និង ខ្វះខាតអ្នកជំនាញផ្នែកព័ត៌មានវិទ្យា និងក្របខណ្ឌមូលដ្ឋានគតិយុត្តិពាកព័ន្ធ មិនទាន់ពេញលេញ ដែលជាហេតុផលក្នុងការរាំងស្ទះដំណើរការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជាយើង។

៣) មានការខិតខំនៃការអភិវឌ្ឍបណ្តាញរដ្ឋាភិបាលឌីជីថល នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុងការប្រៀបធៀបជាសកល កម្ពុជាយើងបានជាប់ចំណាត់ថ្នាក់លេខ ២ សម្រាប់សេវាកម្មអនឡាញរបស់រដ្ឋាភិបាល (តាមរបាយការណ៍សិក្សារបស់អ្នកជំនាញធនាគារពិភពលោកថ្មីៗនេះ)។ ស្ថាប័នមួយចំនួនបានចូលរួមនៅក្នងរដ្ឋាភិបាលឌីជីថល ដោយមិនទាន់មានភាពដឹកនាំច្បាស់លាស់។ ថ្វីត្បិតតែមានការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ ប៉ុន្តែវាមិនមែនជាមជ្ឈមណ្ឌលដែលបង្កើតឡើងសម្រាប់ក្របខណ្ឌណែនា និងផ្តល់នូវស្តង់ដារសុវត្ថិភាពសម្រាប់សេវាគេហទំព័រ និងសេវាពពកអ៊ីនធឺណិតឡើយ។

៤) សម្រាប់កម្ពុជា ដើម្បីទទួលបានផលប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល វាមិនមែនស្ថិតនៅត្រឹមតែការធ្វើវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែធ្វើការអភិវឌ្ឍទៅលើការធ្វើនិយ័តកម្មពេញលេញ ជំនាញ និង គ្រឹះស្ថាន ផងដែរ។ តំបន់ជាអាទិភាព ដើម្បីគាំពារការអភិវឌ្ឍឌីជីថល គឺរួមមាន៖

– បំបាត់ចោលឲ្យអស់នូវគម្លាតឌីជីថល តាមរយៈការលើកកម្ពស់ទៅការបែងចែកវិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុ និង ដាក់កំហិតក្នុងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរួម រវាងបណ្តាប្រតិបត្តិករ។

– រៀបចំផែនការយុទ្ធសាស្រ្តលម្អឹតក្នុងការអភិវឌ្ឍធនធានជំនាញឌីជីថល។

– រៀបចំ និងអនុម័ត ច្បាប់ស្តីពីសេដ្ឋកិច្ចអេឡិកត្រូនិក ច្បាប់ស្តីពីសន្តិសុខសាយប័រ និងបទប្បញ្ញត្តិស្តីពីការការពារទិន្នន័យ និង ឯកជនភាព និង – តម្រង់ទិសតទៅមុខក្នុងការអភិវឌ្ឍយុទ្ធសាស្រ្តរដ្ឋាភិបាលអេឡិកត្រូនិក ឬឌីជីថល៕

អត្ថបទដោយ៖ Khem Chamnab