ការដាក់ឈ្មោះអាជីវកម្មដំបូងឱ្យមានភាពទាក់ទាញ

ការប្រើឈ្មោះអាជីវកម្មដំបូងរបស់អ្នកពិតជាមានសារៈសំខាន់ណាស់។ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗមួយចំនួនក្នុង ការដាក់ឈ្មោះអាជីវកម្មដំបូងរបស់អ្នកដើម្បីឱ្យមានភាព ទាក់ទាញ៖

១ . កំណត់ឈ្មោះអាជីវកម្មឱ្យមានភាពងាយស្រួល

ធ្វើយ៉ាងណាត្រូវដាក់ឈ្មោះអាជីកម្មរបស់អ្នកឱ្យមានភាព ងាយស្រួលដល់អតិថិជន ឬដៃគួក្នុងកាចងចាំ។ គួរដាក់ ឈ្មោះសាមញ្ញៗ ងាយអាន និងងាយស្វែងយល់ អត្ថន័យរបស់វា។

២ . ជៀសវាងការដាក់ឈ្មោះជាន់នឹងឈ្មោះអាជីវកម្មដទៃ

អ្នកត្រូវស្វែងរកឈ្មោះអាជីវកម្មដែលអ្នកចង់ដាក់នោះ ថា តើមានជាន់ឈ្មោះអាជីវកម្មណាមួយឬទេ? អ្នកអាចស្វែងរកតាមរយៈវ៉ែបសាយ( Web site) ឬសៀវភៅលឿង ( Yellow Page) ជាដើម។

៣. មានន័យច្បាស់លាស់

អ្នកត្រូវកំណត់អត្ថន័យឈ្មោះអាជីវកម្មរបស់អ្នកឱ្យបាន ច្បាស់លាស់ ដើម្បីកំណត់អត្តសញ្ញាណដល់ផលិតផល និង ហាងរបស់អ្នក។ នៅពេលអតិថិជនឃើញឈ្មោះ នោះគេ គេនឹងនឹកដល់ផលិតផល ឬសេវាកម្មរបស់អ្នកភ្លាមៗ។

៤ . សរសេរឈ្មោះឱ្យបានច្រើន

សរសេរឈ្មោះឱ្យបានច្រើនតាមដែលអ្នកអាចធ្វើទៅបាន បន្ទាប់មករើសយកឈ្មោះមួយក្នុងចំណោមឈ្មោះទាំង នោះដើម្បីយកជាឈ្មោះផ្លូវការតែម្តង។ ឈ្មោះនោះត្រូវតែ ជាឈ្មោះដែលអ្នកពេញចិត្តផងដែរ ព្រោះអ្នកជាអតិថិជន ម្នាក់ក្នុងចំណោមអតិថិជនរបស់អ្នកទៅហើយ ក្នុងការស្គាល់ ឈ្មោះអាជីវកម្មថ្មីនេះ៕ អត្ថបទ:  គង់ ពេជ្រ