កក្តាដែលធ្វើអោយបុរស មានការខ្វាយខ្វល់ ជាមួយនឹងដៃគូជីវិត

មនុស្សប្រុស ដែលហ៊ានចាកចោលនារីម្នាក់ ឬគេហ៊ានក្បត់ទៅរកអ្នកផ្សេង មិនមែនសុទ្ធតែជាប្រុសសាវា មនុស្សអាក្រក់ ឬ អាត្មានិយមនោះទេ នេះក៏ព្រោះតែគេ លែងទទួលយកបាននូវទង្វើច្រំដែលៗ មួយចំនួន ដែលនារីបានធ្វើមកលើកគេ។

១. មិនដែលជឿជាក់លើស្នេហាដែលគេមាន ទទួលស្គាល់ថា មនុស្សស្រីអាចមានក្ដីស្រលាញ់ខ្លាំងលើសលប់ ជាងភាគីខាងបុរស ដែលជាហេតុធ្វើឲ្យនាង ក្លាយជាមនុស្សដែលមានចិត្តច្រើន សង្ស័យច្រើន ជួនកាលក្លាយជាមនុស្សលែងមានហេតុផល។ រីឯបុរសក្លាយទៅជាមនុស្សម្នាក់ដែលរង់ចាំតែធ្វើការបកស្រាយ ពីការសង្ស័យរាប់រយជំពូករបស់មនុស្សស្រីទៅវិញ។ រាល់ទង្វើដដែលៗ ការចោទប្រកាន់ ការសង្ស័យគ្មានហេតុផល ដែលផ្ទុយខុសពីការពិតនេះហើយ ដែលធ្វើអោយបុរសហត់ចិត្ត និង មានអារម្មណ៍ថា ស្នេហាដែលគេផ្ដល់ឲ្យនារីម្នាក់ហាក់គ្មានតម្លៃ ការខិតខំរបស់គេដើម្បីនារីម្នាក់ ទទួលបានមកវិញតែការសង្ស័យ។ ស្នេហាសំខាន់បំផុត គឺត្រូវមាកការជឿជាក់លើគ្នាទៅវិញទៅ ទាំងលើទង្វើ កាយវិការ ដែលបានផ្ដល់អោយគ្នា។

២. ចង់ឲ្យគេផ្លាស់ប្ដូរគ្រប់បែបយ៉ាងដើម្បីខ្លួន នារីមួយចំនួន ចង់ឲ្យបុរសដែលខ្លួនឯងស្រលាញ់ ធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីនាង ដើម្បីក្ដីសុខខ្លួនឯងហើយ ពេលខ្លះគេចង់រស់នៅជាជីវិតរបស់គេ ហើយគេចង់មានស្នេហាមួយ ដែលយល់ពីគ្នាទៅវិញទៅមក។ ចំនែកឯបុរសវិញ គេក៏មានអារម្មណ៍ចេះហត់ និងចេះធុនដែរ ហើយគេក៏ចង់ឲ្យនារីដែលខ្លួនគេស្រលាញ់ព្យាយាមយល់ពីិចិត្តគេវិញដូចគ្នា មិនមែនឲ្យធ្វើអ្វីតាមតែចិត្តនាងចង់បាន ហើយបើគេមិនបានធ្វើ នោះមកចោទប្រកាន់ថា គេមិនស្រលាញ់នាងនោះទេ។ ការចាប់ដៃគ្នាជាគូអនាគត គឺត្រូវទទួលយកទាំងចំណុចល្អ និងចំណុចមិនល្អរបស់គូស្នេហ៍ ហើយព្យាយាមផ្លាស់ប្ដូរខ្លួនឯង ម្នាក់បន្តិចៗ ដើម្បីក្ដីស្នេហាមួយនេះ។

អត្ថបទដោយ៖ Po Romdoul